ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ កម្ពុជា​ស្វាគមន៍​អ្នកនយោបាយ​ដាក់​ពាក្យសុំ​សិ​ទ្ធិ្វ​ធ្វើ​នយោបាយ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ស្វាគមន៍​ចំពោះ​អ្នក​ចង់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ស្វាគមន៍​ចំពោះ​អ្នក​ចង់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែមីនា​នេះ​ថា គ្រាន់តែ​មាន​អ្នកនយោបាយ​៤​នាក់​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ប្រជាជន​កម្ពុជា​ទូទៅ​បាន​កត់សម្គាល់​ឃើញ​ថា​លទ្ធិ​ប្រជា​ធិ​ប​តយ្យ​នៅ​កម្ពុជា​នៅ​តែ​មានជីវិត​រស់​រវើក និង​មាន​សុពលភាព​ដដែល​ដែល​អ្នកនយោបាយ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ឯករាជ្យ​ក្នុង​ជីវភាព​នយោបាយ​របស់​ខ្លួន ។

លោក​បាន​បន្ត​ថា អ្នក​ដែល​បាន​ដាក់​ពាក្យសុំ​នីតិសម្បទា​នយោបាយ​ឡើង​វិញ​ស្រប​តាម​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​នីតិវិធី​របស់​ក្រសួងមហាផ្ទៃ អ្នក​នោះ​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ភ្លាម​ដូច​បំណង ។ ចំណែក​អ្នក​ដែល​មិន​បាន​ដាក់​ពាក្យ​អ្នក​ទាំងនោះ​ក៏​មិន​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ​ទៅ​ស្រប​តាម​សំណូមពរ​របស់​ខ្លួន ។ លោក​បញ្ជាក់​ថា​«​ដូច្នេះ​បញ្ហា​ស្ថិត​នៅ​លើ​សិទ្ធិ​សម្រេចចិត្ត​ដោយ​ឯករាជ្យ​របស់​ម្នាក់​ៗ​គ្មាន​អ្នក​ណា​គាបសង្កត់ ឬ​គំរាមកំហែង​ខ្លួន​ឡើយ ។

បើ​ខ្លួនឯង​ចង់បាន គឺ​បាន តែបើ​ខ្លួនឯង​មិន​ចង់បាន​ទេ​ក៏​មិន​បាន​ដែរ ។ ត្រង់នេះ​សរ​បញ្ជាក់​ថា​ជីវិត​ន​យ​បាយ​របស់​ខ្លួន គឺ​ស្ថិត​នៅ​លើ​ខ្លួនឯង​ម្នាក់​ៗ​ទេ មិន​រណប​លើ​អ្នក​ដទៃ​ឡើយ​» ។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​បន្ថែម​ថា នេះ​បង្ហាញ​ពី​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បាន​បើកចំហរ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​គ្រប់​អ្នកនយោបាយ​ពាក់ព័ន្ធ​អំពី​នីតិសម្បទា​នយោបាយ​របស់​ខ្លួន​ដែល​សា​ម៉ី​ខ្លួន​ជា​អ្នក​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ផ្ទាល់ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​សម្តេច សេនា​វិបុល​ភក្តី​សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​បាន​ផ្តល់​នីតិសម្បទា​សិទ្ធិ​នយោបាយ​ដល់​លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ សម្រាប់​ថា បើ​តាម​អ្នកនាំពាក្យ​ក្រសួង​មា​ហា​ផ្ទៃ​ក៏​បាន​ឲ្យ​ដឹង​ថា នឹង​មាន​អតីតមន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធ​ធ្វើ​នយោបាយ​ចំនួន​២៦​នាក់ ។

អតីតមន្ត្រី​គណបក្សប្រឆាំង​ចំនួន​៤​នាក់ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​ផ្តល់​នីតិសម្បទា​សិទ្ធិ​នយោបាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ