ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អត់ធ្មត់​ចំពោះ​បញ្ហា​អគ្គិសនី​-​ទឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​អត់ធ្មត់ និង​យោគយល់​ចំពោះ​បញ្ហា​ខ្វះខាត​អគ្គិសនី​-​ទឹក នេះ ។ ការ​អំពាវនាវ​នេះ​ក្រោយ​ពេល​ប្រជាជន​នៅ​តំបន់​មួយ​ចំនួន​បាន​កំពុង​ជួប​បញ្ហា​ខ្វះខាត…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​អត់ធ្មត់ និង​យោគយល់​ចំពោះ​បញ្ហា​ខ្វះខាត​អគ្គិសនី​-​ទឹក នេះ ។ ការ​អំពាវនាវ​នេះ​ក្រោយ​ពេល​ប្រជាជន​នៅ​តំបន់​មួយ​ចំនួន​បាន​កំពុង​ជួប​បញ្ហា​ខ្វះខាត អគ្គិសនី​-​ទឹក ប្រើប្រាស់​មិន​គ្រប់គ្រាន់ ។

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ពេល​ខែមីនា​-​មេ​សា​-​ឧសភា ឆ្នាំ​២០១៩​នេះ​មាន​ភាព​ក្តៅ​ហួតហែង​ជា​ខ្លាំង​ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​មុន​ៗ ដែល​នាំ​ឲ្យ​សមាន​គ្រោះ​រាំង​ស្ងួត ។ ក្នុង​នោះ​សីតុណ្ហភាព​ឡើង​ទៅ​ដល់​ក្នុង​រង្វង់​៤០​អង្សា​សេ​ផង​ដែរ ។ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ដ​ការ​ជីក​អណ្ដូងទឹក​គ្រប់​ទីកន្លែង ។

សម្ដេច​បាន​បញ្ជាក់​ថា «​ខ្ញុំ​នូវ​តែ​បន្ដ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​មេត្តា​អត់ធ្មត់ ហើយ​យោគយល់​ទៅ​ដល់​ការ​លំបាក​នៅ​ក្នុង​កាលៈទេស​នៃ​ធាតុអាកាស​ប្រែប្រួល​ដែល​មក​ដល់​ពេល​នេះ​កន្លែង​មួយ​ចំនួន​ខ្វះ​ទឹក​កន្លែង​មួយ​ចំនួន​ខ្វះ​ភ្លើង ខ្វះ​ទឹក គឺ​ទឹក​រីងស្ងួត ប៉ុន្ដែ​មិន​ទាន់​មាន​ព័​ត៌​អំពី​ការ​អណ្ដូង​ដែល​វា​រីង​នោះ​ទេ​» ។ សម្ដេច​បន្ដ​ថា អាជ្ញាធរ​កាកបាទក្រហមកម្ពុជា ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ជីក​អណ្តូងទឹក ដើម្បី​ស្វែងរក​ប្រភព​ទឹក​ឲ្យ​បាន​ច្រើន​ប្រសើរ​ជាង​ការ​ដឹក​ជញ្ជូន​ទឹក​ឲ្យ​ពលរដ្ឋ ។

សម្ដេច​រៀបរាប់​ថា ឆ្នាំ​២០១៦ អណ្ដូងទឹក​រីង​ជាង​៨០% ដោយសារ​តែ​បង្ហើម​ទឹក​មាន​ជម្រៅ​ជាង​១២​ទើប​ធ្វើ​ឲ្យ​ការ​រីងស្ងួត​កាលពី​ឆ្នាំ​២០១៦ ។ បន្ថែម​ពី​នេះ​នាយក​រដ្ឋមន្ដ្រី​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ប្រទេស​ទួ​ក​គី​ក្នុង​ការ​ទទួល​កា​ប៉ា​ល់​ផ្ទុក​អគ្គិសនី​ពីព្រោះ​កម្ពុជា​ត្រូវការ​ទាញ​ថាមពល​អគ្គិសនី​ពី​កា​ប៉ា​ល់​នេះ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា ។ សម្តេច​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​អំពាវនាវ​ទៅ​ដល់​សហគ្រាស​អាច​ប្រើ​ម៉ាស៊ីនភ្លើង​បាន​សូម​ប្រើ​ម៉ាស៊ីនភ្លើង​ជំនួស​កា​ប្រើប្រាស់​ភ្លើងអគ្គិសនី​វិញ ដើម្បី​ចូលរួម​សន្សំ​សំចៃ​ទាំងអស់​គ្នា​នៅ​ពេល​ដែល​កម្ពុជា កំពុង​ខ្វះខាត​អគ្គិសនី និង​ទឹក​ប្រើប្រាស់​នោះ ។

នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា កម្ពុជា​ស្នើ​សុំ​ពី​វៀតណាម ថៃ ឡាវ ដើម្បី​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម ប៉ុន្ដែ​ប្រទេស​ទាំង​អស់នេះ​ក៏​ជួប​បញ្ហា​ដូច​កម្ពុជា​ដែរ ។ ជុំវិញ​បញ្ហា​ខ្វះខាត​អគ្គិសនី​-​ទឹក សម្ដេច​តេ​ជោ​ហ៊ុន សែន ថា «​តែ​វា​មិន​ដល់​កម្រិត​ទៅ​តំបន់​គេ​ហៅ​ថា តំបន់​ផលិតកម្ម​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​ផលិតកម្ម​អត់​ទេ ។ យ៉ាងណា​ក៏​យើង​មាន​ភ្លើង​ជាង​១០០០​មេ​ហ្គា​វ៉ា​ត់​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ជាង​១០០០​មេ​ហ្គា​វ៉ា​ត់ ។ ក៏​ប៉ុន្ដែ​ពេល​មុន​យើង​មាន​ច្រើន​ជាង​នឹង​បើ​ប្រៀបធៀប​តម្រូវការ​យើង​ខ្វះ​៤០០​មេ​ហ្គា​វ៉ា​ត់​» ។

ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​សម្ដេច​តេ​ជោ​អំពាវនាវ​ទៅ​ដល់​ស្ថាប័ន​នានា​ត្រូវ​បើក​ម៉ាស៊ីនត្រជាក់​២០-២៣​អង្សា​សេ ដើម្បី​សន្សំ​ចៃ​ទាំងអស់​គ្នា ។ ឆ្លៀតឱកាស​នោះ​ដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា «​ភ្ញៀ​ង​ប៉ុន្មាន​ថ្ងៃនេះ​កើត​កន្លែង​នេះ​កើត​កន្លែង​នោះ គឺជា​ភ្ញៀ​ង​ដែល​ហៅ​ថា គ្រប់​ខណ្ឌ​ផ្ទៃក្នុង​តែ​ប៉ុណ្ណឹង​ទេ ។ មាន​ប្រព័ន្ធ​ទាក់ទង​ពី​ហ្វី​លី​ពី​ន​មក​កាន់​កន្លែង​យើង​នេះ​ដែល​ក៏​កើត​មាន​សម្ពោធ​ទាប​នៅ​តំបន់​ហ្វី​លី​ពីន អាច​ពាក់ព័ន្ធ​ដល់​យើង​ផង​ដែរ​» ។

សូម​បញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​អគ្គិសនី​នៅ​កម្ពុជា​មានការ​ដាច់​ជា​បន្តបន្ទាប់​ស្ទើរតែ​គ្រប់​ទីកន្លែង ជា​ពិសេស​រាជធានី​ភ្នំពេញ​ដាច់​ទាំង​យប់​ផង និង​ថ្ងៃ​ផង ។ ការ​ដាច់​នេះ​មានការ​ដំណាលគ្នា​នឹង​គ្រោះ​រាំង​ស្ងួត​ក្តៅ​ជា​ខ្លាំង ។ ការ​ដាច់​នេះ​បាន​ធ្វើ​ឲ្យ​មានការ​រអ៊ូរទាំ​ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ