ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​អ្នក​រត់កង់បីឥណ្ឌាមិនស្រួលខ្លួន នាំគ្នា​ជួយ​ដែរ តែ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​វត្ត​គៀន​ឃ្លាំង បន្ទាប់​ពី​ហូប​បាយ​រូ​ច​ដេក​មួយសន្ទុះ លុះ​ពេល​ភ្ញៀវ​ទៅ​ដាស់​អោយ​ក្រោក​ស្រាប់តែ​មិន​ស្រួលខ្លួន ហើយ​ភ្ញៀវ​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា និង​កោសខ្យល់​ឱ្យ ស្រាប់តែ​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិ​នា​ឆ្នាំ ២០១៩…

រាជធានី​ភ្នំពេញ​៖ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​វត្ត​គៀន​ឃ្លាំង បន្ទាប់​ពី​ហូប​បាយ​រូ​ច​ដេក​មួយសន្ទុះ លុះ​ពេល​ភ្ញៀវ​ទៅ​ដាស់​អោយ​ក្រោក​ស្រាប់តែ​មិន​ស្រួលខ្លួន ហើយ​ភ្ញៀវ​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា និង​កោសខ្យល់​ឱ្យ ស្រាប់តែ​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិ​នា​ឆ្នាំ ២០១៩ នៅ​ចំណុច​មាត់ទន្លេក្នុង​វត្ត​គៀនឃ្លាំង​ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ភឿន សុភណ្ឌ ភេទ​ប្រុស អាយុ៤២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ស្នាក់​នៅ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ខ្សាយ​ខ ឃុំ​ព្រែក​ខ្សាយ​ខ ស្រុក​ពាមរ ខេត្តព្រៃវែង ។ ចំណែក​ម៉ូតូកង់​បីឥណ្ឌា​របស់​ជនរងគ្រោះ ពណ៌ស ពាក់​ស្លាក​លេខ ព្រៃវែង ១O-៦៧៦៣ ។​

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បន្ទាប់​ពី​ហូប​បាយ​រួច អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ក៍បាន​ធ្វើ​ដំណើរ​ទៅ​សំរាក​នៅ​ក្នុង​រោង​បុណ្យ​ដែល​គេ​មិន​ទាន់​រុះរើ​ក្នុង​វត្ត​គៀន​ឃ្លាំង ។ ពេល​កំពុង​តែ​ដេក ស្រាប់តែ​មាន​ភ្ញៀវ​២​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​ដាស់​ឱ្យ​ក្រោក​ឡើង ដើម្បី​ដឹក​ពួក​គាត់ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា លុះ​ពេល​ភ្ញាក់​ឡើង អ្នក​រត់​កង់​បី​ឥណ្ឌា​នោះ​មិន​ស្រួលខ្លួន ចេះ​តែ​ថប់​ៗ​ដង្ហើម ហើយ​ភ្ញៀវ​ពីរ​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ជួយ​ធ្វើ​ចលនា និង​កោសខ្យល់​អោយ ព្រមទាំង​អោយ​ផឹក​តែ​ក្រូចឆ្មា​ដែរ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​តែ​ម្តង​។ បន្ទាប់​ពី​កើតហេតុ ប្រជាពលរដ្ឋ​ក៍បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន ហើយ​ហៅ​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សព​ជន​រង​គ្រោះ ។

តាម​ប្រភព​ពី​នគរបាល​ជំនាញ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសា​តែ​គាំងបេះដូង ហើយ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​​តម្កល់​ទុក​នៅ​ក្នុង​វត្ត​ជា​បណ្តោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ