ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា​ ភេរវ​ករ​ជិត​២៣​ពាន់​នាក់​ចាប់​ខ្លូ​ន​នៅ​ XINJIANG

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ទី​១៨​ មីនា បាន​លើក​ហេតុផល​នៃ​ការ​បង្ក្រាប​ប្រឆាំង​សហគមន៍​អ៊ួ​យ​ហ្គួ​រ ​កាន់សាសនា​អ៊ិ​ស្លា​ម ក្នុង​ខេត្ត​ XINJIANG ភាគ​ខាងលិច​ប្រទេស​ដោយ​អះអាង​ថា បាន​ចាប់​ភេរវ​ករ​ជិត​១៣.០០០​នាក់…

ប្រទេស​ចិន ៖ អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ទី​១៨​ មីនា បាន​លើក​ហេតុផល​នៃ​ការ​បង្ក្រាប​ប្រឆាំង​សហគមន៍​អ៊ួ​យ​ហ្គួ​រ ​កាន់សាសនា​អ៊ិ​ស្លា​ម ក្នុង​ខេត្ត​ XINJIANG ភាគ​ខាងលិច​ប្រទេស​ដោយ​អះអាង​ថា បាន​ចាប់​ភេរវ​ករ​ជិត​១៣.០០០​នាក់ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។

ចិន​អះអាង​ថា ចាំបាច់​ត្រូវ​ចាត់វិធានការ​បង្ក្រាប​ទាំងនេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​លទ្ធិ​ជ្រុលនិយម ហើយ​រារាំង​ការ​វាយប្រហារ​នានា ក្នុង​តំបន់​នោះ​ដែល​មាន​សហគមន៍​អ៊ិ​ស្លា​ម​ធំ​មួយ​។

សៀវភៅ​ស​ចិន​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៨​មីនា​គូសបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១៤​មក អាជ្ញាធរ​ខេត្ត​XINJIANG​ត​បាន​កម្ទេច​ជនខិលខូច​សាហាវ​និង​ប្រព្រឹត្ត​ភេរវកម្ម​១៥៨៨​ក្រុម ដោយ​ចាប់ខ្លួន​ភេរវ​ករ​១២.៩៩៥​នាក់ រឹបអូស​បាន​គ្រឿងផ្ទុះ​ចំនួន​២០៥២ ដាក់ទោស​មនុស្ស​៣០.៦៤៥​នាក់ ពី​បទ​ធ្វើ​ភេរវកម្ម​សាសនា​ខុសច្បាប់ ព្រមទាំង​រឹបអូស​សៀវភៅ​ឯកសារ​សាសនា​ខុសច្បាប់​៣៤៥.២២៩​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ