ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងរឿង​ឆ្កែខាំមិត្តភក្តិ​មិន​ព្រមជួយ​…សន្តិសុខ​៣នាក់​រងកណ្តាប់ដៃ​ថៅកែ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ថៅកែ​រោងចក្រ​ជនជាតិ​ចិន​ម្នាក់​បាន​យក​ឆ្កែ​ប៊ែ​ក​ហ្ស៊េ​ធំ​១​ក្បាល​ទៅ​ចិញ្ចឹម​នៅ​ក្នុង​រោងចក្រ​កាត់ដេរ ហើយ​ឆ្កែ​នោះ​គ្មាន​ស្គាល់​នរណា​ក្រៅ​តែ​ពី​ម្ចាស់​របស់​វា​ឡើយ​ ​ក្រោយមក​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​របស់​​​ថៅកែរោង​ចក្រ​បាន​ទៅ​លេង​ ហើយ​​ដើរទៅ​ជិត​ស្រាប់តែ​ត្រូវ​ឆ្កែ​នោះ​ខាំ​បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង​។ ​ចំណែក​ក្រុម​សន្តិសុខ​យាម​រោងចក្រ ​ពេល​ឃើញ​បែប​នេះ​មិន​ហ៊ាន​ចូល​ទៅ​ជួយ​ឡើយ​ បាន​ត្រឹមតែ​​ស្រែ​កំញើញ​ឆ្កែ​ពី​ចម្ងាយ​ប៉ុណ្ណោះ ព្រោះ​ឆ្កែ​នោះ​កាច​ខ្លាំង​ណាស់​…

រាជធានី​ភ្នំពេញ​ ៖ ថៅកែ​រោងចក្រ​ជនជាតិ​ចិន​ម្នាក់​បាន​យក​ឆ្កែ​ប៊ែ​ក​ហ្ស៊េ​ធំ​១​ក្បាល​ទៅ​ចិញ្ចឹម​នៅ​ក្នុង​រោងចក្រ​កាត់ដេរ ហើយ​ឆ្កែ​នោះ​គ្មាន​ស្គាល់​នរណា​ក្រៅ​តែ​ពី​ម្ចាស់​របស់​វា​ឡើយ​ ​ក្រោយមក​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​របស់​​​ថៅកែរោង​ចក្រ​បាន​ទៅ​លេង​ ហើយ​​ដើរទៅ​ជិត​ស្រាប់តែ​ត្រូវ​ឆ្កែ​នោះ​ខាំ​បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង​។ ​ចំណែក​ក្រុម​សន្តិសុខ​យាម​រោងចក្រ ​ពេល​ឃើញ​បែប​នេះ​មិន​ហ៊ាន​ចូល​ទៅ​ជួយ​ឡើយ​ បាន​ត្រឹមតែ​​ស្រែ​កំញើញ​ឆ្កែ​ពី​ចម្ងាយ​ប៉ុណ្ណោះ ព្រោះ​ឆ្កែ​នោះ​កាច​ខ្លាំង​ណាស់​ ខ្លាច​វា​ខាំ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​ ពេល​នោះ​ស្រាប់តែ​ថៅកែ​រោងចក្រ​ខឹង​យ៉ាង​ខ្លាំង​និង​បាន​ចោទ​ថា ឃើញ​ឆ្កែ​ខាំ​មិត្តភក្តិ​​របស់គាត់​​ហើយ​មិន​ព្រម​ជួយ រួច​ក៏​ស្ទុះ​ទៅ​ដាល់​ និង​ទាត់​ធាក់​សន្តិសុខ​ទាំង​៣​នាក់​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​ក្នុង​អគា​C រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ «អេ​ក្រូ ហ្គា​មុ​ិ​ន អាយ អិន ឌី ខ​ប​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​វ​ឌ្ឍ​នៈ ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​​ទាំង​៣​នាក់​​ខាងលើ​រួម​មាន​ ១-ឈ្មោះ​​នួន ដេ​ត ភេទប្រុស អាយុ​៤០​ឆ្នាំ​ មានមុខ​ងារ​ជា​សន្តិសុខ​មេ​តំបន់ ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ ២-​ឈ្មោះ​ទូច រុំ ភេទប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ស្នាក់​នៅ​ក្នុង​រោងចក្រ​កើតហេតុ​ និង​៣-ឈ្មោះ​ហៀ​ង រុង ភេទប្រុស​ អាយុ​១៩​ឆ្នាំ​ មុខ​របរ​ជា​សន្តិសុខ ស្នាក់​ផ្ទះ​ជួល​ជិត​ផ្សា​រកា​ណា​សុ​ី​ធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​សន្តិសុខ​ទាំង​៣​នាក់​បាន​ប្រាប់​ថា​ ពួក​គាត់​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​​កាលពី​​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩​។

​ចំណែក​ថៅកែ​រោង​ចក្រ​ជា​ជនជាតិ​ចិន​ឈ្មោះ wang guo long ភេទប្រុស ។

ក្រុម​សន្តិសុខ​រងគ្រោះ​ខាងលើ​បានឱ្យ​ដឹង​ថា ថៅកែ​រោងចក្រ​ខាងលើ​បាន​យក​ឆ្កែ​ប៊ែ​ក​ហ្ស៊េ​ធំ​មួយ​​ក្បាលទៅ​ចិញ្ចឹម​នៅ​ក្នុង​រោងចក្រ ហើយ​ឆ្កែ​នោះ​កាច​ណាស់​គួរ​ឲ្យ​ខ្លាច ព្រោះ​វា​រកតែ​ខាំ​គេ​គ្រប់​គ្នា​ទេ​ ឲ្យ​តែ​ហ៊ាន​ដើរទៅ​ជិត​វា​ ។ ​ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ មាន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​ជា​មិត្តភក្ដិ​​​បាន​ទៅ​លេង​ថៅកែរោង​ចក្រ​ លុះពេល​បុរស​ជា​មិត្តភក្តិនោះ​បាន​ដើរទៅ​ជិត​ ក៏ត្រូវឆ្កែកាចនោះ​ខាំ​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ពួក​គាត់​ដែល​ជា​សន្តិសុខ​មិន​ហ៊ាន​ចូល​ទៅ​ជួយ​នោះ​ទេ​ ព្រោះ​ខ្លាច​ឆ្កែ​ខាំ ម្នាក់​ៗ​បាន​ត្រឹមតែ​ជួយ​ដេញ​ពី​ចម្ងាយ​ប៉ុណ្ណោះ​ ​ក្រោយមក​ថៅកែរោង​ចក្រ​​បាន​ទៅ​ដល់​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ ចោទ​ថា​ ពួក​គាត់​ឃើញ​ឆ្កែ​ខាំ​មិត្ត​ក្តិ​របស់​ខ្លួន​ហើយ​មិន​ព្រម​ជួយ​។ ​បន្ទាប់​មកថៅកែរោងចក្រ​​បាន​ស្ទុះ​មក​ដាល់​ និង​ទាត់​ធាក់​ពួក​គាត់​ឥត​ប្រណី​ទាំង​មិន​សម​ហេតុផល​ឡើយ ដោយសារ​តែ​បែប​នេះ​ទើប​ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត​ក៏​​នាំ​គ្នា​មក​ដាក់​ពាក្យ​ប្ដឹង​រក​យុត្តិធម៌​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ