បើព្រះពុទ្ធសាសនាឥតប្រយោជន៍ម្ល៉េះអន្តរធានបាត់ទៅហើយ
អ្នកប្រាជ្ញសាសនាបានពោលថា បើព្រះពុទ្ធសាសនាគ្មានផលប្រយោជន៍ដល់អ្នកកាន់ប្រតិបត្តិតាមទេនោះ ម្ល៉េះសមសាសនាមួយនេះអន្ដរធានទៅជាយូរយារណាស់មកហើយ មិនអាចគង់វង្សនៅរហូតមកដល់សព្វថ្ងៃនេះទេ ហើយបច្ឆាជនក្រោយៗមុខជានឹងខានបានឃើញពុទ្ធសាសនា ព្រោះគ្មានអ្នកថែរក្សាតមក ។ ប៉ុន្តែបានជាសាសនាមួយនេះមិនបាត់បង់ទៅណានោះ ក៏ព្រោះតែពុទ្ធោវាទបានផ្តល់ផលប្រយោជន៍ដល់អ្នកប្រតិបត្តិតាមគ្រប់សម័យកាល ផ្តល់ប្រយោជន៍ជាច្រើនដល់សង្គមធ្វើឲ្យអ្នកមានសទ្ធាសម្រេចផលប្រយោជន៍តាមសមគួរដល់សេចក្ដីជ្រះថ្លារបស់ខ្លួន…
ចែករំលែកព័តមាននេះ