ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Ford បាន​សម្ពោធ​សា​លាម​តេ​យ្យ​សហគមន៍ ដើម្បី​លើកកំពស់​ការ​សិក្សា​​នៅ​ភូមិ​អន្លង់​មាន ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

បុ​គ្គ​លិ​ក្រុមហ៊ុន Ford រាប់​ពាន់​នាក់​ជុំវិញ​ពិភពលោក​នឹង​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​សហគមន៍​កាលពី​ខែកញ្ញា​ឆ្នាំ​មុន ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​មូលនិធិ អភិរក្ស​និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental…

បុ​គ្គ​លិ​ក្រុមហ៊ុន Ford រាប់​ពាន់​នាក់​ជុំវិញ​ពិភពលោក​នឹង​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​សហគមន៍​កាលពី​ខែកញ្ញា​ឆ្នាំ​មុន ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​មូលនិធិ អភិរក្ស​និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និង​មូលនិធិ​គាំពារ​សហគមន៍​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Global Caring Month)​។

កាលពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន RMA Cambodia បាន​សាងសង់​បណ្ណាល័យ​នៅ​វិទ្យាល័យ​ហេង​សំ​រិ​ន​ចក ខេត្ត​ត្បូងឃ្មុំ​។ បណ្ណាល័យ​នេះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​សិក្សា សម្រាប់​សិស្ស​ជាង 600 នាក់​ដែល​រស់នៅ​ក្នុង​សហគមន៍​នោះ​។

នៅ​ឆ្នាំ​នេះ​អ្នក​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន RMA Cambodia សហការ​ជាមួយ សមាគម​អតីត​និស្សិត​កម្ពុជា​-​អេ អាយ ធី AITAACC (AIT-Alumni Association) ក្នុង​ការ​សាងសង់​សាលា​ម​ត្តេ​យ្យ​សហគមន៍​ចំនួន​២​ខ្នង ដែល​មួយ​ខ្នង​ស្ថិត​នៅ​ភូមិ​អន្លង់​មាន ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​១​ខ្នង​ទៀត​នៅ​ភូមិ​ចំរេះ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។

ក្នុងថ្ងៃនេះ​ក្រុមហ៊ុន RMA Cambodia និង​សមាគម​អតីត​និស្សិត​កម្ពុជា​-​អេ អាយ ធី AITAACC (AIT-Alumni Association) បាន​រៀបចំ​ពិធី​សម្ពោធ​សា​លាម​ត្តេ​យ្យ​សហគមន៍​ទី​មួយ​ក្នុងភូមិ​អន្លង់​មាន ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​បាន​ចូលរួម​លាបថ្នាំ​បន្ទប់​រៀន សាងសង់​សួន​កុមារ ដាំ​កូន​ឈើ​រៀបចំ​សួនច្បារ​នៅ​សា​លាម​តេ​យ្យ​សហគមន៍​ផង​ដែរ​។ ក្រៅពី​នេះ​ក៏​មាន​សកម្មភាព​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស ក៏​ដូច​ជា​គ្រឿង​បរិក្ខា​មួយ​ចំនួន​ដូច​ជា​តុ និង​កៅអី​សិក្សា​ផង​ដែរ​។ ដោយឡែក សម្រាប់​សា​លាម​ត្តេ​យ្យ​សហគមន៍​១​ខ្នង​ទៀត​ដែល​ស្ថិត​នៅ​ភូមិ​ចំរេះ ស្រុក​កណ្ដៀង​ខេត្តពោធិ៍សាត់ នឹង​ត្រូវ​បាន​សាងសង់​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

លោក មី​លី ហ្គុ​ដ​មែន ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រថយន្ត ហ្វ​ដ នៃ​ក្រុមហ៊ុន RMA Cambodia បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​គម្រោង​មូលនិធិ អភិរក្ស​និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និង​មូលនិធិ​គាំពារ​សហគមន៍​ជា​សកល​របស​ក្រុមហ៊ុន Ford (Ford Global Caring Month) ហើយ​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​ក្រុមការងារ​របស់​យើង​រួម​គ្នា​ដើម្បី​ជួយ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ដល់​សហគមន៍​យើង​»​។

មូលនិធិ អភិរក្ស​និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និង​មូលនិធិ​គាំពារ​សហគមន៍​ជា​សកល​របស​ក្រុមហ៊ុន Ford (Ford Global Caring Month) គឺជា​ផ្នែក​មួយ​នៃ​គម្រោង​មូលនិធិ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Ford​។ ចាប់តាំងពី​បើក​ដំណើរការ​បំ​បូ​ង​នៅ​ឆ្នាំ 2005 ដោយ​លោក Bill Ford នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Ford ក្រុម​ស្ម​គ្រ​ចិត្ត​របស់ Ford បាន​ចំណាយពេល​វេលា​សរុប​ប្រហែល 1,5 លាន​ម៉ោង ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​សហគមន៍ នៅ​ក្នុង 50 ប្រទេស ដែល​ក្នុង​នោះ​មានការ​ផ្ដល់​ជា​វិភាគទាន​សរុប​ជាង $40 លាន​ដុល្លារ​។

កាលពី​ខែកញ្ញា ឆ្នាំ 2018 ក្រុម​អ្នក​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន Ford នឹង​ចាប់ផ្ដើម​អនុវត្តន៍​គម្រោង​មួយ​ចំនួន​ធំ​នៅ​តាម​ទីក្រុង ទីប្រជុំជន​និង​ភូមិ​នានា​នៅ​លើ​ទ្វីប​ចំនួន 6 ។ មូលនិធិ​របស់​ក្រុមហ៊ុន Ford ជាង 700,000 ដុល្លារ​បាន​ចូលរួម​ជា​វិភាគទាន ដើម្បី​ទិញ​ឧបករណ៍ និង​សម្ភារៈ​ផ្គត់ផ្គង់​សម្រាប់​គម្រោង​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។

នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​អ្នក​ស្ម័គ្រចិត្ត​រាប់​ពាន់​នាក់​របស់ Ford នឹង​ចូលរួម​នៅ​ក្នុង​គម្រោង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន ឥណ្ឌា តៃវ៉ាន់ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ថៃ វៀតណាម ហ្វី​លី​ពី​ន​និង​ក្រុមហ៊ុន Ford ដែល​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​។

លោក Jim Vella ប្រធាន​មូលនិធិ​សកល​របស់​ក្រុមហ៊ុន Ford បាន​មាន​ប្រសាសន៍​ថា «​អ្នក​ស្ម័គ្រចិត្ត​ក្រុមហ៊ុន Ford បាន​ចូលរួម​អភិវឌ្ឍន៍​ដល់​សហគមន៍​ឲ្យ​មានការ​ល្អ​ប្រសើរ​ឡើង​មួយ​តាម​រយៈ​សកម្មភាព​ផ្សេង​ៗ​ដូច​ជា ការ​ដាំ​ដើមឈើ ការ​សាងសង់​អណ្ដូងទឹក​ស្អាត សាងសង់​ផ្ទះ និង​សាងសង់​សាលារៀន​» ។ «​យើង​កំពុង​ពង្រឹង​សហគមន៍​របស់​យើង​ដោយ​លើកកំពស់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​សម្រាប់​មនុស្ស​គ្រប់​គ្នា​»​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ