ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​២​គ្រឿង​ធ្លាក់ធ្វើ​ឲ្យ​មនុស្ស​ស្លា.ប់​ច្រើន​រយ​នាក់​ ​មក​ពី​បញ្ហា​ស្រ​ដៀង​គ្នា

5 ឆ្នាំ មុន

ប្រទេស​អេ​ត្យូ​ពី ៖ យន្តហោះ​ធុន​ប៊ូ​អីុង​737MAX8 ទាំង​២​គ្រឿង​ដែល​ធ្លាក់​នា​ពេល​ថ្មី​ៗ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​រយ​នាក់​នៅ​អេ​ត្យូ​ពី​កាលពី​ថ្ងៃ​ទី​១០​មីនា និង​នៅ​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ខែតុលា បង្ហាញ​ថា​មក​ពី​បញ្ហា​ស្រ​ដៀង​គ្នា​យ៉ាង​ច្បាស់​។ នេះ​ជា​ការ​វាយតម្លៃ​ដោយ​យោង​តាម​ការ​ផ្ដល់​ព័ត៌មាន​របស់​ប្រអប់​ខ្មៅ​នៃ​យន្តហោះ និង​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧​មីនា របស់​ក្រុមហ៊ុន​ប៊ូ​អីុង​។…

ប្រទេស​អេ​ត្យូ​ពី ៖ យន្តហោះ​ធុន​ប៊ូ​អីុង​737MAX8 ទាំង​២​គ្រឿង​ដែល​ធ្លាក់​នា​ពេល​ថ្មី​ៗ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​រយ​នាក់​នៅ​អេ​ត្យូ​ពី​កាលពី​ថ្ងៃ​ទី​១០​មីនា និង​នៅ​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ខែតុលា បង្ហាញ​ថា​មក​ពី​បញ្ហា​ស្រ​ដៀង​គ្នា​យ៉ាង​ច្បាស់​។ នេះ​ជា​ការ​វាយតម្លៃ​ដោយ​យោង​តាម​ការ​ផ្ដល់​ព័ត៌មាន​របស់​ប្រអប់​ខ្មៅ​នៃ​យន្តហោះ និង​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧​មីនា របស់​ក្រុមហ៊ុន​ប៊ូ​អីុង​។ បញ្ហា​គឺ​មក​ពី​ប្រព័ន្ធ​ធ្វើ​ឲ្យ​យន្តហោះ​មាន​លំនឹង​។

ក្នុង​ពិធី​មួយ​ឯ​ព្រះ​វិហារ​គ្រឹ​ស្ត​ក្រុង​អា​ឌី​អា​បេ​បា មនុស្ស​ច្រើន​រយ​នាក់​នា​ថ្ងៃ​ទី​១៧​មីនា បាន​មក​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ជន​រង​គ្រោះជា​ជនជាតិ​អេ​ត្យូ​ពី ដោយសារ​ការ​ធ្លាក់​យន្តហោះ​របស់​ប្រទេស​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៥៧​នាក់​។ មឈូស​ចំនួន​១៧​គ្រប​ទង់ជាតិ​អេ​ត្យូ​ពី ត្រូវ​បាន​គេ​ដឹក​ដង្ហែ​តាម​ដង​វិ​ថី​នានា​នៃ​រដ្ឋធានី​។

គ្រោះថ្នាក់​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ETHIOPIAN AIRLINES ជា​គ្រោះថ្នាក់​ទី​២​ចន្លោះ​ពេល​គ្នា​មិន​ដល់​៥​ខែ​ផង សម្រាប់​ប៊ូ​អីុ​ង​737MAX8 បន្ទាប់​ពី​យន្តហោះ​ធុន​នេះ​ដែរ​របស់​ក្រុម​ហ៊ុន LION AIR​ដែល​ធ្លាក់​ក្នុង​សមុទ្រ​នៃ​កោះ​ជ្វា សម្លាប់​មនុស្ស​១៨៩​នាក់​។ យន្តហោះ​ធុន​នោះ​ពេល​នេះ​ត្រូវ​បាន​គេ​ចត​ទុក​លើ​ដី​ផ្អាក​លែង​ឲ្យ​ហោះហើរ​ក្នុង​ទូ​ទាំង​ពិភពលោក​។

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អេ​ត្យូ​ពី លោក​DAGMAWIT MOGES ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ពេល​សើ​ុ​ប​អង្កេត​លើ​ប្រអប់​ខ្មៅ​ស្រង់​ទិន្នន័យ​នៃ​ការ​ហោះហើរ លទ្ធផល​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នៃ​គ្រោះ​របស់​យន្តហោះ​អេ​ត្យូ​ពី​ជើងហោះហើរ​៣០២ និង​យន្តហោះ​របស់​ក្រុមហ៊ុន​LION AIR ជើងហោះហើរ​៦១០​។ គ្រោះ​ថា្ន​ក់​នៃ​យន្តហោះ​ទាំង​២​ត្រូវ​តែ​ជា​កម្មវត្ថុ​នៃ​ការ​សិក្សា​ដោយ​ស៊ី​ជម្រៅ​បំផុត​មួយ​។ ប្រអប់​ខ្មៅ​ទាំង​២​របស់​យន្តហោះ​អេ​ត្យូ​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​វិភាគ​នៅ​ប្រទេស​បារាំង ហើយ​របាយការណ៍​ដំបូង​ៗ​លើ​មូលហេតុ​នៃ​ការ​ធ្លាក់ នឹង​ចេញផ្សាយ​រយៈពេល​៣០​ថ្ងៃ​ទៀត​។

ការ​ស៊ើ​ប​អង្កេត​លើ​គ្រោះថ្នាក់​យន្តហោះ​LION AIR​បាន​សន្និដ្ឋាន​លើ​កិច្ច​ដំណើរការ​មិនល្អ​នៃ​ប្រព័ន្ធ​ធ្វើ​ឲ្យ​យន្តហោះ​មាន​ស្ថេ​រ​ភាព​ពេល​កំពុង​ហោះហើរ ហៅ​ប្រព័ន្ធ​MCAS(MANOEUVERING CHARACTERISTICS AUGMENTATION SYSTEM)​។ ប្រធាន​អគ្គនាយក​របស់​ប៊ូ​អីុ​ង​លោក​DENNIS MUILENBURG ប្រកាស​កាលពី​ថ្ងៃ​ទី​១៧​មីនា​ថា ក្រុមហ៊ុន​លោក​ជិត​បញ្ចប់​ហើយ ការ​កែតម្រូវ​ប្រ​ព័​ន្ថ​MCAS​នៃ​យន្តហោះ​737MAX៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ