ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ខ្មែរ​រក​ឃើញ​លេខ​សូន្យ​មុនគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​លើ​ពិភពលោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​សាស្ត្រ​ចា​រ្យ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​អះ អាង​ថា​ខ្មែរ គឺជា​អ្នក​បង្កើត​លេខ​សូន្យ​មុនគេ នៅ​ក្នុង​ចំណោម​ប្រទេស​លើក​ពិភពលោក ។ ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​សិ​ន្នី​សិ​ទ​ស្តី​ប្រវត្តិ​គណិត​វិទ្យា​លេខ​សូន្យ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្រុម​សាស្ត្រ​ចា​រ្យ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​អះ អាង​ថា​ខ្មែរ គឺជា​អ្នក​បង្កើត​លេខ​សូន្យ​មុនគេ នៅ​ក្នុង​ចំណោម​ប្រទេស​លើក​ពិភពលោក ។ ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​សិ​ន្នី​សិ​ទ​ស្តី​ប្រវត្តិ​គណិត​វិទ្យា​លេខ​សូន្យ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ (CKCC) លោក​សាស្ត្រាចារ្យ​ប៉ាត់ ស៊ុ​យ​គ្រី​ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​ស្ម័គ្រចិត្ត​ខ្មែរ​បាន​ឲ្យ​ដឹង​ថា លេខ​សូន្យ គឺ​ប្រទេស​ខ្មែរ​ជា​អ្នករក ឃើញ​លេខ​សូន្យ​មុនគេ ។

លោក​បន្ត​ថា លេខ​សូន្យ​ត្រូវ​បាន​គេ​សរសេរ​តំណាង​ឲ្យ​លេខ​ដែល​គេ​សរសេ​ជា​តួរ​អក្សរ គឺ​លេខ​៦០៤ ហើយ​លេខ​សូន្យ​នេះ​ត្រូវ​បាន​សិក្សា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក​សាស្ត្រ​ចា​រ្យ បាន​បញ្ជាក់​ថា​«​យើងខ្ញុំ​បាន​សិក្សា​ក្នុង​ផ្សព្វផ្សាយ​លេខ​សូន្យ​នេះ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ដើម្បី​ឲ្យ​ខ្មែរ​យើង​ដឹង​ថា ខ្មែរ​យើង​ជា​អ្នក​បង្កើត​» ។ ចំណែក​លោក​សាស្ត្រ វង់ សុធា​រ៉ា ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ផ្នែក​សាលា​ចា​រឹត និង​ប្រវត្តិសាស្ត្រ​ខ្មែរ និង​អាស៊ី​អា​គ្មេ​យ៍​បាន​លើក​ឡើង​ថា បាន​ទេ​គេ​ដឹង​ថា ប្រទេស​ខ្មែរ​មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​ជា​គេង ដោយសារ​តែ​មាន​ចារ​អក្សរ​នៅ​លើ​ថ្ម ។ លោក​បញ្ជាក់​ថា​«​អក្សរ​នៅ​លើ​ថ្ម គឺជា​ប្រភព​ភស្តុ​តាង​រឹង​មួយ​ដែល​មិន​អាច​អ្នក​ណា​ម្នាក់​កែប្រែ​បាន​ទេ ។ ហើយ​ភាគច្រើន​សុទ្ធ​សឹង​ជា​ឯកសារ​សហ័ស​សម័យ គឺ​គេ​សរសេរ​កាលពី​ពេល​ណា ហើយ​វា​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ​អត់​មាន​អ្នក​ណា​កែ​បាន​ទេ​» ។

លោក​ក៏​បាន​លើក​ឡើង​ថា ចំពោះ​តួលេខ ឬ​អក្សរ​នោះ​ខ្មែរ​យើង​មិន​បាន​បង្កើត​អក្សរ​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​យើង​យក​តួអក្ស​ពី​ប្រទេស​ឥណ្ឌា​ដូច្នេះ​ទាំង​អក្សរ និង​លេខ​មក​ពី​ស្រុក​ឥណ្ឌា ។ គ្រាន់តែ​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​កន្លង​មក​តួលេខ​សូន្យ យើង​រក​ឃើញ​ថា មាននៅ​លើក​ផ្ទាំងសិលា​ច​រិ​ក​ខ្មែរ​យើង​ដែល​ចាស់​ជាងគេ​នៅ​លើ​ពិភពលោក​» ។ យ៉ាងណា​ក្តី​លោក​សាស្ត្រាចារ្យ ក៏​បាន​លើក​ឡើង​ថា ខ្មែរ​យើង​ពិបាក​ក្នុង​ការ​និយាយ​ថា ខ្មែរ​ជា​អ្នក​បង្កើត​លេខ​សូន្យ ព្រោះថា​ពាក្យ​ថា លេខ​សូន្យ​នោះ គឺ​កើត​ចេញពី​ពាក្យ​បាលី​សំស្ក្រឹត ។

ដូច្នេះ​ខ្ញុំ​អាច​អះអាង​ថា លេខ​សូន្យ​ដែល​យើង​កំពុង​ប្រើ គឺ​មាន​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ក្នុង​ពិភពលោក​ដែល​ចាស់​ជាង​ស្រុក​ឥណ្ឌា ចាស់​ជាង​ស្រុក​ជ្វា និង​កន្លែង​ដទៃ​ទៀត​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​សាស្ត្រាចារ្យ​ក៏​បាន​អះអាង​ថា តួលេខ​១ ដល់​លេខ​៩ គឺ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា លេខ​នៅ​ក្នុងស្រុក​ឥណ្ឌា និង​លេខ​អា​រ៉ាប់ ។ លោក​ថា លេខ ១,២,៣,៤,៥ ,៦,៧ នៅ​សម័យ​អង្គរ​នឹង​ដូច​លេខ​អា​រ៉ាប់​សព្វថ្ងៃ ប៉ុន្តែ​លើកលែងតែ​៨ និង​៩ មាន​លក្ខណៈ ខុស​គ្នា ។

លោក​ឈុ​ន ហុ​ក សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​លើក​ឡើង​ថា ស​ន្នី​សី​ទ​ស្តី​ពី​ប្រវត្តិ​គណិត​វិទ្យា​នៃ​លេខ​សូន្យ​មាន​គោលបំណង​ផ្តល់​នូវ​ចំណេះដឹង​ដូច​ជា ការ​អប់រំ​គណិត​វិទ្យា​ប្រវត្តិ និង​ការ​វិវត្តន៍​គណិត​វិទ្យាការ​លើកកម្ពស់​គណិត​វិទ្យាការ​ជំរុញ​វប្បធម៌​ស្រាវជ្រាវ​គណិត​វិទ្យា​។ ជាមួយ​គ្នា​នោះ​ដែ​លោក​ក៏​បាន​អះអាង​សន្និសីទ​នេះ​ក៏​មិន​ត្រឹម​លើកកម្ពស់​ទស្សនវិស័យ​ស្ថាប័ន​គណិត​វិទ្យា​ប៉ុណ្ណោះ​ទេ ក៏​ចូលរួម​លើកកម្ពស់​មុខ​វិទ្យា​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

សូម​ជម្រាប​ថា ស​ន្និ​សិ​ទ​ក៏​មានការ​ចូល​ពី​តំណាង​ក្រសួង​អប់រំ​យុវជន និង​កីឡា​ព្រមទាំង​ពី​ភាគី​ពាក់ព័ន្ធ​ព្រមទាំង​និស្សិត​ជា​ច្រើន​រយ​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ