ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ខៀវ សា​ម៉េ​ត ជាប់​ឆ្នោត​ជា​ប្រធាន សហព័ន្ធ​កីឡាបាល់ទាត់​អា​ស៊ី​អាគ្នេយ៍​អាណត្តិ​ទី​5

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក​ឧត្តមសេនីយ៍​ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ កីឡាបាល់ទាត់​កម្ពុជា ត្រូវ​បាន​សមាជិក​មហាសន្និបាត​សហព័ន្ធ​កីឡា​បាល់ទាត់​អា​សុ​ី​អាគ្នេយ៍​(AFF)​បោះ​ឆ្នោត​គាំទ្រ​ឱ្យធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍​សម្រាប់​អាណត្តិ​២០១៩-២០២៣ ។ មហាសន្និបាត​លើក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក​ឧត្តមសេនីយ៍​ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ កីឡាបាល់ទាត់​កម្ពុជា ត្រូវ​បាន​សមាជិក​មហាសន្និបាត​សហព័ន្ធ​កីឡា​បាល់ទាត់​អា​សុ​ី​អាគ្នេយ៍​(AFF)​បោះ​ឆ្នោត​គាំទ្រ​ឱ្យធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍​សម្រាប់​អាណត្តិ​២០១៩-២០២៣ ។ មហាសន្និបាត​លើក ទី​២៦​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​អង្គរ
ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៧ មីនា​។

លោក​ឧត្តមសេនីយ៍​ខៀវ សា​ម៉េ​ត កាលពីអាណត្តិ​មុន​គឺជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍ ហើយ​ក៏​ជា​ប្រធាន​ស្ដីទី​ផង​ដែរ ប៉ុន្តែ​ពេល​នេះ​នៅ​ពេល​AFF​ធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ សមាជិក​ទាំងអស់​ក៏​បាន​បោះ​ឆ្នោត​គាំទ្រ​រូប​លោក​ឱ្យធ្វើ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​ទី​៥​តែ​ម្ដង ដែល​មាន​សុពល​ភាព​រយៈពេល​៥​ឆ្នាំ (២០១៩-២០២៣)​។ ចាត់​ទុក​ថា នេះ​ក៏​ជា​លើក​ទី​១​ផង​ដែរ​ដែល​កូន​ខ្មែរ​បាន​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍​។

គួរ​បញ្ជាក់​ថា មហាសន្និបាត​នេះ​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍​ជ្រើសរើស​យក​ខេត្ត​សៀម​រាប​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡា​ជាតិ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​(FIFA)​និង​តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC)​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ