ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជន់​ និង​ការ​បាក់​ដី​​ ស្លា.ប់​ជាង​៦០​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មនុស្ស​ជាង​៦០​នាក់​ត្រូវ​ស្លាប់ ហើយ​ច្រើន​សិប​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​១៦​មីនា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំ ង​និង​ការ​បាក់​ដី នៅ​ខេត្ត​ប៉ា​ពូ​អា​ស៊ីឥណ្ឌូ​ណេ​ស៊ី​។ តុល្យការ​ប្រកាស​ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូ​ស៊ី នា​ព្រឹក​ថ្ងៃ​ទី​១៧​មីនា អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មនុស្ស​ជាង​៦០​នាក់​ត្រូវ​ស្លាប់ ហើយ​ច្រើន​សិប​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​១៦​មីនា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំ ង​និង​ការ​បាក់​ដី នៅ​ខេត្ត​ប៉ា​ពូ​អា​ស៊ីឥណ្ឌូ​ណេ​ស៊ី​។ តុល្យការ​ប្រកាស​ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូ​ស៊ី នា​ព្រឹក​ថ្ងៃ​ទី​១៧​មីនា អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ខណៈ​ផ្ទះ​ជា​ច្រើន​សិប​ខ្នង​រង​ការ​ខូចខាត​។ ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​នាំ​ឲ្យ​មានការ​បាក់​ដី កើត​ឡើងជា​ពិសេស​នៅ​តំបន់​សេន​តានី ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ក្រុង​ហ្សា​យ៉ា​ពូ​រ៉ា​ទីប្រជុំជន​ខេត្ត​។

លោក​SUTOPO PURWO NUGROHO អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​គូសបញ្ជាក់​ថា ចំនួន​ជន​រង​គ្រោះ​អាច​មានការ​កើនឡើង ដោយ​ក្រុម​អ្នក​សង្គ្រោះ​បន្ត​ខិតខំ​តាម​រុករក ក្នុង​តំបន់​រង​ការ​ប៉ះពាល់​ឯទៀត​ៗ​។ លោក​បន្ត​ថា​ទឹកបាន​ស្រក​ចុះ​ទៅ​វិញ ប៉ុន្តែ​អាជ្ញាធរ​នៅ​បន្ត​ជម្លៀស​មនុស្ស​ចេញ ហើយ​គេ​នៅ​ពុំ​ទាន់​ចូល​ទៅ​ដល់​គ្រប់​តំបន់​រង​ការ​ប៉ះពាល់​នៅឡើយ ដោយសារ​ដើមឈើរ​លំបាក់ រាយ​ប៉ាយ ភក់​និង​ថ្ម​រាំងផ្លូវ​។

ក្រោយ​ភ្លៀង​ធ្លាក់់​ខ្លាំង​បំផុត​ទឹកជំនន់​ភ្លាម​ៗ​បាន​ហូរ​បុក​ពេញបន្ទុក ហើយ​នាំ​យក​ទៅ​ជាមួយ​នូវ​អ្វី​ៗ​ដែល​នៅ​ពីមុខ​។ ដើមឈើ​ទាំងឡាយ​រលើង​ដួល​រាយ​ប៉ាយ​នៅ​លើ​ដី​។ ទឹកបាន​ហូរ​បុក​ខ្លាំង​បំផុត​នៅ​មូលដ្ឋាន​សេន​តានី​។ វី​ដេ​អូ​មួយ​ចំនួន​ថត​ពីលើ បង្ហាញ​ផ្ទះ​ទាំងឡាយ​កប់​ដោយ​ទឹក​ភក់​។ ខណៈ​ចំនួន​ជន​រង​គ្រោះ​មានការ​កើនឡើង​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ ការ​ជួយ​សង្គ្រោះ​ហាក់ដូចជា​មានការ​យឺតយ៉ាវ ក្នុង​តំបន់​ដែល​ពិបាក​ចូល ដោយសារ​ទឹក​ជន់​លិច​។

នៅ​ឯ​ព្រ​លាន​យន្តហោះ​ក្រុង​ហ្សា​យ៉ា​ពូ​រ៉ា យន្តហោះ​តូច​មួយ​ហាក់ដូចជា​រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​។ ទោះបី​យ៉ា​ណា​ព្រ​លាន​យន្តហោះ​នោះ​នៅ​តែ​បើក​ដំណើរការ​។

ទឹកជំនន់​និង​ការ​បាក់​ដី​កើត​មាន​ញឹកញាប់ ក្នុង​រដូវភ្លៀង​នៅ​ឥណ្ឌូ​ណេ​ស៊ី ពី​ខែតុលា​ដល់​ខែមេសា​។ កាលពី​ខែមករា​កន្លង​ទៅ​នេះ មនុស្ស​យ៉ាងតិច​៧០​នាក់​បាន​ត្រូវ​ស្លាប់ ដោយសារ​ទឹកជំនន់​និង​ការ​បាក់​ដី​នៅ​ភាគ​ខាងត្បូង​នៃ​ខេត្ត​សេ​ឡែ​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ