ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យដ៏ល្បី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University)…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University) ដ៏​ល្បី​មួយ​នៅ​ប្រទេស​ថៃ​។

ក្នុង​ពិធី​ដ៏​កិត្តិយស​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផង​ដែរ ព្រមទាំង​ថ្នាក់ដឹកនាំ​ង​ក្រសួង​ស្ថាប័ន​ជា​ច្រើន​រូប ។ សាកលវិទ្យាល័យ​គ្រើ​ក (Krirk University) គឺជា​សាកលវិទ្យាល័យ​ដ៏​ល្បាញ​ល្បី​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មាន​អាយុកាល ៦៧​ឆ្នាំ​ហើយ ។

តាម​ការ​អោយ​ដឹង​ពី​ប្រធាន​ក្រុមប្រឹក្សា​សាកលវិទ្យាល័យ​គ្រើ​ក បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទី​១ ដែល​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក ។ ការ​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​រឿង​ស័ក្តិសម​បំផុត ដោយសារ​តែ​សម្តេច​តេ​ជោ​បាន​ប្រើប្រាស់​សិល្បៈ និង​វិទ្យាសាស្ត្រ​ផ្នែក​ទំនាក់ទំនង​នយោបាយ​ក្នុង​ការ​គ្រប់គ្រង​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​បាន​ដឹកនាំ​ប្រជាជាតិ​ឆ្ពោះទៅ​ដល់​វិបុលភាព និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ