ប្រទេសយេម៉ែន ៖ ពួកឧទ្ទាមហ៊ូធីយេម៉ែន ប្រកាសនាថ្ងៃទី១៧ មីនាថា ពួកគេកំពុងធ្វើការបង្កើតមធ្យោបាយបាលីស្ទិកនានាហើយអះអាងថា កងកម្លាំងរបស់ពួកគេត្រៀមវាយប្រហារលើទីក្រុងរីយ៉ាដ រាជធានីអារ៉ាប៊ីសាអូឌីត និងក្រុងអាប៊ូដាប៊ីរាជធានីអេមីរ៉ាត់អារ៉ាប់រួម ក្នុងករណីមានការរំលោភបំពានបទឈប់បាញ់់គ្នារបស់អ.ស.ប ក្នុងទីក្រុងកំពង់ផែHODEIDA។
អ្នកនាំពាក្យម្នាក់របស់ពួកហ៊ូធីនិយាយថា ពួកហ៊ូធីមានការស្ដុកមីស៊ីលនានា ហើយពួកគេនឹងវាយប្រហារលើអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាត់អារ៉ាប់រួម ព្រមទាំងបណ្ដារដ្ឋជាសមាជិកក្រុមចម្រុះដែលគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីABD RABBO MANSOUR HADI។ អ្នកនាំពាក្យរូបនោះបន្តថា យើងទទួលបានព័ត៌មានស៊ើបការណ៍នានាដែលថា ពួកសត្រូវរៀបចំការបង្កហេតុនៅក្រុងHODEIDA ហើយយើងតាមដានសកម្មភាពពួកគេយ៉ាងប្រកិត។ កងកម្លាំងរបស់យើងត្រៀមរាល់វិធានការចាំចាច់និងសមស្រប។
តាមអ្នកនាំពាក្យរបស់ពួកហ៊ូធីថា បណ្ដាមីស៊ីលបាលីស្ទិកនិងបណ្ដាដ្រូន ជាការជ្រើសរើសយុទ្ធសាស្ត្ររបស់យើង។ មានតែអាវុធទាំងនេះទេ ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះក្រោមបញ្ជារបស់អារ៉ាប៊ីសាអូឌីត៕
ចែករំលែកព័តមាននេះ