ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ដ​ហ្វូ​ន ពាំនាំ​យុគ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដ៏​ពិតប្រាកដ​ក្នុង​ពិព័រណ៍​ឌី​ជី​ថ​ល​កម្ពុជា​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ ថ្ងៃ​ទី​១៥ – ១៧ ខែមីនា ឌី​ជី​ថ​ល​កម្ពុជា (Digital Cambodia) ជា​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង…

ភ្នំពេញ ៖ ថ្ងៃ​ទី​១៥ – ១៧ ខែមីនា ឌី​ជី​ថ​ល​កម្ពុជា (Digital Cambodia) ជា​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង និង​ធំ​បំផុត​ក្នុង​ឆ្នាំ​២០១៩ ដែល​រៀបចំ​ឡើង​ដោយ NIPTICT និង​សហការ​ជាមួយ​ក្រសួង និង​មូលនិធិ​អភិវឌ្ឍ​ចំនួន ៧​។ មិត្ដ​ហ្វូ​ន មាន​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ក្លាយជា​ម្ចាស់​ឧបត្ថម្ភ​ធំ​នៃ​ព្រឹត្ដិការណ៍​នេះ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង «​កសាង​សង្គម​ឌី​ជី​ថ​ល​» ដោយ​ការ​ផលិត​នូវ​ផលិត Industry 4.0 ថ្មី​ៗ ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​។

ឯកឧត្ដម ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ថា​៖ «​មិត្ដ​ហ្វូ​ន បាន​នាំ​មក​នូវ​យុគសម័យ​បច្ចេកវិទ្យា​ពិត​ៗ​ដល់​កម្ពុជា​។ ផលិតផល​ទាំងនេះ​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​ដើម្បី​បំពេញ​នូវ​តម្រូវការ​ចីរភាព​ដល់​សហគ្រាស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ព្រឹត្ដិការណ៍​រយៈពេល ៣ ថ្ងៃ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាង ១០០ អ្នក​និយម​បច្ចេកវិទ្យា​រាប់​ពាន់​នាក់​មក​ពី​គ្រប់​ទិស​ទី​នៃ​ប្រទេស ជា​ពិសេស​ក្នុង​ឱកាស​សន្និសីទ​នោះ បាន​ទាក់ទាញ​វាល​ឃ្មី​ន​អន្ដរជាតិ​ល្បី​ៗ​ជាង ៥០ នាក់ និង​មានកិត្ដិ​យស​ស្វាគមន៍​វត្ដមាន​រដ្ឋមន្ដ្រី​អាស៊ាន និង​រដ្ឋលេខាធិការ​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​។

ក្នុង​ព្រឹត្ដិការណ៍​ពិព័រណ៍​នេះ មិត្ដ​ហ្វូ​ន​បាន​នាំ​មក​នូវ​បទ​ពិសោធន៍​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌​មានវិទ្យា​ពិត​ៗ និង​ជា​ដំណោះស្រាយ​សហគ្រាស​ជាមួយ​ក្រុម​ផលិតផល​ទាំង​៥ ដូច​ជា ទីក្រុង​វៃឆ្លាត (មជ្ឈ​មណ្ឌល​ប្រតិបត្ដិការ​វៃឆ្លាត និង Safe.One) ដើម្បី​ត្រួតពិនិត្យ និង​ប្រតិបត្ដិការ​មុខងារ​ផ្សេង​ៗ​ទូ​ទាំង​រាជធានី ឬ​ថែម​ទាំង​នៅ​តំបន់​ធំ​ៗ, ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ (4GLTE, eNodeB, Small Cells) ដែល​អនុញ្ញាត​ឲ្យ​ដំណើរការ​ក្នុង​ទី​តូច​ចង្អៀត​យ៉ាង​ងាយស្រួល ដូច​ជា ក្នុង​អគារ កីឡដ្ឋាន មជ្ឈ​មណ្ឌល​ផ្សារ​ទំនើប​ជាដើម​, មន្ទីរពេទ្យ និង​សាលារៀន​វៃឆ្លាត​, ដំណោះស្រាយ​ទូរគមនាគមន៍​សមុទ្រ និង​ជា​ពិសេស​ដំណោះស្រាយ​សន្ដិសុខ​អន​ឡាញ ដែល​រំពឹង​ថា​នឹង​កាន់​ចម្រើន​ខ្លាំង​ក្នុង​ពេល​ឆាប់​ៗ​។

លោក Le Manh Tan ជា​ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន អំឡុង​ពេល​សន្និសីទ និង​ជជែក​ពិភាក្សា បាន​ថ្លែង​ថា​៖ «​ដោយ​ស្គាល់​តួនាទី​របស់​យើង​ជា​ប្រតិបត្ដិ​ករ​ឈានមុខ​ក្នុង​ការ​កសាង​សង្គម​ឌី​ជី​ថ​ល​នៅ​កម្ពុជា និង​ត្រៀមខ្លួន​សម្រាប់ ឧស្សាហកម្ម​ទី​៤ (Industry 4.0) មិត្ដ​ហ្វូ​ន បន្ដ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ធ្វើការ​វិនិយោគ​លើ​ការ​កសាង និង​ពង្រីក​វិសាលភាព​បណ្ដាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង ដែល​បំពេញតម្រូវការ​សេវាកម្ម​ត​ភ្ជាប់ Internet of Things»​។

លោក​បាន​បន្ដ​ថា​៖ «​លើស​ពី​នេះ មិត្ដ​ហ្វូ​ន​បាន​ប្ដេជ្ញា​រក្សា​ភាព​ទំនើប​កម្ម​របស់​ខ្លួន​ដោយ​ការ​ផ្ដល់​សេវាកម្ម​បច្ចេកវិទ្យា​ឈានមុខ 5G ប​ច្វេ​ក​វិទ្យា​វៃឆ្លាត (AI) Virtual Reality (VR) និង Big Data ជាដើម ដើម្បី​ឲ្យ​ប្រាកដ​ថា មិត្ដ​ហ្វូ​ន នៅ​តែ​ឆ្ពោះទៅ​មុខ និង​បំពេញ​មហិច្ឆតា «​កសាង​សង្គម​ឌី​ជី​ថ​ល សម្រាប់​ជីវិត​កាន់តែ​ប្រសើរ​ក្នុង​ប្រទេស​កម្ពុជា​»​។

មិត្ដ​ហ្វូ​ន នា​ពេល​បច្ចុប្បន្ន​ជា​បណ្ដាញ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ជាមួយ​ស្ថានីយ៍​ផ្សាយ​សេវា​ជាង ១១០០០ BTS មាន​ទាំង បច្ចេកវិទ្យា 2G, 3G, 4G ព្រមទាំង​បច្ចេកវិទ្យា​ចុង​ក្រោយ 4.5G និង​ខ្សែកាប​អុ​ប​ទិ​ក​ជាង ២៣០០០ គីឡូម៉ែត្រ ដែល​ពង្រាយ​នៅ​ទូ​ទាំង ២៥ ខេត្ដ​-​ក្រុង ដោយ​គ្របដណ្ដប់​ស្រុក ៩៧ ភាគរយ​ទូ​ទាំង​ប្រទេស​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ