ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ថវិកា​ជូន​ដល់​ក្រុម​គ្រួសារ​សព​លោកនាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​តា​សែន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ ២០១៩ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ ២០១៩ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម មិត្ត​នគរបាល​ជាតិ​កម្ពុជា​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី សៅ សា​ម៉ុ​ន ស្នងការ​រង​ផែនការ​ងារ​ធនធានមនុស្ស និង​ជា​អនុប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ជា​តំណាង​ក្នុង​ការ​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូន​ដល់​ក្រុម​គ្រួសារ​សព​លោក​អនុសេនីយ៍ត្រី ដ​ន ឡុ​ង នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​សែន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​លោក​បាន​ទទួលមរណៈភាព​កាលពី​វេលា​ម៉ោង​៦ និង​២១​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ ដោយ​រោគាពាធ និង​កំពុង​តំកល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្នុង​លំនៅ​ដ្ឋា​ន​នៃ​សព ស្ថិត​នៅ​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដែល​មាន​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​៦​លាន​រៀល​(​ប្រាំមួយ​លាន​រៀល​)​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ដើម្បី​បាន​ចាត់ចែង​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​នេះ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី សៅ សា​ម៉ុ​ន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នាយកដ្ឋាន​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចំពោះ​ក្រុម​គ្រួសារ​សព ហើយ​បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​និង​ការ​លំបាក​របស់​ក្រុម​គ្រួសារ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ដែល​មាន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធានកិត្តិយស​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​និង​ជា​ប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ​ក​ម្ព​ជា ព្រមទាំង​លោកនាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​ជា​អគ្គលេខាធិការ​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ។

ក្នុង​ពេល​នោះ​ដែរ ក្រុម​គ្រួសារ​សព​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ចំពោះ​ការ​ចូលរួម​មរណទុក្ខ​នេះ ហើយ​ព្យាយាម​ថែរក្សា​អប់រំ​កូន​ឲ្យ​បាន​ចូល​រៀនសូត្រ​យកចំណេះ​ដឹង​តាម​តម្រូវការ​ដែល​ប្រទេស​ជាតិ​កំពុង​ត្រូវ​ការកូន​អ្នក​បន្ត​វេ​ណ​ដើម្បី​រួមចំណែក​កសាង អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចំរើន​ជា​បន្ត​ទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ