ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា បាត់​មុខ​ជាង​៥​ឆ្នាំ មក​វិញ​ធ្វើ​អ្នក​កំដរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​វ័យក្មេង​ពេជ្រ សូលី​កា បាត់​មុខ​កន្លង​មក ពេល​នេះ​បាន​បក​ក្រោយ​ត្រឡប់​មក​ពិភព​សិល្បៈ​វិញ ។ ត្រឡប់​មក​វិញ តែ​មិនមែន​ជា​តារាចម្រៀង​ទៀត​ទេ គឺ​ចូលរួម​សម្តែង​ភាពយន្ត…

រាជធានី​ភ្នំពេញ ៖ តារា​វ័យក្មេង​ពេជ្រ សូលី​កា បាត់​មុខ​កន្លង​មក ពេល​នេះ​បាន​បក​ក្រោយ​ត្រឡប់​មក​ពិភព​សិល្បៈ​វិញ ។ ត្រឡប់​មក​វិញ តែ​មិនមែន​ជា​តារាចម្រៀង​ទៀត​ទេ គឺ​ចូលរួម​សម្តែង​ភាពយន្ត ។ ត្រឡប់​មក​ពិភព​សិល្បៈ​វិញ ពី​ដំបូង​គេ​សង្ស័យ​ថា​តារា​តូច​ស្រស់​ពេជ្រ សូលី​កា នឹង​ចូល​ផលិតកម្ម​ហង្ស​មាស ព្រោះ​លេចឮ​យូរហើយ​ថា​នាង​ជា​គ្រាប់ពេជ្រ​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស ។

ប៉ុន្តែ​មិន​ដូច​ការ​រំពឹង​ទុក​ទេ គឺ​នាង​បែរជា​គ្រង​តំណែង​ជា​តួឯក​ជាមួយ​តារាចម្រៀង​លំដាប់​យុវវ័យ​លោក នី​កូ​ទៅ​វិញ​។ នៅ​ពេល​ថត ភាពយន្ត​ភាគ​ជាមួយ​កំលោះ​មុខស្រស់​នី​កូ អ្នក​ទាំង​២​ក៏​មាន​ពាក្យ​ថា​ស្រលាញ់​គ្នា​ក្រៅ​ឆាក ធ្វើ​ឲ្យ​អ្នកគាំទ្រ​តាមដាន​ថា​តើ​ស្នេហា​នេះ​រីក​លូត​ដល់​ចំណុច​ណា ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ស្រី​ស្អាត ពេជ្រ សូលី​កា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ទាក់ទង​អាជីព​ចម្រៀង​ថា នាង​មិន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ហង្ស​មាស​ឡើយ គឺ​គ្រាន់តែ​ថត​ភាពយន្ត​ឱ្យ​ផលិតកម្ម​នេះ​ប៉ុណ្ណោះ ។ ការ​ថ្លែង​បែប​នេះ​បញ្ជាក់​ថា សូលី​កា មិន​បាន​ធ្វើ​ជា​តារាចម្រៀង​ផលិតកម្ម​នេះ​ជា​លើក​ទី​២​ឡើយ គឺ​គ្រាន់តែ​ជា​តារា​សម្តែង​ភាពយន្ត​ម្នាក់​ប៉ុណ្ណោះ ។

ពេជ្រ សូលី​កា និយាយ «​នាង​ខ្ញុំ​សប្បាយចិត្ត​វិញ​ទេ​នៅ​ពេល​មិន​បាន​ច្រៀង តែ​បាន​សម្តែង​គឺជា​រឿង​ល្អ​ម្យ៉ាងដែរ ប្តូរ​ស្តាយ​ខ្លះ​កុំ​ឲ្យ​មើលទៅ​ដដែល​ៗ ។ នៅ​ជាមួយ​ហង្ស​មាស​នាង​ខ្ញុំ​មិន​អាច​ថត​រឿង​ឲ្យ​ខាង​ណា​បាន​នោះ​ទេ បើ​ទោះជា​នាង​ខ្ញុំ​ត្រូវ​បាន​គេ​សួរនាំ​ចង់បាន​រួមការ​ងារ​ក្នុង​ផលិតកម្ម​ផ្សេង​ក្តី ។ និយាយ​ទៅ​នាង​ខ្ញុំ​អាច​ថត​ឲ្យ​ផលិតកម្ម​ផ្សេង ឬ​ទូរទស្សន៍​ផ្សេង​បាន​លុះត្រាតែ​បាន​បញ្ចប់​ការងារ​ជាមួយ​ហង្ស​មាស​បើ​នៅ​នាង​ខ្ញុំ​មិន​ហក់លោត​ទៅ​ណា​បាន​ឡើយ​នាំ​តែ​ពិបាក​ខ្លួន​វិញ​ទេ​»​។

ពេជ្រ សូលី​កា បាន​តំណែង​ជា​តួឯក​ក្នុង​រឿង​«​អាពាហ៍ពិពាហ៍​ចៃដន្យ​» របស់​ទូរទស្សន៍​ហង្ស​មាស ដោយ​ស្រី​ស្អាត​រូប​នេះ​ចាប់​ដៃគូ​ជាមួយ​លោក​នី​កូ ។ ពេជ្រ សូលី​កា បាត់​មុខ​ពី​ពិភព​សិល្បៈ​ជាង​៥​ឆ្នាំ ហើយ​ក៏​ត្រឡប់​មក​វិញ​ដោយ​នាង​តូច​ច្រឡឹង​រូប​នេះ​នៅ​តែ​មាន​រូប​សម្រស់​ស្អាត​ដដែល ។ ពេជ្រ សូលី​កា បាន​ធ្វើ​ជា​អ្នក​កំដរ​កុ​ល ដា​វី ក្នុង​ពិធី​មង្គលការ​កាលពី​ថ្ងៃ​ទី​៨ ខែមីនា ។ សូលី​កា ថា​កំដរ​ការ​កុ​ល ដា​វី គឺជា​លើក​ទី​១​ក្នុង​ឆាកជីវិត ដោយ​កន្លង​មក​នាង​មិន​ដែល​ទទួល​ធ្វើ​អ្នក​កំដរ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ