ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេច​ហៅ​មិន​ឮ​! ១​គីឡូ​ធ្លាប់​៤០.០០០​រៀល​ចុះ​ត្រឹម​៨.០០០​រៀល ​កសិករ​អស់សង្ឃឹម (មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ក្នុង​នោះ​ឃុំ​ដារ ស្រុក​មេមត់ បាន​ដាំ​ម្រេច​ច្រើន​ជាងគេ​សរុប​មាន​ចំនួន​ជាង​១.០០០​ហិ​កតា សម្រាប់​តំលៃ​ទីផ្សារ​វិញ​ធ្លាប់​បាន​ហក់​ឡើង​ដល់​ទៅ​៤​ម៉ឺន​រៀល​និង​បាន​ចុះ​បន្តបន្ទាប់​មក​ដល់​សព្វថ្ងៃ​តំលៃ​៨.០០០​រៀល​ក្នុង​១​គីឡូក្រាម​។ ហើយ​អាកាសធាតុ​ក្តៅ​កាន់តែ​ជះ ឥទ្ធិពល​បណ្តាល​ឲ្យ​ដើម​ម្រេច​ងាប់​ច្រើន ក្នុង​នោះ​មាន​អ្នក​ដែល​ខ្ចីបុល​ធនាគារឯកជន​កំពុង​តែ​ព្រួយបារម្ភ​ពិបាក…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ក្នុង​នោះ​ឃុំ​ដារ ស្រុក​មេមត់ បាន​ដាំ​ម្រេច​ច្រើន​ជាងគេ​សរុប​មាន​ចំនួន​ជាង​១.០០០​ហិ​កតា សម្រាប់​តំលៃ​ទីផ្សារ​វិញ​ធ្លាប់​បាន​ហក់​ឡើង​ដល់​ទៅ​៤​ម៉ឺន​រៀល​និង​បាន​ចុះ​បន្តបន្ទាប់​មក​ដល់​សព្វថ្ងៃ​តំលៃ​៨.០០០​រៀល​ក្នុង​១​គីឡូក្រាម​។ ហើយ​អាកាសធាតុ​ក្តៅ​កាន់តែ​ជះ ឥទ្ធិពល​បណ្តាល​ឲ្យ​ដើម​ម្រេច​ងាប់​ច្រើន ក្នុង​នោះ​មាន​អ្នក​ដែល​ខ្ចីបុល​ធនាគារឯកជន​កំពុង​តែ​ព្រួយបារម្ភ​ពិបាក នឹង​រក​លុយ​បង្វិល​សង​ផង​ដែរ​។

ស្ត្រី​ឈ្មោះ​ធួន សុខ​លី អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​សំរោង ឃុំ​ទ្រៀក ស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​ថាៈ​ដោយសារ​តែ​មើលឃើញ​តំលៃ​ទីផ្សារ​ម្រេច​លក់​បាន​ថ្លៃ​ជាង​ដំណាំ​ផ្សេង​ៗ​នោះ គាត់​ក៏​បាន​ចាប់ផ្តើម​គិត​និង​បាន​ខ្ចី​លុយ​ធនាគារឯកជន​ជិត​៤​ម៉ឺន​ដុល្លារ ដើម្បី​មក​ដាំ​ម្រេច​ក្នុង​ឆ្នាំ​២០១២​និង​បាន​ដាំ​ពង្រីក​បន្តបន្ទាប់​កើន​ដល់​ទៅ​ជាង​៧.០០០​ជន្លង់ ដោយ​ស​ង្ឃឹ​ង​ថា​ផល​ដែល​បាន​មក​នឹង​លក់​សង​ធនាគារ តាម​ដំណាក់កាល​។

ស្ត្រី​ឈ្មោះ​សុខ លី ប្រាប់​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៤​តំលៃ​ម្រេច​បាន​ចុះ នៅ​ត្រឹម​ជាង​២​ម៉ឺន​រៀល​និង​បាន​បន្ត​ចុះ​រហូត​ដល់​ឆ្នាំ​២០១៩​នេះ​នូវ​ត្រឹម​ជាង​៨.០០០​រៀល​ក្នុង​១​គីឡូក្រាម គាត់​បាន​ដើរ​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​របស់​គាត់​ដោយ​ក្នុង​១​ថ្ងៃ​បាន​ចំនេញ​បាន​ជាង​៥​ម៉ឺន​រៀល សម្រាប់​ចំណាយ​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ​នៅ​សាលារៀន​។ ជីវភាព​គ្រួសារ​ទាំងមូល​ពឹង​ទៅ​លើ​របរ​ម្រេច​នេះ ស្រប​ពេល​ដែល​តំលៃ​ចុះថោក​ដូច្នេះ​បាន​បង្ក​ផលវិបាក​ដល់​រូប​គាត់ ដោយពេល​ខ្លះ​រក​លុយ​បង់​ទៅ​ឲ្យ​ធនាគារ​សឹង​មិន​គ្រប់​ជួន​រក​ពេល​ត្រូវ​បាន​ខាង​ធនាគារ​ទូរស័ព្ទ​មក​សួរនាំ​ផង​ដែរ​។ ក្នុង​ពេល​ខាង​មុខ​បើ​តំលៃ​ទីផ្សារ​ម្រេច​ហក់​ឡើង​បាន​ជាង​២​ម៉ឺន​រៀល​នោះ នឹង​មិនសូវ​ព្រួយ​ក្នុង​ការ​រក​លុយ​សង​ធនាគារ​។

ស្ត្រី​ឈ្មោះ​ហ៊ឹ​ម ញ៉ អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ប្រាប់​ថា គាត់​មាន​ដី​១​ហិ​ក តា​បាន​ចាប់ផ្តើម​ដាំ​ម្រេច​តំបូង​៤០០​ជន្លង់​និង​បន្ទាប់​មក ដាំ​កើន​ដល់​ទៅ​ជាង​៣០០០​ជន្លង់ ដោយសា​រតែក​ក្តា​អាកាសធាតុ​ក្តៅ​នោះ​បាន​ធ្វើ​ឲ្យ​ម្រេច​របស់​គាត់ បាន​ងាប់​បន្តបន្ទាប់​រហូត​ដល់​អស់រលីង​ហើយ​នៅ​ឆ្នាំ​២០១៩​ទើបតែ​បាន​ជួសជុល​ដាំ​ឡើង​វិញ​បាន​ជាង​៤០០​ជន្លង់​ប៉ុណ្ណោះ ។ ទោះជា​បែប​នេះ​ក្តី​ក៏​ការ​ប្រមូល​ផល​ម្រេច​បន្តបន្ទាប់​សរុប​បាន​ជាង​៥​តោន និង​លក់​បាន​លុយ​ទិញ​ដី​បន្ថែម​២​ហិ​កតា សម្រាប់​ចែក​ឲ្យ​កូន​ៗ​។ សម្រាប់​តំលៃ​ម្រេច​សព្វថ្ងៃ​តំលៃ​៨.០០០​រៀល​ក្នុង​១​គីឡូក្រាម មិន​ចំណេញ​នោះ​ទេ​ដោយ​ជី​ថ្លៃ​និង​មួយ​ផ្នែក​ចំណាយ​លើ​កម្លាំង​ពលកម្ម​ក៏​រាង​ថ្លៃ​ទៀត ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧​មីនា ២០១៩​ថា ផ្ទៃដី​ម្រេច​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​ជាង​១០០០​ហិ​កតា ហើយ​តំលៃ​ទីផ្សារ​វិញ​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​រាង​ថ្លៃ​បន្តិច​ជាង​ឆ្នាំ​២០១៩​ក្នុង​១​គីឡូក្រាម​៨២០០​រៀល​។​តាម​គោល​ការ​ណ៏​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ដោយ​បាន​ទាក់ទង​ក្រុមហ៊ុន​នៅ​បរទេស ឲ្យ​ចុះ​មក​ទិញ​ពី​កសិករ​ផ្ទាល់​និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ​រវាង​ក្រុមហ៊ុន​និង​កសិករ​នោះ ដើម្បី​ជួយ​ទិញ​កុំ​ឲ្យ​ម្រេច​ធ្វើ​បាន បែរ​មិន​មាន​អ្នកទិញ​នោះ​ហើយ​ម្រេច​រាល់ថ្ងៃ​ឈ្មួញ​ប្រមូល​ទិញ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ