ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​បណ្ណាល័យ​ថ្មី​មួយទៀត​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប

5 ឆ្នាំ មុន
  • ភ្នំពេញ

សៀមរាប ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ដាក់​សម្ពោធ​អគារ​បណ្ណាល័យ​ថ្មី​មួយ​ខ្នង ស្ថិត​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​បន្ទាយស្រី ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប…

សៀមរាប ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ដាក់​សម្ពោធ​អគារ​បណ្ណាល័យ​ថ្មី​មួយ​ខ្នង ស្ថិត​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​បន្ទាយស្រី ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី 15 ខែមីនា ឆ្នាំ 2019 ក្នុង​ការ​ចូលរួម​បណ្តុះ​វប្បធម៌​អាន​នៅ​កម្ពុជា​។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់ លោក ហ៊ា​ង ស៊ី​ណេ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក Minki Brian Hong សមាជិក​ក្រុមប្រឹក្សាភិបាល ប្រា​សាក់ និង​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍​នៃ​មូលនិធិ CVC ឯកឧត្តម ឡោ ឆវ​ណ្ណា ប្រធាន​គណៈកម្មការ​គ្រប់គ្រង​បណ្តោះអាសន្ន​នៃ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក លី វ​ណ្ណា អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តសៀមរាប និង​លោកស្រី រឿ​ន គី​ណា អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​បន្ទាយស្រី​។

លោកស្រី រឿ​ន គី​ណា បាន​រាយការណ៍​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​អប់រំ​នៅ​ក្នុងស្រុក​បន្ទាយស្រី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ និង​លោក Minki Brian Hong និង​លោក Hiep Van Vo ក្រុមប្រឹក្សាភិបាល​របស់​ប្រា​សាក់ ដែល​បាន​ផ្ដល់​មូលនិធិ​សាងសង់​អគារ​បណ្ណាល័យ នៅ​ក្នុង​ទឹកដី​ស្រុក​បន្ទាយស្រី ដែល​ជា​នេះ​កាយវិការ​ដ៏​ល្អ​ប្រពៃ​ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​ក្នុងស្រុក​បន្ទាយស្រី​នេះ​។

លោក Minki Brian Hong សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ និង​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍​នៃ​មូលនិធិ CVC បាន​ថ្លែង​ថា លោក​ពិតជា​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​បាន​ចូលរួម​កម្មវិធី​សម្ពោធ​អគារ​បណ្ណាល័យ​នៅ​ថ្ងៃនេះ​។ លោក​បានឱ្យ​ដឹង​ថា ការ​សិក្សាអប់រំ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ភាព​សម្បូរ​រុងរឿង​របស់​ប្រទេស​ជាតិ​មួយ តួយ៉ាង​ដូច​ជា​ប្រទេស​កូរ៉េ​ដែល​ជា​ទឹកដី​កំណើត​របស់​លោក ធ្លាប់​ជួប​ប្រទះ​ភាព​ក្រីក្រ ដី​មិនសូវ​មាន​ជីជាតិ មិន​សម្បូរ​ធនធានធម្មជាតិ និង​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង បាន​វិ​វ​ឌ្ឍ​ខ្លួន​មក​ដល់​សព្វថ្ងៃ និង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​នៅ​ទ្វីបអាស៊ី ដែល​អាច​ផលិត រថយន្ត ទូរស័ព្ទ កប៉ាល់ និង​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និ​ច​ទំនើប​ផ្សេង​ៗ បាន​គ្រប់​បែប​យ៉ាង​។

ទាំងនេះ​គឺ​កើតឡើង​ដោយសារ​ប្រទេស​កូរ៉េ​ផ្តោត​លើ​ការ​សិក្សាអប់រំ​។ លោក Minki Brian Hong សង្ឃឹមថា សមិទ្ធផល​បណ្ណាល័យ​នេះ នឹង​ក្លាយជា​បង្អួច​សម្រាប់​បើក​ចិត្ត បើក​គំនិត​ប្អូន​ៗ​សិស្សានុសិស្ស ទៅ​កាន់​ពិភពលោក​ទាំងមូល តាម​រយៈ​ការ​អាន​។ លោក​បាន​សង្កត់ធ្ងន់​ថា ការ​អាន គឺ​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​។

ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ខិតខំ​ប្រឹងប្រែង​សិក្សា ដើម្បី​ឱ្យ​មាន​អនាគត​ភ្លឺស្វាង ដោយ​យក​បណ្ណាល័យ​នេះ​ជា​មិត្ត​ដ៏​ល្អ​។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា យើង​ទាំងអស់​គ្នា​កើតមក​គឺ​មិន​ចេះ​អ្វី​ទេ ប៉ុន្តែ​មិន​ត្រូវ​ស្លាប់​ទៅ​វិញ​ដោយ​មិន​ចេះ​អ្វី​សោះ​នោះ​ឡើយ​។ ហេតុនេះ យើង​ត្រូវ​សង្វាត ស្រវាស្រទេញ សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង ដើម្បី​ជួយ​កសាង​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​ជាតិ ដូច​ជា​ចំណេះដឹង​ទូទៅ ក៏​ដូច​ជា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ជំនួយ​ជួញប្រែ​ផ្សេង​ៗ​។

​ថ្លែង​ក្នុង​ឱកាស​នេះ ឯកឧត្ដម ហ៊ា​ង ស៊ី​ណេ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្ដែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​និង​កោតសរសើរ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ជា​ពិសេស​លោក Minki Brian Hong និង លោក Hiep Van Vo ជា​ក្រុមប្រឹក្សាភិបាល ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ កិច្ចការ​ដ៏​ប្រពៃ​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​ឱ្យ​កាន់តែ​រឹង​មាំ​នេះ ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ ដែល​កំពុង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អាន​សៀវភៅ​។ ឯកឧត្ដម​បាន​សំណូមពរ​ឱ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា​សិស្ស ជួយ​ថែរក្សា​និង​ប្រើប្រាស់​បណ្ណាល័យ​នេះ​ឱ្យ​អស់ពី​លទ្ធភាព ដោយ​ជំរុញ​ឱ្យ​មានការ​អាន​ឱ្យ​បាន​ច្រើន​ផុសផុល ស្រលាញ់ និង​ថែរក្សា​សៀវភៅ​ទាំងអស់​ឱ្យ​បាន​ល្អ​។

​ក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​នោះ​ដែរ ក៏​មានការ​រៀបចំ​ពិធី​ប្រកួត​អំ​ណា​ន​សម្រាប់​សិស្សានុសិស្ស ដើម្បី​ស្វែងរក​ជ័យ​លា​ភី​ដែល​អាន​បាន​ល្អ​បំផុត និង​ការ​ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍​របស់​គណៈអធិបតី​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​បន្ទាយស្រី​ផង​ដែរ​។

គិត​ត្រឹម​ខែមីនា ឆ្នាំ 2019 នេះ គម្រោង​បណ្ណាល័យ​ប្រា​សាក់​ដាក់​ឱ្យ​ប្រើប្រាស់​និង​កំពុង​សាងសង់​ចំនួន 34 អគារ​គ្របដណ្តប់​លើ​ភូមិ​ចំនួន 346 ភូមិ ដែល​មាន​ចំនួន​គ្រួសារ​សរុប 70,537 គ្រួសារ មាន​ប្រជាជន​សរុប​ចំនួន 326,400 នៅ​ក្នុង 11 ខេត្ត​រួម​មាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះ​វិហារ ខេត្តបាត់ដំបង ស្វាយ​រៀង និង​បន្ទាយ​មាន​ជ័យ និង​មាន​សិស្សានុសិស្ស​ដែល​ទទួលផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន 78,266 នាក់​។

សូម​បញ្ជាក់​ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លំដាប់​កំពូល​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង 5 នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សេវា​ហិរញ្ញវត្ថុ​ដែល​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​អតិថិជន រួម​មាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរ​ប្រាក់ ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ប្រមាណ​ជា 200 ទីតាំង និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹ​ម​នៅ​ទូ​ទាំង​ប្រទេស​។

សម្រាប់ មូលនិធិ CVC វិញ​គឺ CVC and the Community គឺជា​កម្មវិធី​មនុស្សធម៌​គ្របដណ្ដប់​បណ្ដាញ​ទាំងអស់​របស់ CVC ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រស់នៅ និង​លទ្ធភាព​របស់​កុមារ និង​យុវជន​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន និង​បណ្ដា​អ្នក​ទាំងឡាយ​ដែល​ទទួល​ឥទ្ធិពល​ពី​បណ្ដាញ​ក្រុមហ៊ុន​ផលប័ត្រ​របស់ CVC​។ កម្មវិធី​នេះ​ផ្តោត​លើ 4 ផ្នែក គឺ ការ​អប់រំ លទ្ធភាព​រក​ការងារ​ធ្វើ សហ​គ្រាស និង​ការ​វិនិយោគ​ដែល​មាន​គោលដៅ​មនុស្សធម៌ ដែល​ប្រាក់​ជំនួយ ជំនាញ និង​ចំណេះដឹង​របស់ CVC អាច​មាន​ឥទ្ធិពល​បំផុត ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ