ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​យក្ស​ចិន​ច្រានចោល​កង្វល់​ទាក់ទិន​នឹង​ការ​ប៉ង​ធ្វើ​ចារកម្ម​លើ​អា​មេ​រិ​កដោយ Huawei

5 ឆ្នាំ មុន

ប្រ៊ុ​ច​សែ​ល​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ប្រទេស​ចិន​បាន​បដិសេធ​ការ​ព្រមាន​ពី​សហរដ្ឋអាមេរិក​ថា ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនា​គមន៍ Huawei របស់​ប្រទេស​ចិន​ខណៈ​ដែល​អ្នកការទូត​ថ្នាក់ខ្ពស់​របស់​ប្រទេស​ចិន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រ៊ុ​ច​ស៊ែ​ល​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​អ៊ឺ​រ៉ុ​ប ។…

ប្រ៊ុ​ច​សែ​ល​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ប្រទេស​ចិន​បាន​បដិសេធ​ការ​ព្រមាន​ពី​សហរដ្ឋអាមេរិក​ថា ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនា​គមន៍ Huawei របស់​ប្រទេស​ចិន​ខណៈ​ដែល​អ្នកការទូត​ថ្នាក់ខ្ពស់​របស់​ប្រទេស​ចិន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រ៊ុ​ច​ស៊ែ​ល​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​អ៊ឺ​រ៉ុ​ប ។

ដើម្បី​ឆ្លើយ​តប​នឹង​ការ​ព្រមាន​ថា ក្រុមហ៊ុន Huawei អាច​ធ្វើ​ចារកម្ម​លើ​ប្រទេស​លោក​ខាងលិច លោក Wang Yi ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​រដ្ឋាភិបាល​ចិន​បាន​ប្រាប់​ដល់​សហរដ្ឋអាមេរិក​ឲ្យ​បញ្ឈប់​ការ​ព្យាយាម​ផ្តួល​រលំ​ក្រុមហ៊ុន​នេះ ។

លោក Wang បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ថា «​អ្វី​ដែល​ពួក​យើង​ប្រឆាំង​គឺ​ការ​ចោទប្រកាន់​ដោយ​មិន​មាន​ភស្តុ​តាង​បញ្ជាក់​សម្រាប់​គោលបំណង​នយោបាយ និង​ការ​ព្យាយាម​ផ្តួល​រលំ​ក្រុមហ៊ុន​បរទេស​ណាមួយ​» ។

លោក​បាន​និយាយ​បន្ទាប់​ពី​ការ​ចរចា​ជាមួយនឹង​ប្រធាន​គោលនយោបាយ​បរទេស​របស់ EU ថា «​ពួក​យើង​គិត​ថា​សកម្មភាព​ទាំងនេះ​មាន​ភាព​ខុស​ប្រក្រតី អ​សីលធម៌ និង​មិន​ទទួល​បានការ​គាំទ្រ​ទេ​»​។

អ្នកការទូត និង​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា បើ​ទោះជា EU ប្រៀប​ដូច​ជា​បើក​ទូលាយ​ទទួលយក​បច្ចេកវិទ្យា 5G របស់ Huawei ច្រើន​ជាង​សហរដ្ឋអាមេរិក​ពិតមែន​ក្តី ក្រុម​ប្រទេស​នេះ​នៅ​តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​នឹង​ប្រទេស​ចិន​នៅឡើយ ។

អ្នកស្រី Federica Mogherini ដែល​ជា​ប្រធាន​គោលនយោបាយ​បរទេស​របស់ EU បាន​ប្រាប់​ដល់​លោក Wang ថា​រដ្ឋាភិបាល EU កាន់តែ​បាត់បង់​ភាព​អត់ធ្មត់​នឹង​ប្រទេស​ចិន​ដែល​មិន​អាច​គោរព​តាម​ការ​ប្តេជ្ញា​ភាគច្រើន​ទាក់ទិន​នឹង​ការ​សន្យា​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ។

អ្នកដឹកនាំ​ក្នុង EU នឹង​ចរចា​ជាមួយនឹង​ប្រទេស​ចិន​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រទេស​អ៊ី​តា​លី​បាន​ធ្វើ​ឲ្យ EU មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ដោយ​មាន​គម្រោង​ចុះ​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយនឹង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) របស់​ប្រទេស​ចិន ។

ការ​សម្រេចចិត្ត​នេះ​បាន​បង្ក​ឲ្យ​មាន​កង្វល់​ទាក់ទិន​នឹង​ការ​លក់​ចេញ​បច្ចេកវិទ្យា​សំខាន់​ៗ​និង​ការ​ប្រគល់​ចំណេះដឹង​ទៅ​ឲ្យ​ប្រទេស​ចិន ប៉ុន្តែ EU បាន​និយាយ​ថា​ពួក​គេ​មិន​ចង់​ដាក់​ពន្ធ​ដូច​សហរដ្ឋអាមេរិក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ