ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​ល្អ​រមែង​មាន​អាយុ​វែង

5 ឆ្នាំ មុន

កុំ​បណ្តោយ​ឲ្យ​សុខភាព​រាង​កាយ​ប្រព្រឹត្ត​ទៅ​តាម​យថាកម្ម ត្រូវ​ថែរក្សា​សុខភាព​រាង​កាយ​ឱ្យ​បាន​ល្អ ព្រោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​រមែង​មានឱកាស​បាន​នូវ​អាយុ​វែង និង​មិន​មាន​រោគ​ភ័យ ច្រើន​ដូច​អ្នក​ដែល​មិន​បាន​មើលថែ​សុខភាព​នោះ​ឡើយ ។ កាលបើ​យើង​មាន​សុខភាព​ល្អ​ហើយ ឈ្មោះ​ថា​មាននូវ​ដើមទុន​ក្នុង​ដំណើរ​ជីវិត គឺ​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួនឯង រឹងប៉ឹង…

កុំ​បណ្តោយ​ឲ្យ​សុខភាព​រាង​កាយ​ប្រព្រឹត្ត​ទៅ​តាម​យថាកម្ម ត្រូវ​ថែរក្សា​សុខភាព​រាង​កាយ​ឱ្យ​បាន​ល្អ ព្រោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​រមែង​មានឱកាស​បាន​នូវ​អាយុ​វែង និង​មិន​មាន​រោគ​ភ័យ ច្រើន​ដូច​អ្នក​ដែល​មិន​បាន​មើលថែ​សុខភាព​នោះ​ឡើយ ។

កាលបើ​យើង​មាន​សុខភាព​ល្អ​ហើយ ឈ្មោះ​ថា​មាននូវ​ដើមទុន​ក្នុង​ដំណើរ​ជីវិត គឺ​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួនឯង រឹងប៉ឹង មាំមួន រហ័សរហួន​ក្នុង​ការងារ​ចិញ្ចឹមជីវិត ការធ្វើបុណ្យសន្សំកុសល និងលើកទឹកចិត្តក្នុងការប្រព្រឹត្តល្អបន្តទៀត។ ផ្ទុយ​ទៅ​វិញ បើ​សុខភាព​រាង​កាយ​ទន់ខ្សោយ មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃកោរ គឺជា​ឧបសគ្គ​នៃ​ជីវិត​ដោយ​ពិត ព្រោះ​មិន​អាច​តស៊ូ​ជាមួយនឹង​ការងារ​បាន រហូត​ពេល​ខ្លះ​​បាក់ទឹកចិត្ត​អស់សង្ឃឹម មិន​ចង់រ​ស់ទៀត​ផង ភ្លេចអស់បុណ្យបាប ។

ការ​ថែរក្សា​សុខភាព​រាង​កាយ​បាន​ល្អជា​និច្ច​រមែង​ធ្វើ​ឲ្យ​អ្វី​ៗ​បាន​ចម្រើន​ទៅ​មុខ ទោះជា​មាន​ឬ​ក្រ​ក៏​រស់នៅ​ដោយ​សុភមង្គល ។

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ការ​រក្សាសីល​៥ ឬ​បកតិ​សីល​ឱ្យ​បាន​ល្អ​ហ្នឹងហើយ​ជាដើម​ហេតុ​នាំ​ឱ្យ​មាន​សុខភាពល្អ បានអាយុ​វែង ព្រោះ​សិក្ខាបទ​នីមួយ​ៗ​សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ដល់​ការ​រស់​របស់​មនុស្ស​សត្វ និង​សង្គម​យ៉ាង​ទូលំទូលាយ ត្រង់​ការ​មិន​បៀតបៀន មិន​ឈ្នានីស និង​មិន​ចងកម្ម​ចងពៀរ​នឹង​គ្នា នេះជាសុខភាពផ្លូវចិត្តយ៉ាងសំខាន់ ។