ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ឆក់​ប្លន់​មិន​ដែល​កើត​អំពី​អ្នកមាន​សីល​ទេ

5 ឆ្នាំ មុន

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ហាម​មិន​ឱ្យ​សត្វលោក​លួច​ទ្រព្យសម្បត្តិ​គ្នា​ទេ បើ​គ្រប់​គ្នា​គោរព​បាន​តាម​សិក្ខាបទ​ទី​២​នៃ​បញ្ចសីល​នេះ គេ​នឹង​មានឈ្មោះ​ថា​ជា​អ្នក​មានធម៌​សម្មាអាជីវៈ គឺ​ការ​ចិញ្ចឹមជីវិត​ត្រូវ ប្រកប​មុខរបរ​សុចរិត ហើយ​សង្គម​ជាតិ​ក៏​មិន​មាននៅ​ក្នុង​សង្គម ។ តាម​ពិត​ទៅ​អំពើ​ឆក់​ប្លន់ អំពើ​ចាប់ជំរិត​ជាដើម ដែល​នាំ​ឱ្យ​មាន​ភាព​វឹកវរ…

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ហាម​មិន​ឱ្យ​សត្វលោក​លួច​ទ្រព្យសម្បត្តិ​គ្នា​ទេ បើ​គ្រប់​គ្នា​គោរព​បាន​តាម​សិក្ខាបទ​ទី​២​នៃ​បញ្ចសីល​នេះ គេ​នឹង​មានឈ្មោះ​ថា​ជា​អ្នក​មានធម៌​សម្មាអាជីវៈ គឺ​ការ​ចិញ្ចឹមជីវិត​ត្រូវ ប្រកប​មុខរបរ​សុចរិត ហើយ​សង្គម​ជាតិ​ក៏​មិន​មាននៅ​ក្នុង​សង្គម ។

តាម​ពិត​ទៅ​អំពើ​ឆក់​ប្លន់ អំពើ​ចាប់ជំរិត​ជាដើម ដែល​នាំ​ឱ្យ​មាន​ភាព​វឹកវរ បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម មិន​ដែល​កើតមក​អំពី​អ្នកមាន​សីល​ទេ គឺ​កើតមក​តែ​អំពី​មនុស្ស​គ្មាន​សីល​ប៉ុណ្ណោះ ឯង ។

បើ​សត្វលោក​ទាំងអស់​មាន​សីល​បរិបូណ៌​ហើយ យើង​មិន​ចាំបាច់​ចាក់សោ​ទ្វារផ្ទះ​ក៏​បាន ព្រោះ​គ្មាន​ចោរ ហើយ​សង្គម​ជាតិ​ពិតជា​មាន​សន្តិភាព មហាជន​រស់នៅ​ដោយ​សុខសាន្ត ។