អត់​ខ្វល់! ជួប​គ្នា​លើ​រថយន្តក្រុង​បើក​ឆាក​រួមរ័ក


អ្នកដំណើរ​ស្រី​-​ប្រុស​២​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក្រោយ​ពី​អ្នកដំណើរ​ដទៃ​ទៀត​ចោទប្រកាន់​ថា ពួក​គេ​បាន​រួមរ័ក​នៅ​ក្នុង​រថយន្តក្រុង នៅ​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១១ មីនា ២០១៩ ។

«Plymouth Life» បាន​បញ្ជាក់​ថា​បុរស​អាយុ​២៩​ឆ្នាំ និង​ស្ត្រី​ម្នាក់​អាយុ​៣២​ឆ្នាំ មិន​ធ្លាប់​ស្គាល់គ្នា​ពី​មុន បាន​ធ្វើ​ដំណើរ​លើ​រថយន្តក្រុង​រួម​គ្នា​រយៈពេល​១០​ម៉ោង ។ អំឡុង​ពេល​នោះ​ពួក​គេ​ក៏​បាន​ដោះ​សម្លៀក​បំពាក់ និង​រួមរ័ក​គ្នា​នៅ​លើ​កៅអី ខណៈ​ពេល​រថយន្ត​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​«M5 »​ក្បែរ​ក្រុង​ខាល​ឡុ​ម​តុ​ន (Cullompton) ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​អង់គ្លេស ដោយ​គ្មាន​ការ​អៀនខ្មាស់ ។

ឃើញ​ដូច្នេះ​អ្នកបើកបរ​ក៏​ឈប់​ចត​រថយន្ត​រួច​ទូរស័ព្ទ​ហៅ​ប៉ូលិស​ទៅ​ចាប់ខ្លួន​ពួក​គេ នាំ​ទៅ​ដំណើរការ​រឿង​ក្ដី​តាម​ផ្លូវច្បាប់ ។

អ្នកនាំពាក្យ​របស់​ប៉ូលិស​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប៉ូលិស​បាន​ទទួល​ដំណឹង​ភ្លាម ក៏​នាំ​កម្លាំង​ទៅ​កន្លែង​កើត​ហេតុ ហើយ​ចាប់ខ្លួន​បុរស​អាយុ​២៩​ឆ្នាំ និង​ស្ត្រី​អាយុ​៣២​ឆ្នាំ​នោះ​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​នៅ​ទី​សាធា​រណៈ ប៉ុន្តែ​ក្រោយមក​បាន​ដោះ​លែង និង​សុ​ើ​បរក​តឹកតាង​បន្ត ៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ