ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ជំរុញ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ព​ន្លឿ​ន​ដោះស្រាយ​ករណី​ឃុំខ្លួន​ពិរុទ្ធជន​ហួសការ​កំណត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ការ​កកកុញ​នៅ​ក្នុង​មន្ទីរឃុំឃាំង​នោះ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ករណី​ឃុំខ្លួន​ពិរុទ្ធជន​ហួសការ​កំណត់​ក្នុង​នោះ​ក៏​ផ្តោត​លើ​ស្ត្រី ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នា​ព្រឹក​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ការ​កកកុញ​នៅ​ក្នុង​មន្ទីរឃុំឃាំង​នោះ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ករណី​ឃុំខ្លួន​ពិរុទ្ធជន​ហួសការ​កំណត់​ក្នុង​នោះ​ក៏​ផ្តោត​លើ​ស្ត្រី ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​សម្តេច​តេ​ជោ​បន្ត​ជំរុញ​ឲ្យ​ក្រសួងយុត្តិធម៌​ត្រូវ​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿងរ៉ាវ​ស្ត្រី​ដែល​ជាប់​ឃុំឃាំង ដើម្បី​ពិនិត្យ​មើល​ថា តើ​មាន​នរណា​ខ្លះ​ដែល​គួរ​ត្រូវ​បាន​លើកលែងទោស ពីព្រោះ​បច្ចុប្បន្ន​នេះ​សម្តេច​តេ​ជោ​បាន​កំពុង​ដំណើរការ​នូវ​ការ​បង្កើត​ក្រុម​មេធាវី ដើម្បី​ការពារ​ក្តី​ដល់​ស្ត្រី​ក្រីក្រ ។

ទន្ទឹម​នឹង​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌​ត្រូវ​ព​ន្លឿ​ន​ការងារ​នេះ​បន្ថែម​ទៀត​ឲ្យ​ទាន់​ពេលវេលា ។ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ដោយសារ​តែ​គេ​ដឹង​ថា ខ្ញុំ​បាន​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ស្ត្រីជន​ក្រីក្រ អី​ញ្ចឹ​ង​ទេ​ទន្ទឹម​នឹង​ថវិកា​ដែល​មាន​រួច​ហើយ​ខ្ញុំ​បាន​ទទួល​ថវិកា​បាន​៤​ពាន់​លាន​រៀល និង​ស្មើរ​មួយ​១​លាន​ដុល្លារ​ថែម​ទៀត ដើម្បី​រៀបចំ​ឲ្យ​មេធាវី​របស់ខ្ញុំ​ដំណើរការ​ទៅ​មុខ​បាន​លឿន​ក្នុង​ការពារ​ក្តី​ឲ្យ​ស្ត្រី ។

សម្តេច​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​នៅ​ក្នុង​មន្ទីរឃុំឃាំង​ពេល​មើលទៅ​ឃើញច្បាស់​ហើយ​ថា អ្នក​ជាប់​ឃុំ​ដែល​ជា​ទណ្ឌិត​ពិតប្រាកដ​មាន​ចំនួន​១​ភាគ​៣ ចំណែក​ពិរុទ្ធជន​មាន​ចំនួន​២​ភាគ​៣ ។ ពិរុទ្ធជន​មាន​ន័យ​មិន​ទាន់​កាត់ទោស ។ អី​ញ្ចឹ​ង​បញ្ហា​នេះ​តុលាការ​គ្រប់​ជាន់ថ្នាក់ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ត្រូវធ្វើ​ការងារ​នឹង​ឲ្យ​លឿន ។ បើ​មិន​ចឹ​ង​ទេ​ចាប់​គេ​ទៅ​ឃុំខ្លួន​ខុស​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​លើក​ចំណោត​ឡើង​ថា ខ្វះ​កន្លែង​សវនាការ អី​ញ្ចឹ​ង​កាល​នឹង​ខ្ញុំ​បាន​ឲ្យ​ជួល​កន្លែង​ធ្វើ​សវន​ការ​កុំ​ឲ្យ​និយាយ​ថា ខ្វះ​កន្លែង​សវនាការ ។

ឥឡូវនេះ​និយាយ​នេះ និយាយ​ពី​ខ្វះ​មេធាវី អា​ឡូ​វ​នេះ​ខ្ញុំ​រុញ​មេធាវី​ទៀត ។ ហើយ​មេធាវី​ដែល​ខ្ញុំ រុញ​នោះ​មាន​មេធាវី​មួយ​រុញ​ឲ្យ​លុយ​ទៅ​តាម​គណៈមេធាវី ។ មួយទៀត​ទៅ​តាម​ក្រសួង​កិច្ចការ​នារី ។ អា​ឡូ​វ​នេះ​ខ្ញុំ​បង្កើត​មេធាវី​របស់​ខ្លួន​ផ្ទាល់ ដើម្បី​បញ្ជូន​ចំនួន​២​នាក់​ទៅ​តាម​បណ្តាល​ខេត្ត ហើយ​ចង់​ច្រើន​ជាង​នេះ​ក៏​ត្រូវ​មាន​ដែរ ព្រោះ​ពេល​នេះ​ថវិកា​បាន​បញ្ចូល​ទៅ​ក្នុង​កុង​ធនាគារ​ជាង​៦​ពាន់​លាន​រៀល​ស្មើនឹង​ជាង​១​លាន​ដុល្លារ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា មេធាវី​ដែល​សម្តេច​បង្កើត​ឡើង​មិន​យក​កម្រៃ​នោះ​ទេ ប៉ុន្តែ​នេះ​ជា​ធ​ម្យោ​បាយ​ដែល​យើង​ឲ្យ​គេ​ធ្វើការ ។ សម្តេច​ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​មន្ទីរ​ឃុំខ្លួន​មានការ​ណែន​ដោយសារ​ថ្ងៃមុន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​លោក​កែវ រ៉េ​មី ទៅ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ទៅ​ជាមួយ​មេធាវី​ទៅ​ដល់​បានឃើញ​ចំនុច​ដែល​មិន​បាន​កាត់ក្តី​មាន​ចំនួន​ច្រើន ។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ឲ្យ​អាទិភាព​ជាមួយនឹង​ស្ត្រី​ក្រីក្រ អីចឹង​បាន​ស្នើ​ឲ្យ​មេធាវី​ខ្ញុំ អ្វី​ដែល​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ស្នើ ដើម្បី​បន្ត​ក្តីក្តាំ​បន្ត​ទៀត ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា មាន​ស្ត្រី​មួយ​ចំនួន​មានកូន​នៅ​ក្នុង​ពន្ធនាគារ ហើយ​ពេល​ខ្លះ​ក៏​មាន​ផ្ទៃពោះ​នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​យើង​ក៏​មិន​បាន​លើកលែង​ចំពោះ​ករណី​អ្នក​ប្រព្រឹត្ត្ត​កម្ម ។ ដូច​ជា​មាន​ស្ត្រី​មាន​ជាប់គុក​រហូត​ដល់​១២០​ឆ្នាំ ព្រោះ​ទោស​បាន​ប្រព្រឹត្ត​ទោស​ច្រើន​ពេល​ដែល​ស្លាប់​មនុស្ស​នៅ​ទី​នេះ សម្លាប់​នៅ​ទីនោះ​តាម​រយៈ​ធ្វើ​សកម្មភាព​ប្រដាប់​អាវុធ​ជា​រឿង​មួយ​ផ្សេង ។ សម្តេច​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ទាំងអស់ ដើម្បី​កាត់​បន្ថយ​បទល្មើស​ឧក្រិដ្ឋកម្ម ។ តែ​ម្យ៉ាង​អ្នកខ្លះ​រឿង​ខ្លះ​នៅ​ក្នុង​មន្ទីរឃុំឃាំង​កកកុញ​ឲ្យ​មនុស្ស​ដែល​ជា​ទណ្ឌិត​ដែល​បាន​កាត់ទោស​រួច​ហើយ គឺ​ត្រូវ​រៀបចំ​ឲ្យ​នៅ​ម្ខាង ដើម្បី​រៀបចំ​បែបបទ​ដោយ​អ្នក​ណា​មានទោស ប៉ុន្មាន​រៀបចំ​ស្នើ​សុំ​តាម​ព្រះរាជ​ពិធីបុណ្យ​នីមួយ​ៗ​ក្នុង​ការ​ស្នើ​សុំ​ព្រះមហាក្សត្រ ដើម្បី​បន្ធូ​ប ន្ថ​យ​ទោស ឬ​លើកលែងទោស ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ឃុំខ្លួន​ពិរុទ្ធ​ដែល​ហួសកំណត់ គឺជា​ការ​ខុស ដូច្នេះ​ត្រូវ​បង្កើន​ល្បឿន ហើយ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ភាគី​ពាក់ព័ន្ធ​ធ្វើ​កិច្ច​ការងារ​នេះ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​នឹង​បន្ថែម​មេធាវី​របស់​សម្តេច ដើម្បី​សិក្សា​លើក​សំណុំរឿង​ចាស់ ហើយ​មិន​បោះបង់​ចោល​សំណុំរឿង​ដែល​ទើបនឹង​កើត​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ