ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​កំពុង​អង្គុយ​ផឹក ស្រាប់តែ​ប្រុស​​ម្នាក់​មក​…​ ផ្អើល​មុខ​វត្ត​បុ​ទុម​វ​ត្តី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​នាក់​ផឹកស្រា​ស្រវឹង​ច្រឡំ​មនុស្ស​បាន​ទៅ​វាយ​នារី​វ័យក្មេង​ម្នាក់​កំពុង​តែ​អង្គុយ​ផឹក​ស៊ីនៅមុខ​វត្ត​បុ​ទុម​វ​ត្តី​បែកក្បាល ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​4​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​សុធារស ចំណុច​មុខ​វត្ត​បុ​ទុម​វ​ត្តី…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​នាក់​ផឹកស្រា​ស្រវឹង​ច្រឡំ​មនុស្ស​បាន​ទៅ​វាយ​នារី​វ័យក្មេង​ម្នាក់​កំពុង​តែ​អង្គុយ​ផឹក​ស៊ីនៅមុខ​វត្ត​បុ​ទុម​វ​ត្តី​បែកក្បាល ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​4​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​សុធារស ចំណុច​មុខ​វត្ត​បុ​ទុម​វ​ត្តី ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ហេង សុខ​ហៀ​ង​អាយុ​22​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ចំណែក​ជន​វាយ​នារី​រង​គ្រោះ​ឈ្មោះ​ជី វ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ពី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ខ្លួន​មាន​គ្នា​ទាំងអស់​ជិត​១០​នាក់ មាន​ស្រី​មាន​ប្រុស បាន​ចេញ​មក​ពី​ក្លឹ​ប​កម្សាន្ត Play នៅ​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ហើយ​បាន​បបួល​គ្នា​ទៅ​អង្គុយ​ផឹក​បន្ត​នៅ​មុខ​វត្ត​បុ​ទុម​វ​ត្តី ខណៈ​ពេល​កំពុង​អង្គុយ​ផឹក​បាន​មួយសន្ទុះ​ក្រោយមក ស្រាបតែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HC9933 ជិះ​មក​វាយ​ទៅ​លើ​រូប​នាង បណ្តាល​ឱ្យ​រង​របួស​បែកក្បាល រួច​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​មិត្តភក្តិ​របស់​នាង​ខឹង​ក៏​ដេញ​វាយ​ចំ​ខ្សែ​ក្រ​វ៉ា​ត់​បែកក្បាល​ហូរ​ឈាម ហើយរ​ត់ទៅ​ដល់​ចំណុច​មុខ​សាលា​ចតុមុខ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​ចតុមុខ ។

នារី​រង​គ្រោះ​បាន​និយាយ​ថា ខ្លួន​ពិតជា​មិន​ដែល​ស្គាល់​ជន​បង្ក​ពិតមែន ហើយ​មិនដឹង​ថា​ជន​បង្ក​ខឹង​រឿង​អី​ពី​ពេល​ណា​នោះ​ទេ ។ ចំណែក​ជន​បង្ក​ពេល​ដែល​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​បាន​ប្រាប់​ថា រូបគេ​ស្រវឹង​ហើយ វាយ​ច្រឡំ​មនុស្ស​ទេ ។

ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋ​នគរបាល​ចតុមុខ​ដោយ​នឹកឃើញ​ថា​អាណិកជន នារី​រង​គ្រោះ​ក៏​ដក​ពាក្យបណ្តឹង​វិញ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ