ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ណា​ជា​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត Tiger Street Football Festival 2019 ទូ​ទាំង​ប្រទេស?

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ “A” បាន​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត Tiger Street Football Festival 2019…

ភ្នំពេញ ៖ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ “A” បាន​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត Tiger Street Football Festival 2019 ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង​ក្នុង​សម្រាប់​ក្រុម​មក​ពី​បណ្តាល​ខេត្ត​ក្នុង​រយៈពេល​៧​ឆ្នាំ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម Rolling FC ដោយ​លទ្ធផល​២​ទល់​១​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក គឺ​កីឡាករ​បាល់ទាត់ Ronaldinho នៅ​ប្រទេស​ប្រេ​ស៊ី​ល ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ។

កាល​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ “A” យកឈ្នះ​ក្រុម Pisnoka Construction ដោយ​លទ្ធផល​២​ទល់​០ ខណៈ​ក្រុម Rolling FC ក៏​យកឈ្នះ​ក្រុម Vandasak “C” ដោយ​លទ្ធផល​២​ទល់​១ ចំណែក​ក្រុម Vandasak “C” ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ដោយ​យកឈ្នះ​លើ​ក្រុម Pisnoka Construction ដោយ​លទ្ធផល​៧​ទល់​០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ចំពោះ​រង្វាន់​ជើងឯក​ទូ​ទាំង​ប្រទេស​ក្រុម​គ្រង​តំណែង​ជើងឯក​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​“A” ទទួល​បាន​ពាន​១ មេដាយមាស និង​រង្វាន់​១៥,០០០ ដុល្លារ​អា​មេ​រិ​ក ក្រុម​ជើងឯក​រង​បាន​លើ​ក្រុម Rolling FC ទទួល​មេដាយ​ប្រាក់ និង​រង្វាន់ ៥,០០០ ដុល្លារ​អា​មេ​រិ​ក ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ក្រុម Vandasak “C” ទទួល​មេដាយ​សំរឹទ្ធ និង​រង្វាន់ ២,៥០០ ដុល្លារ​អា​មេ​រិ​ក និង​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្រុម Pisnoka Construction ទទួល​បាន​រង្វាន់ ១,០០០ ដុល្លារ​អា​មេ​រិ​ក​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។

សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ៖ www.facebook.com/TigerBeerKH ពិសា​​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ