ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​លេប​ត្របាក់​ផ្ទះ​អស់​ច្រើន​ខ្នង (មានវីដេអូ​)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា អគ្គី​ភ័យ​យ៉ាង​សន្ធោសន្ធៅ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៧​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។ ហេតុការណ៍​ខាងលើ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨​ មីនា ២០១៩ ស្ថិត​ក្នុងភូមិ​ស្វាយ​ដំណាក់…

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា អគ្គី​ភ័យ​យ៉ាង​សន្ធោសន្ធៅ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៧​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨​ មីនា ២០១៩ ស្ថិត​ក្នុងភូមិ​ស្វាយ​ដំណាក់ ឃុំ​ជំ​និក ស្រុក​ក្រូចឆ្មារ ។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​មាន​ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​កើតឡើង​ភ្លាម ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​បាន​រាយ​ការ​ណ៍​បន្ទាន់​មក​កាន់​លោក​ឧត្តម​សេនី​យ៍​​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចុះ​ទៅ​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្រុក​ក្រូច​ក្រូចឆ្មារ បាន​ចេញ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ និង​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ពី​ស្រុក​ឆ្លូង ខេត្តក្រចេះ​, ក្រុង​សួង ត្បូងឃ្មុំ តំបែរ និង​មេមត់ ក៏​បាន​ប្រញាប់ប្រញាល់​ចេញ​ទៅ​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា លំនៅ​ឋាន​រង​គ្រោះ​ដោយសារ​អគ្គី​ភ័យ​ឆាបឆេះ​ខាងលើ​នោះ​រួម​មាន ១- ឈ្មោះ​គួ​ង ម៉ា​នី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ​តៀម​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ​៥​ម៉ែ​ត​គុណ​នឹង​១០​ម៉ែត្រ ២- ឈ្មោះ បឿ​ក​អ៊ិ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ឈើ​ប្រក់​ក្បឿង​មាន​ទំហំ​៥​ម៉ែត្រ​គុណ​១៤​ម៉ែត្រ ៣- ឈ្មោះ ឌិ​ម ភិន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ឈើ​ប្រក់​ដែក​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ និង​៤- ឈ្មោះ លីង ស៊ី​ណា​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ឈើ​ប្រក់​ដែក​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៩​ម៉ែត្រ ។ លំនៅ​ឋាន​ទាំង​៤​ខ្នង​នេះ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​អស់ទាំង​ស្រុង ។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល សមត្ថកិច្ច​នៅ​តែ​បន្ត​បាញ់​ទឹក​ពន្លត់​ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ ហើយ​បាន​ប្រើប្រាស់​ទឹក​អស់​ជិត​៣០​រថយន្ត ។ ចំពោះ​មូលហេតុ​បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ