ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កែ កឹ​ម​យ៉ា​ន ៖ ការ​ចែកចាយ​គ្រឿងញៀ.ន​តាម​ភូមិ​- ឃុំ មិន​ថយ​នោះ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន បាន​ថ្លែង​បញ្ជាក់​ថា ទោះបីជា​មានការ​បង្ក្រាប​គ្រឿងញៀន​ពី​អាជ្ញា​ធរមាន​សម​ត្ថិ​ច្ច​ខ្លាំង​យ៉ាងណា​ក៏​ដោយ​តែ​ការ​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ទី​ជនបទ​ភូមិ​-​ឃុំ គ្មាន​ការ​ថយ​ចុះ​នៅឡើយ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន បាន​ថ្លែង​បញ្ជាក់​ថា ទោះបីជា​មានការ​បង្ក្រាប​គ្រឿងញៀន​ពី​អាជ្ញា​ធរមាន​សម​ត្ថិ​ច្ច​ខ្លាំង​យ៉ាងណា​ក៏​ដោយ​តែ​ការ​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ទី​ជនបទ​ភូមិ​-​ឃុំ គ្មាន​ការ​ថយ​ចុះ​នៅឡើយ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ លោក​ឧបនាយករដ្ឋមន្ត្រី​កែ គី​ម​យ៉ា​ន បាន​បញ្ជាក់​ថា «​ពី​មុន​ខ្ញុំ​សន្និដ្ឋាន​ថា ករណី​គ្រឿងញៀន​វា​នឹង​អាច​ថយ​ដោយសារ​ចាប់​ករណី​ធំ​ៗ​បាន​ច្រើន ប៉ុន្តែ​ការ​ចែក​តាម​ភូមិ​-​ឃុំ​ហ្នឹង គឺ​វា​មិន​ថយ​នោះ​ឡើយ ។

ចំណែក​ទី​កម្សាន្ត​នានា​ស្ទើរតែ​ទាំងអស់​ដែល​មាន​ប្រើប្រាស់​គ្រឿងញៀន​»​។ លោក​ឧ​បក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សង្កត់ធ្ងន់​ថា បញ្ហា​គ្រឿងញៀន គឺ​មិនមែន​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ហើយ​ពិភពលោក​កំពុង​មានការ​ព្រួយបារម្ភ​គ្រប់​ៗ​គ្នា ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​បន្ត​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បញ្ហា​គ្រឿងញៀន​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន ហើយ​ត្រូវ​តែ​រួម​សហការ​គ្នា ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ក្នុង​ការ​បង្ក្រាប និង​លុប​បំបាត់​គ្រឿងញៀន​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​លោក​ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួម​គ្នា​ស៊ើបអង្កេត​ស្វែងរក​ម្ចាស់ និង​អ្នក​ពីក្រោយ​ខ្នង​នៃ​ការ​នាំ​ចូល​នូវ​គ្រឿងញៀន​នេះ​បន្ថែម​ទៀត​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឲ្យ​ករណី​គ្រឿងញៀន​នេះ​មានការ​ថយ​ចុះ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា សង្គម​ជាតិ​ផង​ដែរ ។ បើ​យោង​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​បទល្មើស​គ្រឿងញៀន​សរុប​ដែល​បង្ក្រាប​បាន​ចំនួន​៨.០០២​ករណី ដោយ​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​បាន​ចំនួន​១៦ ២១៦​នាក់ និង​គ្រឿងញៀន​ជាង​កន្លះ​តោន ។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន ប្រសាសន៍​ឲ្យ​តាម​ចាប់​អ្នក​នៅ​ពីក្រោយ​បញ្ហា​គ្រឿង​ដែល​កើតឡើង​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក​បន្ទាប់​ពី​សមត្ថកិច្ច​បាន​បង្ក្រាប​អុ្ន​ក​ប្រើប្រាស់​គ្រឿងញៀន​ជាង​៣០០​នាក់ និង​ដកហូត​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ