ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ខ្សែ​បម្រុង​ស្ទូច​ស្រាប់តែ​ដែក​១​បាច់​រមៀល​ធ្លាក់​សង្កត់​ផ្អើល​ផ្លូវ​ចម្ការ​ដូង (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​កម្មករ​លើក​ដែក​បាន​រង​របួស​ធ្ងន់ធ្ងរ ​ហើយ​​ត្រូវ​បាន​មិត្តភក្តិ​រួមការ​ងារ​ដឹក​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ ជន​រង​គ្រោះ​ខាងលើ​រួម​នឹង​មិត្តភក្តិ​កំពុង​ស្រាយ​ខ្សែ​ចង​ដែក​ដើម្បី​ស្ទូច​ចេញពី​រថយន្ត​ដាក់​ចូល​ក្នុង​ឃ្លាំង​ដេប៉ូ​លក់​ដែក​យីហោ «​សេង សុ​ជាតិ​» ជា​អកុសល​មិន​ទាន់​បាន​ស្ទូច​ផង ស្រាប់តែ​ដែក​១​បាច់​ធំ​បាន​រមៀល​ធ្លាក់​ពីលើ​រថយន្ត​សង្កត់ពីលើ​យុវជន​រង​គ្រោះ​ខាងលើ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​កម្មករ​លើក​ដែក​បាន​រង​របួស​ធ្ងន់ធ្ងរ ​ហើយ​​ត្រូវ​បាន​មិត្តភក្តិ​រួមការ​ងារ​ដឹក​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ ជន​រង​គ្រោះ​ខាងលើ​រួម​នឹង​មិត្តភក្តិ​កំពុង​ស្រាយ​ខ្សែ​ចង​ដែក​ដើម្បី​ស្ទូច​ចេញពី​រថយន្ត​ដាក់​ចូល​ក្នុង​ឃ្លាំង​ដេប៉ូ​លក់​ដែក​យីហោ «​សេង សុ​ជាតិ​» ជា​អកុសល​មិន​ទាន់​បាន​ស្ទូច​ផង ស្រាប់តែ​ដែក​១​បាច់​ធំ​បាន​រមៀល​ធ្លាក់​ពីលើ​រថយន្ត​សង្កត់ពីលើ​យុវជន​រង​គ្រោះ​ខាងលើ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង​។ ភ្លាម​ៗ​នោះ​រថយន្ត​ដឹក​ដែក​បាន​ព្យាយាម​បើក​គេច ក្នុង​បំណង​មិន​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង ប៉ុន្តែ​រត់​មិន​រួច​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ​ដេញ​តាម​ចាប់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​មុខ​ឃ្លាំង​ដែក យីហោ «​សេង សុ​ជាតិ​» ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​ស្ទូច​ធុន​ធំ​១​គ្រឿង​ដឹក​ដែក​ពេញ​ទ្រុង​បាន​បើក​ទៅ​ឈប់​នៅ​មុខ​ឃ្លាំង​លក់​ដែក​ខាងលើ ដើម្បី​ស្ទូច​ដែក​ដាក់​ចូល​ទៅ​ក្នុង​ឃ្លាំង​លក់​ដែក​យីហោ​សេង សុ​ជាតិ​នោះ​។

ប្រភព​ដដែល​បាន​ន្ត​ថា បន្ទាប់​មក​មាន​កម្មករ​៤​ទៅ​៥​នាក់ ក្នុង​នោះ​ក៏​មាន​ជន​រង​គ្រោះ​ម្នាក់​ផង​ដែរ បាន​នាំ​គ្នា​ស្រាយ​ខ្សែ​ចង​ដែក​ចេញ​ដើម្បី​ស្ទូច​យក​ដែក​ចេញពី​រថយន្ត ប៉ុន្តែ​ដោយសារ​តែ​ការ​ដឹក​ហួស​ចំណុះ​ផុត​ទ្រុង ទើប​នៅ​ពេល​ស្រាយ​ខ្សែ ស្រាប់តែ​ដែក​១​បាច់​ធំ​បាន​រមៀល​ធ្លាក់​ពីលើ​រថយន្ត​សង្កត់​ទៅ​លើ​យុវជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​រួមការ​ងារ​ដឹក​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ភ្លាម​ៗ​នោះ​ទាំង​ម្ចាស់​ឃ្លាំង ទាំង​ម្ចាស់​រថយន្ត​ដឹក​ដែក​បាន​នាំ​គ្នា​លាក់បាំង​មិន​រាយការណ៍​ជូន​នគរបាល​ឡើយ មិនតែប៉ុណ្ណោះ​បាន​បើករថយន្ត​ចេញ​គេចខ្លួន​ថែម​ទៀត​ផង ប៉ុន្តែ​គេច​មិន​រួច ត្រូវ​បាន​នគរបាល​ដេញ​តាម​ចាប់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​រួច​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ