ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wow… ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​នឹង​ត្រឡប់​មក​វិញ​ឆាប់​ៗ​នេះ​ហើយ

5 ឆ្នាំ មុន

ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​។ ប្រធានបទ​សម្រាប់​ឆ្នាំ​នេះ​គឺ «​ទីក្រុង​វៃឆ្លាត​» (Smart Cities) ដោយ​មានការ​ប្រកួតប្រជែង​លើ​វិញ្ញាសា​ទូទៅ…

ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​។ ប្រធានបទ​សម្រាប់​ឆ្នាំ​នេះ​គឺ «​ទីក្រុង​វៃឆ្លាត​» (Smart Cities) ដោយ​មានការ​ប្រកួតប្រជែង​លើ​វិញ្ញាសា​ទូទៅ (Regular) ជាមួយនឹង LEGO Mindstorm Robots និង​វិញ្ញាសា​បើក​ទូលាយ​ថ្មី (New Open) ដែល​មានការ​ដាក់​ឱ្យ​ប្រកួត​រ៉ូ​បូត​គ្រប់​ប្រភេទ​។ ចំពោះ​ទាំង​វិញ្ញាសា​ទូទៅ និង​បើក​ទូលាយ គឺ​ចែក​ចេញ​ជា​ពីរ​កម្រិត ៖ កុមារ (១៣-១៥​ឆ្នាំ​) និង​យុវជន (១៦-១៩​ឆ្នាំ​)​។

អង្គការ​ពិ​ព័រ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា គឺជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក ក្រោម​ការ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​បេសកកម្ម​ក្នុង​ការ​បណ្ដុះ​ការ​ចូល​ចិត្តការ​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វ​កម្ម និង​គណិត​វិទ្យា​សម្រាប់​សិស្សានុសិស្ស​កម្ពុជា ដើម្បី​កសាង​អនាគត​កម្ពុជា​ដ៏​ភ្លឺស្វាង​។

នៅ​ជុំវិញ​ពិភពលោក មុន​វិជ្ជា​ស្ទែ​ម​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ប្រឈម​ដូច​ជា​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ ជា​អាទិ៍ ការ​សិក្សា​អំពី​រ៉ូ​បូត​គឺជា​មធ្យោបាយ​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ការ​បណ្ដុះ​ឱ្យ​យុវជន​ចូល​ចិត្ត​មុខ​វិជ្ជា​ទាំងនេះ​។

បណ្ឌិត Una McCarthy-Fakhry នាយិកា អង្គការ​ពិ​ព័រ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា ថ្លែង​ថា ៖ «​ការ​រីករាយ​ជាមួយនឹង​រ៉ូ​បូត គឺជា​វិធី​ល្អ​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ជំនាញ​ដែល​ចាំបាច់​ពី​គ្រប់​ផ្នែក​នៃ​ការ​អប់រំ​ស្ទែ​ម និង​ជា​មធ្យោបាយ​មួយ​ដ៏​រីករាយ ជាមួយនឹង​សកម្មភាព​ការងារ​ក្រុម​រួម​គ្នា និង​មាន​លក្ខណៈ​អប់រំ​»​។

កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ អង្គការ​ពិ​ព័រ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា បាន​ក្លាយជា​ដៃគូ​ពេញ​សិទ្ធិ​របស់​សមាគម​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក និង​បាន​រៀបចំ​ព្រឹត្តិការណ៍ ការ​ប្រកួតប្រជែងរ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភព​លោក ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​មាន​មោទនភាព​ដែល​ក្រុម​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​ចំនួន​ពីរ​ក្រុម​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំទៅ​។

រីឯ​នៅ​ក្នុងឆ្នាំនេះ​ដែរ ជុំ​ប្រកួត​នៅ​កម្ពុជា​នឹង​អាច​ផ្ដល់​ឱកាស​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ហុង​គ្រី ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ ហើយ​យើង​សង្ឃឹមថា យុវជន​យើង​នឹង​អាច​មានឱកាស​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

សូម​ចុះ​ឈ្មោះ​តាម​រយៈ​វេ​ប​សាយ​របស់​យើងខ្ញុំ​។ ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​៣០ ខែមីនា ដល់​១០ ខែឧសភា​។​បទ​បង្ហាញ​ព័ត៌មាន​សាធារណៈ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​០៦ ខែមេសា​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ