ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេស​ជ្ជៈ​ប៉ូវ​កម្លាំងអាច​ធ្វើ​ឱ្យ​​ប្រជាជន​ខ្មែរ​កើត​ជំងឺ​ទឹកនោម​ផ្អែម

5 ឆ្នាំ មុន
  • ភ្នំពេញ

គ្រូ​ពេទ្យ​បាន​ព្រមាន​ថា​ ការ​ផឹក​ភេ​សជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​អាច​ជា​មូលហេតុ​មួយ​ ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​​ទៀត​ ​ដែល​ធ្វើ​ឱ្យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ច្រើន​នៅ​កម្ពុជា​ ។ លោក ងួ​ន សេ​រ័​ត្ន ស្ថាបនិក​វេ៉ប​​សាយ​សុខភាព health.com.kh…

គ្រូ​ពេទ្យ​បាន​ព្រមាន​ថា​ ការ​ផឹក​ភេ​សជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​អាច​ជា​មូលហេតុ​មួយ​ ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​​ទៀត​ ​ដែល​ធ្វើ​ឱ្យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ច្រើន​នៅ​កម្ពុជា​ ។

លោក ងួ​ន សេ​រ័​ត្ន ស្ថាបនិក​វេ៉ប​​សាយ​សុខភាព health.com.kh បាន​និយាយ​ថា ភេស​ជ្ជៈ​ប៉ូវ​កម្លាំង ភាគ​ច្រើន​មាន​ជាតិ​ស្ករខ្ពស់ ​ហើយ​ការ​ទទួលទានជាតិ​ស្ករ​ច្រើន ​នឹង​អាច​ធ្វើ​ឱ្យ​​មនុស្ស​កើតជំងឺ​ទឹកនោមផ្អែម​បាន ។

លោក​ពន្យល់​ថា​ នៅ​ក្នុង​ភេស​ជ្ជៈប៉ូវកម្លាំង​ជា​ទូទៅ​ មាន​សារធាតុ​សំខាន់​ពីរ​ គឺ​ជាតិ​ស្ករ ​និង​ជាតិ​កាហ្វេ​អុ​ី​ន​ដែល​​សារធាតុ​ទាំង​ពីរ​នេះ​ ធ្វើ​ឱ្យ​យើង​មាន​ថាមពល​ខ្លាំង ​។

ចំណែក​ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងសុខាភិបាល​បាន​និយាយ​ថា ​ប្រជាជន​កម្ពុជា​ចំនួន​ជាង​៦ ២០០០​នាក់ បាន​កមក​ពិគ្រោះ​និង​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ឆ្នាំ​២០១៨​ ។

ចំនួន​អ្នក​កើត​ជំងឺ​នេះ​ ត្រូវ​គេ​គិត​ថា ​នឹង​ច្រើន​ជាង​នេះ​ដោយសារ​មនុស្ស​មួយ​ចំនួន ​ប្រើ​សេវា​សុខភាព​ឯកជន​ និង​មួយ​ចំនួន​ទៀត​ ប្រហែលជា​មិន​បាន​ពិនិត្យ​សុខភាព​ទៀងទាត់​ឡើយ​ ៕

អត្ថបទសរសេរ ដោយ