ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំពឹង​ចង់​ឱ្យ​កូនល្អ​ មិនគួរ​​ប្រើ​​ហិ​ង្សា​មក​អប់​រំ​នោះ​​ទេ

5 ឆ្នាំ មុន

ឳ​ពុក​ម្តាយ​គ្រប់​រូប​សុទ្ធតែ​រំពឹង​ចង់ឱ្យ​កូន​ខ្លួន​ល្អ​គ្រប់យ៉ាង​។​ដោយសារ​តែ​ហេតុនេះ​ហើយ​ទើប​ពួក​គាត់​តឹង​រឹង​ក្នុង​ដំណាក់កាល់​នៃ​ការ​លូតលាស់​របស់​កូន​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ចង​ចាំ​ថា​កូន​ដែល​ល្អ​គឺ​មិនមែន​ប្រើ​ការ​វៃ​មក​អប់រំ​ទេ តែ​ត្រូវ​ប្រើ​ចិត្ត​អំនត់​មក​អប់រំ​ពួក​គេ​។​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ជួយ​ផ្តល់​យោ​លប​ល់​ខ្លះ​ៗ​ប្រាប់​អ្នក​ក្នុង​ការ​អប់រំ​កូន​។ អ្នក​ត្រូវ​តែ​និយាយ​ប្រាប់​គេ​ដោយ​ស្រួល​នៅ​ពេល​ដែល​គេ​ធ្វើ​ខុស ដោយ​មិន​ត្រូវ​ស្រែក​ឱ្យ​គេ​ទេ ព្រោះ​មនុស្ស​គ្រប់​រូប​សុទ្ធតែ​អាច​ធ្វើ​ខុស​។ ដូចនេះ​បើ​អ្នក​និយាយ​ស្រួល គេ​នឹង​ទុក​អ្នក​ដូច​មិត្តភក្តិ​គេ ហើយ​នៅ​ពេល​ដែល​គេ​មិន​សប្បាយចិត្ត​ឬ​មានរឿង​អ្វី​ផ្សេង​ៗ គេ​នឹង​មក​ប្រាប់​អ្នក​ហើយ​សុំ​ដំណោះស្រាយ​ពី​អ្នក​។…

ឳ​ពុក​ម្តាយ​គ្រប់​រូប​សុទ្ធតែ​រំពឹង​ចង់ឱ្យ​កូន​ខ្លួន​ល្អ​គ្រប់យ៉ាង​។​ដោយសារ​តែ​ហេតុនេះ​ហើយ​ទើប​ពួក​គាត់​តឹង​រឹង​ក្នុង​ដំណាក់កាល់​នៃ​ការ​លូតលាស់​របស់​កូន​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ចង​ចាំ​ថា​កូន​ដែល​ល្អ​គឺ​មិនមែន​ប្រើ​ការ​វៃ​មក​អប់រំ​ទេ តែ​ត្រូវ​ប្រើ​ចិត្ត​អំនត់​មក​អប់រំ​ពួក​គេ​។​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ជួយ​ផ្តល់​យោ​លប​ល់​ខ្លះ​ៗ​ប្រាប់​អ្នក​ក្នុង​ការ​អប់រំ​កូន​។

អ្នក​ត្រូវ​តែ​និយាយ​ប្រាប់​គេ​ដោយ​ស្រួល​នៅ​ពេល​ដែល​គេ​ធ្វើ​ខុស ដោយ​មិន​ត្រូវ​ស្រែក​ឱ្យ​គេ​ទេ ព្រោះ​មនុស្ស​គ្រប់​រូប​សុទ្ធតែ​អាច​ធ្វើ​ខុស​។ ដូចនេះ​បើ​អ្នក​និយាយ​ស្រួល គេ​នឹង​ទុក​អ្នក​ដូច​មិត្តភក្តិ​គេ ហើយ​នៅ​ពេល​ដែល​គេ​មិន​សប្បាយចិត្ត​ឬ​មានរឿង​អ្វី​ផ្សេង​ៗ គេ​នឹង​មក​ប្រាប់​អ្នក​ហើយ​សុំ​ដំណោះស្រាយ​ពី​អ្នក​។
អ្នក​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ដោយ​មិន​ត្រូវ​និយាយ​កុហក​នៅ​ចំពោះ​មុខ​កូន ឬ​ប្រព្រឹត្ត​រឿង​មិន​គ​ម្បី​ផ្សេង​ៗ​នៅ​ចំពោះ​មុខ​កូន​ឡើយ ព្រោះ​គេ​អាច​ធ្វើ​តាម​អ្នក​។ នេះ​ជា​ការ​អប់រំ​ដ៏​សំខាន់​មួយ​។

អ្នក​មិន​ត្រូវ​ជួយ​កូន​គ្រប់​រឿង​ទេ ត្រូវ​តែ​បន្តោយ​ឱ្យ​គេ​ធ្វើ​ដោយ​ខ្លួនឯង​ខ្លះ ទើប​គេ​រៀន​ចេះ​ឯករាជ្យ មិន​ពឹង​អ្នក​អស់​មួយ​ជីវិត​។ អ្នក​មិន​ត្រូវ​ឱ្យ​កូនប្រុស​ចាយ​លុយ​ច្រើន​ទេ ព្រោះ​នៅ​ពេល​ដែល​គេ​មាន​លុយ គេ​នឹង​ដើរ​លេង​ច្រើន​ហើយ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ