ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ថៅកែ​លក់​រថយន្ត​ដ៏​ធំ​ម្នាក់​ក្នុង​ក្រុង​សៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ធំ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគ​បាល​ខេត្តសៀមរាប​បាន​ចុះ​អនុវត្ត​តាម​ដីកា​របស់​តំណាង​អយ្យការ​ខេត្តកំពង់ធំ​បញ្ជា​ឱ្យ​នាំ​ខ្លួន​ថៅកែ​លក់​រថយន្ត​ដ៏​ធំ​មួយ​នៅ​កណ្តាល​ក្រុង​សៀមរាប ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​សមគំនិត​, ទទួលផល​ចោរកម្ម និង​អំពើ​ឆបោក ។ ការ​ចុះ​ឃាត់ខ្លួន​ថៅកែ​លក់​រថយន្ត​ម្នាក់​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩…

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ធំ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគ​បាល​ខេត្តសៀមរាប​បាន​ចុះ​អនុវត្ត​តាម​ដីកា​របស់​តំណាង​អយ្យការ​ខេត្តកំពង់ធំ​បញ្ជា​ឱ្យ​នាំ​ខ្លួន​ថៅកែ​លក់​រថយន្ត​ដ៏​ធំ​មួយ​នៅ​កណ្តាល​ក្រុង​សៀមរាប ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​សមគំនិត​, ទទួលផល​ចោរកម្ម និង​អំពើ​ឆបោក ។

ការ​ចុះ​ឃាត់ខ្លួន​ថៅកែ​លក់​រថយន្ត​ម្នាក់​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​ជន​ត្រូវ​ចោទ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជនជាប់ចោទ​ខាងលើ​ឈ្មោះ តឹក គង់ ភេទ​ប្រុស មាន​ទីលំនៅ​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជា​ថៅកែ​លក់​រថយន្ត​យីហោ តឹក គង់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ថៅកែ​លក់​រថយន្ត​ដ៏​ធំ​មួយ​នៅ​ក្រុង​សៀមរាប​នោះ គឺ​ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពង់ធំ​បាន​អនុវត្ត​ដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ ដែល​ចេញ​ដីកា​ដោយ​តំណាង​អយ្យការ​ខេត្តកំពង់ធំ ទើប​កម្លាំង​ជំនាញ​ខេត្តសៀមរាប​ចុះ​ទៅ​ដល់​ផ្ទះ​ជនជាប់ចោទ រួច​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ខេត្តកំពង់ធំ​បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ធំ​វិញ ដើម្បី​ធ្វើការ​សួរនាំ​តាម​នីតិវិធី​ច្បាប់​។

បច្ចុប្បន្ន ជនជាប់ចោទ​ឈ្មោះ តឹក គង់ ដែល​ជា​ថៅកែ​លក់​រថយន្ត​ដ៏​ធំ​ក្នុង​ក្រុង​សៀមរាប នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ខេត្តសៀមរាប​ប្រគល់​ទៅ​ឱ្យ​កម្លាំង​ជំនាញ​ខេត្តកំពង់ធំ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​ធ្វើការ​ស៊ើបសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ