ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការ​កើតឡើង​ក្រោយ​ពេល​ផ្តាច់​កាហ្វេ

5 ឆ្នាំ មុន

កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​មនុស្ស​ភាគច្រើន​ជ្រើសរើស​ទទួលទាន ដើម្បី​ជំរុញ​ថាមពល ហើយ​មិន​ងងុយគេង ។ កាហ្វេ​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ដើរតួ​ជា​ភ្នាក់ងារ​រំញោច​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​មិន​ងងុយគេង និង​មាន​ថាមពល ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក​អាច​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ច្រើន​ដូច​ជា…

កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​មនុស្ស​ភាគច្រើន​ជ្រើសរើស​ទទួលទាន ដើម្បី​ជំរុញ​ថាមពល ហើយ​មិន​ងងុយគេង ។ កាហ្វេ​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ដើរតួ​ជា​ភ្នាក់ងារ​រំញោច​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​មិន​ងងុយគេង និង​មាន​ថាមពល ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក​អាច​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ច្រើន​ដូច​ជា ញ័រ​ខ្លួន​, គេង​មិន​លក់ និង​ច្រាល​អាស៊ីត​ក្រពះ​…​។ កម្រ​នឹង​មា​នរណា​ម្នាក់​ដឹង​ខ្លួនឯង​ថា​កំពុង​ញៀន​កាហ្វេ​ណាស់ រហូត​ដល់​ពេល​ផ្ដាច់ ឬ​ឈប់​ទទួលទាន​ទើប​ចាប់អារម្មណ៍ ដោយ​អ្នក​ដែល​ព្យាយាម​ផ្ដាច់​កាហ្វេ​នឹង​ជួប​ប្រទះ​នូវ​អាការ​ពិបាក​មួយ​ចំនួន ក្រោយ​ពេល​មិន​បាន​ទទួលទាន​ប្រហែល​ពី ១២ ទៅ​២៤​ម៉ោង ។ ថា​តើ​មាន​រោគ​សញ្ញា​អាការ​អ្វី​ខ្លះទៅ ? រោគ​សញ្ញា​ដែល​កើតឡើង​ពេល​ផ្ដាច់​កាហ្វេ ៖

១. ឈឺក្បាល ៖ មួយ​ក្នុង​ចំណោម​រោគ​សញ្ញា ឬ​អាការ​ទូទៅ​បំផុត​នៃ​ការ​ផ្ដាច់​កាហ្វេ គឺ​ឈឺក្បាល ។ នោះ​ក៏​ព្រោះតែ​នៅ​ពេល​អ្នក​ទទួលទាន​កាហ្វេ សរសៃឈាម​ទៅ​កាន់​ខួរក្បាល​នឹង​ប្រែជា​រួម​តូច​ពន្យឺត​លំហូរ​ឈាម ហើយ​​នៅ​ពេល​អ្នក​ឈប់​ទទួលទាន​នោះ​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​គ្មាន​ឥទ្ធិពល​អ្វី​លើ​សរសៃឈាម​ទៀត​ទេ​ក្រោយ​មក​ឈាម​ក៏​ស្ទុះ​ហូរ​ទៅ​កាន់​ខួរក្បាល ភ្លាម​ៗ​នាំ​ឲ្យ​កើត​មាន​អាការ​ឈឺក្បាល ។

២. ពិបាក​ផ្ដោតអារម្មណ៍ ៖ រោគ​សញ្ញា​មួយទៀត​ដែល​អ្នក​គួរ​សម្គាល់​មើល​នៅ​ពេល​កាត់​បន្ថយ​ការ​ទទួល​ទាន​កាហ្វេ​នោះ គឺ​អ្នក​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ពិបាក​ផ្ដោតអារម្មណ៍​។ ត្រូវ​ចាំ​ទុក​ក្នុង​ចិត្ត​ថា​កាហ្វេ ដើរតួ​រំញោច​បង្កើន​សកម្មភាព​នៃ​ខួរក្បាល​។ ដូច្នេះ​នៅ​ពេល​មិន​បាន​ទទួលទាន​វា មុខងារ​នៃ​សតិអារម្មណ៍​ប្រែជា​ដំណើរការ​យឺត​មិនសូវ​សកម្ម​រហ័ស​ដូច​មុន ។

៣.​អស់កម្លាំង ៖ ការ​ទទួលទាន​កាហ្វេ អាច​ជួយ​ជំរុញ​បង្កើន​កម្រិត​ថាមពល​រាង​កាយ​គួរ​ឲ្យ​កត់សម្គាល់​តាម​រយៈ​សារធាតុ​រំញោច​លើក​កម្លាំង​ដែល​វា​មាន​ផ្ទុក​។ ទោះជា​យ៉ាងណា​ក៏​ដោយ ម្ដង​ដែល​អ្នក​ផ្ដាច់​វា​នោះ​អ្នក​ប្រាកដជា​ជួប​ប្រទះ​នូវ​បញ្ហា​អស់កម្លាំង ហើយ​ងងុយគេង​ជា​មិន​ខាន ។

៤. ឆាប់​ខឹង​មួម៉ៅ ៖ រោគ​សញ្ញា​នៃ​ការ​ផ្ដាច់​កាហ្វេ​មួយ​ផ្សេង​ទៀត​នោះ គឺ​ការ​ឆាប់​ខឹង​មួម៉ៅ ។ នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​មាន​សមត្ថភាព​គ្រប់គ្រង​លើ​អារម្មណ៍ ប៉ុន្តែ​ឥទ្ធិពល​របស់​វា​មិន​លើស​ពី​៦​ម៉ោង​ឡើយ ហើយ​អារម្មណ៍​របស់​អ្នក​នឹង​ប្រែជា​ធម្មតា​វិញ ។

៥.​ញ័រ ៖ រោគ​សញ្ញា​នេះ​ប្រហែលជា​មិនកើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​គ្នា​ទេ ប៉ុន្តែ​ក៏​មាន​អ្នក​ចំនួន​ជួប​ប្រទះ​នូវ​អាការ​ញ័រ​ខ្លួន​នៅ​ពេល​ពួក​គេ​ផ្ដាច់ ឬ​មិន​បាន​ទទួលទាន​កាហ្វេ ។ ភាគច្រើន​ការ​ញ័រ​កើត​មាននៅ​ត្រង់​ដៃ ហើយ​វា​កើត​ឡើងជា​ញឹកញយ​ចំពោះ​អ្នក​ដែល​ទទួលទាន​កាហ្វេ​ច្រើន​ក្នុង​មួយ​ថ្ងៃ ហើយ​ស្រាប់តែ​ផ្ដាច់ ភ្លាម​ៗ ។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​កាត់​បន្ថយ​ម្ដង​បន្តិច​ៗ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ