ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ចេះ​តែ​ថា «​ចង់​តែ​ស្លា.ប់​» បង​ៗ​ឆ្ងល់​សួរនាំ​… បែកធ្លាយ​រឿង​នាយករង​សាលា​បន្តបន្ទាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​ចេះ​តែ​ត្អូញត្អែរ​នៅ​មុខ​បង​ៗ​ថា «​នាង​ពិបាកចិត្ត​ខ្លាំង​ណាស់ ចង់​តែ​ស្លាប់ មិន​ចង់​រស់នៅ​លើ​លោក​នេះ​តទៅ​ទៀត​ឡើយ​» ដោយ​អាកា​រៈ​ប្លែក​បែប​នេះ​ធ្វើ​ឲ្យ​បង​ៗ​នាង​ងឿងឆ្ងល់​ក៏​លួងលោម​សួរនាំ ទើប​នាង​ប្រាប់​ថា នាង​ត្រូវ​បុរស​ជា​នាយករង​សាលា​ភាសា​អង់គ្លេស​ចាប់រំលោភ​នាង​រហូត​សម្រេច​បន្តបន្ទាប់​២​ដង​រួច​មក​ហើយ​។ បន្ទាប់​ពី​ដឹង​ចម្លើយ​ដ៏​ឈឺចាប់​នោះ​ទើប​បង​ៗ​ស្រី​នាង​យក​រឿង​នេះ​ប្រាប់​ឪពុក​ម្ដាយ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​ចេះ​តែ​ត្អូញត្អែរ​នៅ​មុខ​បង​ៗ​ថា «​នាង​ពិបាកចិត្ត​ខ្លាំង​ណាស់ ចង់​តែ​ស្លាប់ មិន​ចង់​រស់នៅ​លើ​លោក​នេះ​តទៅ​ទៀត​ឡើយ​» ដោយ​អាកា​រៈ​ប្លែក​បែប​នេះ​ធ្វើ​ឲ្យ​បង​ៗ​នាង​ងឿងឆ្ងល់​ក៏​លួងលោម​សួរនាំ ទើប​នាង​ប្រាប់​ថា នាង​ត្រូវ​បុរស​ជា​នាយករង​សាលា​ភាសា​អង់គ្លេស​ចាប់រំលោភ​នាង​រហូត​សម្រេច​បន្តបន្ទាប់​២​ដង​រួច​មក​ហើយ​។ បន្ទាប់​ពី​ដឹង​ចម្លើយ​ដ៏​ឈឺចាប់​នោះ​ទើប​បង​ៗ​ស្រី​នាង​យក​រឿង​នេះ​ប្រាប់​ឪពុក​ម្ដាយ ព្រមទាំង​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ ឲ្យ​ចាប់ខ្លួន​បុរស​នោះ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

តាម​នគរបាល​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៨ មីនា ២០១៩ នៅ​ចំណុច​ក្នុង​សាលា​ភាសា​អង់គ្លេស​យីហោ «​សាលា​ភាសា​សាស្ត្រ​» ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

បុរស​ដែល​ជា​ជនសង្ស័យ​នោះ​ឈ្មោះ ចិន មក​រា អាយុ​២៦​ឆ្នាំ មុខរបរ​ជា​នាយករង និង​ជា​គ្រូបង្រៀន​នៅ​សាលា​ភាសា​សាស្ត្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើប​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្រាំង​ពង្រ​នោះ​ដែរ។

ប្រភព​ដដែល​បន្ត​ថា រឿងរ៉ាវ​នោះ​កើតឡើង​តាំងពី​ជិត​៣​ខែ​មុន​មក​ម្ល៉េះ ដោយ​លើក​ទី​១​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ២០១៨ នៅ​ខណៈនោះ​ជនសង្ស័យ​ល្បួង​ក្មេង​ស្រី​ដើរ​លេង​ជាមួយ ហើយ​នាង​ក៏​យល់​ព្រមទៅ​តាម បន្ទាប់​មក​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE-1879 ឌុ​ប​នាង​ដើរ​លេង រួច​ដឹក​នាង​ចូល​ផ្ទះសំណាក់ «​ភ្នំ​មាស​» តាម​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ។ បន្ទាប់​មក​ជនសង្ស័យ​និយាយ​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​ថា «​បង​ស្រលាញ់​អូន​ឯង ចង់បាន​ខ្លួនប្រាណ​អូន​ឯង​» រួច​ក៏​ចាប់រំលោភ​រហូត​សម្រេច​ម្ដង លុះ​ពេល​រួច​ជន​នេះ​គំរាម​មិន​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​យក​រឿង​នោះ​ទៅ​និយាយ​ប្រាប់​ក្រុម​គ្រួសារ និង​អ្នក​ដទៃ​ឡើយ ។

ប្រភព​ខាងលើ​បន្ត​ថា បន្ទាប់​ពី​ទទួល​រង​ការ​គំរាម​បែប​នេះ​ក្មេង​ស្រី​រង​គ្រោះ​មិន​ហ៊ាន​និយាយ​រឿង​ឈឺចាប់​នេះ​ប្រាប់​នរណា​ម្នាក់​ឡើយ និង​បាន​លាក់​ទុក​ក្នុង​ចិត្ត​រហូត​។ លុះ​រំលង​៤​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ២០១៨ លោក​នាយករង​សាលា​រូប​នេះ​ក៏​ទូរស័ព្ទ​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ទៅ​ជួយ​រៀបចំ​អីវ៉ាន់​នៅ​ក្នុង​សាលា​ខាងលើ​។ ពេល​នាង​ទៅ​ដល់​ជនសង្ស័យ​ក៏​នាំ​ចូល​ក្នុង​បន្ទប់​ការិយាល័យ រួច​ចាប់រំលោភ​រហូត​សម្រេច​ម្ដងទៀត ហើយ​គំរាម​កុំ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​គេ​ដូច​លើក​ទី​១​ដែរ​។

ក្រោយមក​ក្មេង​ស្រី​រង​គ្រោះ​មិន​ហ៊ាន​យក​រឿង​នោះ​ទៅ​ប្រាប់​ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ​បានដឹង​ឡើយ ប៉ុន្តែ​នាង​បាន​សម្ដែង​នូវ​ការ​ស្រពាប់​ស្រពោន និង​ស្ងៀមស្ងាត់​តែ​ម្នាក់ឯង​តែ​ក្នុង​បន្ទប់ មិនតែប៉ុណ្ណោះ​តែង​ពោល​ពាក្យ​ថា នាង​ចង់​ស្លាប់ មិន​ចង់​រស់នៅ​លើ​លោក​តទៅ​ទៀត​ទេ​។

នគរបាល​បញ្ជាក់​បន្ថែម​ទៀត​ថា លុះដល់​ថ្ងៃ​ទី​១៦ មីនា ២០១៩ ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ដោយ​មាន​ការ​សង្ស័យ​ចំពោះ​សភាព​ស្ងៀមស្ងាត់ និង​សម្ដី​ដែល​នាង​និយាយ​ប្រាប់​បង​ៗ​ថា ចង់​តែ​ស្លាប់​នោះ ទើប​បង​ៗ​នាំ​គ្នា​លួងលោម​សួរនាំ រហូត​ធ្លាយ​រឿង​នាយករង​សាលា​ចាប់រំលោភ​ដល់​ទៅ​២​ដង​។ ទើប​បង​ៗ​ប្រាប់​ឲ្យ​ឪពុក​ម្តាយ​ដឹង​រឿង បន្ទាប់​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ