ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ាណែត ៖ បុណ្យសក្តិ និង​ការ​តែងតាំងមុខ​ងារគឺមិនមែនធ្លាក់ពីលើមេឃមកទេ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​នាយទាហានជាន់ខ្ពស់​ ផ្ទេរ​ភារកិច្ច​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក…

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​នាយទាហានជាន់ខ្ពស់​ ផ្ទេរ​ភារកិច្ច​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ។

ក្នុង​ពិធី​នោះ​ដែរ​មានការ​ចូលរួម​ពី​លោក​ឧត្តម​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​មរ​ភួ​មិ​ន្ទ លោក​ឧត្តម​អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ប្រតិភូ​ក្រសួងការពារជាតិ ប្រតិភូ​អគ្គបញ្ជាការ​និង​ប្រតិភូ​អមដំណើរ​កងទ័ពជើងគោក អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ​ខេត្តបាត់ដំបង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ទាំង​៤(​បន្ទាយ​មាន​ជ័យ បាត់ដំបង ប៉ៃលិន និង ពោធិ៍សាត់​) មេបញ្ជាការ មេបញ្ជាការ​រង នាយទាហាន​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ស្នងការ​នគរបាល​ទាំង​៤​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ទាំង​៤​ខេត្ត សរុប​ចូលរួម​២៧៦​នាក់​នៅ​សាល​ប្រជុំ​ធំ​យោធភូមិ​ភាគ​ទី​៥​។

ថ្លែង​ក្នុង​មតិ​ស្វាគមន៍ និង​របាយការណ៍ លោកនាយ​ឧត្តមសេនីយ៍ ប៊ុ​ន សេង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា ដោយ​មានការ​ទុកចិត្ត​លើ​ការ​ដឹកនាំ​ក្នុង​អង្គភាព​បន្ត និង​បទ​ពិសោធន៍​កន្លង​មក លោក​មាន​សង្ឃឹម​ជឿជាក់​ថា នាយទាហាន -​ពល​ទាហាន​យោធភូមិ​ភាគ​ទី​៥​ទាំងអស់​ពិសេស​នាយទាហាន​វ័យក្មេង​បន្តវេន នឹង​បន្ត​អនុវត្ត​ប្រពៃណី​ដ៏​ល្អ​ប្រពៃ​នេះ​មិន​ឲ្យ​បាត់បង់​ចូលរួម​រក្សា​នូវ​កិត្យានុភាព​អង្គភាព​បន្ត​ទៀត ទៅ​ថ្ងៃ​អនាគត​ទុកជា​អង្គភាព​គំរូ​ឈានមុខ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ត្រី ឈឹ​ម លី​ន នាយការិយាល័យ​ទី​១​កងទ័ពជើងគោក​បាន​អាន អនុក្រឹត្យ និង​ប្រកាស​ស្ដី​ពី​ការ​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​នាយទាហានជាន់ខ្ពស់​រួម​មាន ១-​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ២-​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥៣-​ឧត្តមសេនីយ៍ត្រី វ៉ែន សាយ មេបញ្ជាការ​កងពល​តូ​ល​ថ្មើរជើង​លេខ​៥១៤-​លោក​វរសេនីយ៍ឯក សឹ​ង្ហ ទុំ មេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​កងពលតូច​ថ្មើរជើង​លេខ​៥១​។

ពិធី​ប្រគល់​ត្រា​សិទ្ធិ​យោធភូមិ​ភាគ​ទី​៥ រវាង​លោកនាយ​ឧត្តមសេនីយ៍ ប៊ុ​ន សេង មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ចាស់ ជាមួយនឹង​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​ថ្មី​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​យោធ​ភួ​មិ​ភាគ​ទី​៥​ថ្មី បាន​ប្តេជ្ញា​ចិត្ត​ស្មោះត្រង់​ជាតិ ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល​គោរព​ច្បាប់​របស់​រដ្ឋ បន្ត​គាំទ្រ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ចូល​រូ​ម​សហការ​ជា​មូ​យ​អាជ្ញាធរ​ដោយ​អនុវត្ត​ផែនការ​ការ​កែទម្រង់​ស៊ីជម្រៅ ហើយ​អនុវត្ត​ឲ្យ​បាន​ដាច់ខាត​អនុសាសន៍​១០​ចំណុច​របស់​សម្តេច​តេ​ជោ​បាន​ដាក់​ទិស​ដៅ​កាលពី​ថ្ងៃ​ទី​២៤​ខែមករា ឆ្នាំ​២០១៩ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដឹកនាំ​ក្នុង​យោធភូមិ​ភាគ​ទី​៥ បន្ត​និរន្តរភាព​អនុវត្ត​ផែនការ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ រួច​បន្ត​ពង្រឹង​និរន្តរភាព​កា​ដឹកនាំ​អង្គភាព​ឈរ​លើ​ស្មារតី​សាមគ្គី​ឯក​ភាពរឹងមាំ​។

មាន​មតិ​ផ្តាំផ្ញើ​ទៅ​កាន់​អង្គពិធី លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា នេះ​ជា​ការ​កែទម្រង់​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ​ឈរ​លើ​ការ​រក្សា​ចាស់​និង​ពង្រីក​ក្មេង​មាន​សមត្ថភាព​បន្តវេន​ដោយ​ការ​ដាក់​ចូល​សោធន​និវត្តន៍​ធ្វើ​ជា​ជំហាន​ៗ ដោយ​មិន​អាច​រង់ចាំ​បុណ្យ​ស​ក្តិ​ តំណែង​ការងារ​ដែល​មាន​ធ្លាក់​ចុះ​ពីលើ​មេឃ​មក​បាន​ឡើយ ព្រោះ​អ្វី​ៗ​ដែល​ទទួល​បាន​មកនេះ​គឺជា​ស្នាដៃ ឆន្ទៈ សុខភាព បទ​ពិសោធន៍ តាំងពី​សម័យ​មាន​សង្គ្រាម​មក មិន​អាច​ដាក់​ចូល​សោធន​និវត្តន៍​ទាំងអស់​ចំពោះ​នាយទាហាន​ដល់​អាយុ​នោះ​ទេ ក្នុង​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​គោលនយោបាយ​ដំឡើង​១​ស័ក្តិ​ថែម​មុន​ពេល​ចូល​និវត្តន៍​ចេញពី​ជួរ ហើយ​ការ​កែទម្រង់​កងទ័ព​ទាមទារ​ការ​ចូលរួម​ចំណែក​ដោយ​អនុវត្ត​ជា​ជំហាន​មិន​អាច​ធ្វើ​តម្រឹម​លឿន​ពេក​នោះ​ទេ​។

លោក​ឧត្តមសេនីយ៍ឯក​ផ្តាំផ្ញើ​ទៀត​ថា កត្តា​សំខាន់​គឺ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឈរ​លើ​ការ​ដឹកនាំ​ប្រកបដោយ​វិជ្ជាជីវ​: ម៉ឹង​ម៉ាត់​ក្នុង​ការងារ​និង​ប្រកបដោយ​ភាតរភាព គុណភាព​ទទួលយក​បាន​ទាំងអស់​គ្នា ។ ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជួយ​ឧបត្ថម្ភ​កម្មវិធី​នូវ​ថវិកា​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ