ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ពងមាន់​សុខ​ៗ​ចេះ​មានគំនិត​លួច​អស់ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អ្នកលក់​ពងមាន់​ម្នាក់​ត្រូវ​ក្រុមហ៊ុនមេ​ឌី​វ៉េ​ត​ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍ កាល​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ចំណុច​ក្រុមហ៊ុនមេ​ឌី​វ៉េ​ត ផ្ទះ​លេខ​៣២៣​ង ផ្លូវលំ​ភូមិ​ចុង​ថ្នល់​ខាងលិច…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អ្នកលក់​ពងមាន់​ម្នាក់​ត្រូវ​ក្រុមហ៊ុនមេ​ឌី​វ៉េ​ត​ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍ កាល​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ចំណុច​ក្រុមហ៊ុនមេ​ឌី​វ៉េ​ត ផ្ទះ​លេខ​៣២៣​ង ផ្លូវលំ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ពី​បទ រំលោភ​លើ​ទំនុកចិត្ត (​ដោយ​មូល​លុយ​ថ្លៃ​ពងមាន់​ស៊ីចាយ​អស់​) ។

សេចក្តីរាយការណ៍​បន​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ ភា​ង សុភាព ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ខាងលើ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ខ្មែរលើ សង្កាត់​កា​កាប ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ដើមបណ្តឹង​ឈ្មោះ ប្រាក់ អ៊ី​ង​វង្ស​ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាន​ជាតិខ្មែរ មុខរបរ​បុគ្គលិក​ជា​តំណាង ក្រុមហ៊ុន​ឯកជន​ខាងលើ ស្នាក់​នៅផ្ទះ​លេខ​១១D ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
តាម​ព័ត៌មាន​អោយ​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្តឹង​រំលោភ​លើ​ទំនុកចិត្ត​ដោយ​ប្រមូល​លុយ​ថ្លៃ​ពងមាន់​ចំនួន​៣១០០០​ដុល្លារ យក​ស៊ីចាយ​អស់ និង​បាន​បន្សល់​ទុក វិ​ក័យ​ប័ត្រ​មួយ​ចំនួន ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ជនសង្ស័យ​បាន​ចូល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​ទទួល​ការងារ​ទីផ្សារ និង​បាន​យក​ពងមាន់​ពី​ក្រុមហ៊ុន​ទៅ​បោះ​ឲ្យ​ម៉ូយ​នៅ​តាម​ទីផ្សារ រួច​ជនសង្ស័យ​បាន​ប្រមូល​លុយ​ពី​ម៉ូយ​មក​ចាយវាយ ដោយ​ប្រាប់​ក្រុមហ៊ុន​ថា ម៉ូយ​មិន​ទាន់​ទូទាត់​លុយ​ថ្ងៃ​ពងមាន់​ឲ្យ​ខ្លួន ។

នៅ​ពេល​ថ្មី​ៗ ក្រុមហ៊ុន​បានដឹង​ថា ជនសង្ស័យ​បាន​ប្រមូល​លុយ​ពីរ​ម៉ូយ​សរុប​ចំនួន​៣១.០០០​ដុល្លារ ហើយ​មិន​យក​មក​ទូទាត់​ជាមួយ​ក្រុមហ៊ុន​ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១៩ តំណាង​ក្រុមហ៊ុន​ខាងលើ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បាល​ទឹកថ្លា​ធ្វើការ​សាកសួរ និង​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែ​ម្តង ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។
ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ