ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ជិត​៣​សែន​នាក់​ សុំ​ពន្យា​រ​ទិដ្ឋាការ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

ឯកសារ​ផ្លូវការ​របស់​ក្រសួង​ការ​ទេស ​ដែល​កោះសន្តិភាព​ទទួល​​បានឱ្យដឹង​ថា​ មាន​បរទេស​ចំនួន​៩​ប្រទេស​សុំ​ពន្យា​រ​ទិដ្ឋាការ​ច្រើន​ជាងគេ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ឆ្នាំ​២០១៨​ ដោយ​ក្នុង​នោះ​ចំនួន​ជនជាតិ​ចិន​សុំ​ពន្យា​រ​​ទិដ្ឋាការ ​រហូត​ដល់​ជិត​៣​សែន​នាក់​ បាន​សុំ​ពន្យារ​​ទិដ្ឋាការ​​នៅ​កម្ពុជា​ ។ ឯកសារ​នោះ​​និយាយ​ថា​ ក្នុង​ចំណោម​ជនបរទេស​ទាំងនោះ​…

ឯកសារ​ផ្លូវការ​របស់​ក្រសួង​ការ​ទេស ​ដែល​កោះសន្តិភាព​ទទួល​​បានឱ្យដឹង​ថា​ មាន​បរទេស​ចំនួន​៩​ប្រទេស​សុំ​ពន្យា​រ​ទិដ្ឋាការ​ច្រើន​ជាងគេ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ឆ្នាំ​២០១៨​ ដោយ​ក្នុង​នោះ​ចំនួន​ជនជាតិ​ចិន​សុំ​ពន្យា​រ​​ទិដ្ឋាការ ​រហូត​ដល់​ជិត​៣​សែន​នាក់​ បាន​សុំ​ពន្យារ​​ទិដ្ឋាការ​​នៅ​កម្ពុជា​ ។

ឯកសារ​នោះ​​និយាយ​ថា​ ក្នុង​ចំណោម​ជនបរទេស​ទាំងនោះ​ ជនជាតិ​ចិន​សុំ​ពន្យា​រទិដ្ឋាការ​នៅ​កម្ពុជា​ មាន​កំណើន​ខ្ពស់​ជាងគេ​បំផុត​ ដោយ​មាន​ចំនួន​ប្រហែល​៣​សែន​នាក់ ​ដោយ​កើនឡើង​ប្រហែល​៥៦​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៧​ ។

ចំណែក​បន្ទាប់​មក​ទៀត​ គឺ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ដែល​មាន​ចំនួន​ជាង​១២០០០​នាក់, ជនជាតិ​កូរ៉េចំនួន​៧០០០​នាក់, វៀតណាម​ប្រហែល​៧០០០​នាក់, ហ្វី​លី​ពី​ន​ប្រហែល​៧០០០​នាក់, តៃវ៉ាន់​ជាង៦២០០​នាក់, ថៃ​ប្រហែល​​៥៤០០​នាក់, អា​មេ​រិ​ក​ជិត​៥០០០​នាក់ និងបារាំងជិត​៤៨០០​នាក់ ៕

អត្ថបទសរសេរ ដោយ