ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់​សង្គ្រោះ​ជាតិ​៥​រូប​ទៀត​ទទួល​សិទ្ធិ​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខរដ្ឋ​ស្តីទី​បាន​ចុះហត្ថលេខា​ផ្តល់ សិទ្ធិ​នយោបាយ ដល់​អតីត​មន្តី្រ ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំ​រូប​ទៀត​ហើយ ។ ចំណែក​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​រ័​ត្ន​បាន​ឲ្យ…

រាជធានី​ភ្នំពេញ ៖ ប្រមុខរដ្ឋ​ស្តីទី​បាន​ចុះហត្ថលេខា​ផ្តល់ សិទ្ធិ​នយោបាយ ដល់​អតីត​មន្តី្រ ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំ​រូប​ទៀត​ហើយ ។ ចំណែក​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​រ័​ត្ន​បាន​ឲ្យ ដឹង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១៩ ខែមីនា​ថា លោក​នឹង​អ្នក​ផ្សេង​ទៀត ចំនួន​៥​រូប​បាន​ដាក់​ពាក្យសុំ​សិទ្ធិ​នយោបាយ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា​រួច​ហើយ ។ លោក​បញ្ជាក់​ថា​«​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​អត្ថាធិប្បាយ​បាន គឺ​ខ្ញុំ​ទទួល​បាន​នីតិសម្បទា​ពេញលេញ ហើយ​ខ្ញុំ​នឹង​ធ្វើ​ស​ន្នី​សី​ទ​សារព័ត៌មាន​ដើម្បី​ប្រកាស ជា​សាធារណៈ​តែ​ម្តង ។​»

ខណៈ​ដែល​លោក​អ៊ូ​ច័ន្ទ​រិ​ទ្ធ​ដែល​ប្អូនបង្កើត​បាន​កំពុង​ដើរ​តាម​នយោបាយ​លោក​សម រ​ង្ស៊ី នៅ​ក្រៅប្រទេស​ប្រកាស​មិន​សុំ​សិទ្ធិ​នយោបាយ​នោះ​ទេ លោក អ៊ូ​ច័ន្ទ​រ័​ត្ន ក៏​បាន​ឲ្យ​ដឹង​ថា ការ សុំ​សិទ្ធិ​នយោបាយ​របស់​លោក គឺ ជា​សិទ្ធិ និង​ទស្សនៈ​អ្នកនយោបាយ ហើយ​ជា​គំនិត​រៀង ខ្លួន​តែ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា «​ជា​ទស្សនៈ​នយោបាយ​ហើយ​វា​ជា​គំនិត​វៀង​ខ្លួន ។ នៅ​ក្នុង​នយោបាយ​វា​អត់​មាន​អ្វី​ប្លែក​ទេ ជូន​កាល​ទៅ​ការ​គិត​ខុស​គ្នា​អី​ញ្ចឹ​ង​! ពិសេស​យើង​អត់​មានការ​ទាក់ទង​គ្នា​ផង ។ ព្រោះថា អ៊ូ​ច័ន្ទ រិ​ទ្ធ គាត់​នៅ​ក្រៅប្រទេស គេ​មាន​ទំនាក់ទំនង​គាត់ ចំណែក​ខ្ញុំ​នៅ​ក្នុង​ប្រទេស​មិន​បាន​ទាក់ទង​ទេ​» ។

សូម​ជម្រាប​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដាក់​លិខិត​ទៅ​កាន់​ក្រសួងមហាផ្ទៃ​នោះ​រួម​មាន​ទី​១- លោក អ៊ូ ច័ន្ទ​រ័​ត្ន ទី​២- លោកស្រី ទេព សុ​ទ្ធី ទី ៣- លោក កង គឹ​ម​ហាក់​ទី ៤- លោក ជីវ កត្តា និង​ទី​៥- លោក ច័ន្ទ សិលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ