សំណាងម្ល៉េះ! គ្រាន់តែទិញស្មាតហ្វូនតម្លៃជាង $100 សោះ ឈ្នះសុទ្ធតែម៉ូតូ និងទូរទស្សន៍!
ភ្នំពេញ ថ្ងៃទី18 មីនា ឆ្នាំ 2019 ៖ អតិថិជនសំណាង៣រូបទៀត បានឈ្នះរង្វាន់ពីក្រុមហ៊ុន Huawei ក្នុងការចាប់រង្វាន់លើកទី៣…
ភ្នំពេញ ថ្ងៃទី18 មីនា ឆ្នាំ 2019 ៖ អតិថិជនសំណាង៣រូបទៀត បានឈ្នះរង្វាន់ពីក្រុមហ៊ុន Huawei ក្នុងការចាប់រង្វាន់លើកទី៣…
ភ្នំពេញ ថ្ងៃទី18 មីនា ឆ្នាំ 2019 ៖ អតិថិជនសំណាង៣រូបទៀត បានឈ្នះរង្វាន់ពីក្រុមហ៊ុន Huawei ក្នុងការចាប់រង្វាន់លើកទី៣ ពីប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Exchange Square កាលពីថ្ងៃ 15 មីនា។ អ្នកឈ្នះរង្វាន់ម៉ូតូ Zoomer X មួយរង្វាន់បានទៅលើ ឈ្មោះ ពៅ ស្រនិច អតិថិជនប្រើ Huawei អេ 7 ដែលបានទិញនៅហាង ឆាយ គីម (តាខ្មៅ) ។
គាត់មានអារម្មណ៍រំភើបចង់ហោះ ស្ទើរនិយាយមិនចេញ នៅពេលដែលក្រុមហ៊ុនធ្វើការទំនាក់ទំនងទៅនៅក្នុងពេលកំពុងផ្សាយផ្ទាល់ ហើយគាត់បាននិយាយថា នេះជាលើកទី១ក្នុងឆាកជីវិតហើយ ដែលគាត់បានឈ្នះរង្វាន់។
រីឯអ្នកឈ្នះទូរទស្សន៍ 43 អ៊ីញ 1 រង្វាន់ គឺបានទៅលើឈ្មោះ ណែន ចំណាន ទិញ Huawei អេ 7 នៅហាងសៀងលីន និង 1 រង្វាន់ទៀតគឺ បានទៅលើឈ្មោះ Jackson ដែលបានទិញ Huawei អេ 7 ហាង Sopha។ ពួកគាត់ហាក់បីដូចជានឹកស្មានមិនដល់សោះ ដែលមានសំណាងបែបនេះ។
ក្រៅពីការចាប់រង្វាន់លើកទី៣នេះ យើងក៏មានការប្រគល់រង្វាន់ជូនដល់អតិថិជនដែលបានឈ្នះរង្វាន់កាលពីលើកទី២ផងដែរ។ ក្រុមការងាររបស់យើងបានប្រគល់រង្វាន់ Zoomer X 1 រង្វាន់ជូនលោកពូ អ៊ុក សិរីធរ នៅហាងទូរស័ព្ទដែលលោកពូបានទិញ និងដឹកម៉ូតូជូនដល់ផ្ទះតែម្តង។
គួររំលឹកផងដែរថា លោកពូបានជួបសំណាងអាក្រក់ដោយទូរស័ព្ទរបស់លោកពូដែលត្រូវរង្វាន់នេះ ត្រូវបានចោឆក់ ប៉ុន្តែសំណាងអាក្រក់របស់លោកពូបានប្រែក្លាយជាលាភសំណាងធំ ដោយឈ្នះម៉ូតូមួយគ្រឿងពីក្រុមហ៊ុន Huawei។ លោកពូក៏បានទៅទិញ Huawei nova3i មួយគ្រឿងទៀតដោយសារការគាំទ្រ ។
ចំណែកឯអ្នកឈ្នះទូរទស្សន៍ទាំង២រូប ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីដើម្បីទទួលរង្វាន់ផងដែរ។ អ្នកឈ្នះទី១គឺ កញ្ញា ធីតា និងអ្នកឈ្នះទី២គឺលោក ចាន់ថន។ ពួកគេទាំងពីរបានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ដែលបានឈ្នះរង្វាន់នេះ។ រកឯណាបានទិញទូរស័ព្ទតម្លៃជាង 100$ ប៉ុណ្ណោះ អាចមានឱកាសឈ្នះសុទ្ធតែ Smart TV តម្លៃជាង 500$។
ដើម្បីមានឱកាសឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូតដល់ថ្ងៃទី27 មេសា ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវដូចជាឈ្មោះ លេខទូរស័ព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។
ការចាប់រង្វាន់លើកទី 4 នឹងធ្វើឡើងនៅថ្ងៃ 29 ខែមីនា ដែលជាការចាប់រង្វាន់ ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់។ រីឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 05 ខែ ឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង 3 ម៉ឺន 4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299 និងnova3តម្លៃ$469។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក! នៅចាំអីទៀត! តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 ទាំងអស់គ្នា!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/ ៕ ដោយសហការ
ចែករំលែកព័តមាននេះ