ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​បោះ​ឆ្នោត​ឥណ្ឌូ​ណេ​ស៊ី​ខ្លាច​ស្រមោល​ពួក​ក្រហម

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ កាលពី​ខែមករា​កន្លង​មកនេះ​នៅ​ទីក្រុង​ប៉ា​ដាង​ឥណ្ឌូ​ណេ​ស៊ី ពួក​ទាហាន​បាន​ដើរ​ប្រមូល​តាម​ហាង បណ្ដា​សៀវភៅ​ក្រហម របស់​បក្ស​កុំ​មុ​យ​នី​ស្ត​មុន​ការ​បោះ​ឆ្នោត​មក​ដល់ ព្រោះ​លទ្ធិ​កុំ​មុ​យ​នី​ស្ត​នៅ​តែ​តាម​លង​ក្នុង​ប្រទេស​នោះ​។ កាលពី​សម័យ​សង្គ្រាមត្រជាក់ កងទ័ព​របស់ ឧត្ដមសេនីយ​ស៊ូ​ហារ​តូ…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ កាលពី​ខែមករា​កន្លង​មកនេះ​នៅ​ទីក្រុង​ប៉ា​ដាង​ឥណ្ឌូ​ណេ​ស៊ី ពួក​ទាហាន​បាន​ដើរ​ប្រមូល​តាម​ហាង បណ្ដា​សៀវភៅ​ក្រហម របស់​បក្ស​កុំ​មុ​យ​នី​ស្ត​មុន​ការ​បោះ​ឆ្នោត​មក​ដល់ ព្រោះ​លទ្ធិ​កុំ​មុ​យ​នី​ស្ត​នៅ​តែ​តាម​លង​ក្នុង​ប្រទេស​នោះ​។

កាលពី​សម័យ​សង្គ្រាមត្រជាក់ កងទ័ព​របស់ ឧត្ដមសេនីយ​ស៊ូ​ហារ​តូ បាន​ធ្វើការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​បំផុត ពួក​អ្នកមាន​សមាន​ចិត្តនឹង​ពួក​កុំ​មុ​យ​នី​ស្ត ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​យ៉ាងតិច​៥០០.០០០​នាក់​ក្នុង​ទូ​ទាំង​ប្រទេស​។

គណបក្ស​កុំ​មុ​យ​នី​ស្ត​ឥណ្ឌូ​ណេ​ស៊ី ​PKI ដែល​ចាត់​ទុក​ថា​ជា​បក្ស​កុំ​មុ​យ​នី​ស្ត​ធំ​ទី​៣​លើ​ពិភពលោក បន្ទាប់​ពី​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​និង​សូ​វៀត ត្រូវ​កម្ទេច​ដោយ​ការ​បង្ហូរឈាម នាំ​ឲ្យ​សហរដ្ឋអាមេរិក ដែល​តស៊ូ​ប្រឆាំង​ការ​ឃោសនា របស់​លទ្ធិ​កុំ​មុ​យ​នី​ស្ត​នៅ​អា​ស៊ី​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​។ ជាង​កន្លះ​សតវត្ស​បាន​កន្លង​ផុត​ទៅ​ហើយ តែ​ឥទ្ធិពល​កុំ​មុ​យ​នី​ស្ត​ក្នុង​ប្រទេស​នេះ​នៅ​តែ​តាម​លង​។ ការ​ដាក់​តាំង​រូបភាព​CHE GUEVARA​ឬ​បណ្ដា​និមិត្តរូប​ដូច​ជា​រូប​កណ្ដៀវ​ញញួរ​ជាដើម អាច​ត្រូវ​គេ​ចាប់​ដាក់គុក​។

យោង​តាម​ពួក​អ្នក​សង្កេតការណ៍​ថា ការ​ចូល​ឆ្មក់​ក្នុង​ទីតាំង​លក់​សៀវភៅ​កាលពី​ខែមករា នៅ​ទីក្រុង​ប៉ា​ដាង ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ របស់​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែមេសា ដែល​សំដៅ​បំភ័យ​ពួក​ក្រហម ក្នុង​ការ​ទាញ​យកចំណេញ​ពី​នយោបាយ​។

ពួក​អ្នកលក់​សៀវភៅ​និយាយ​ថា គេ​បាន​និយាយ​មក​កាន់​យើង​ថា បណ្ដា​សៀវភៅ​ដែល​រឹបអូស​សរសេរ​ពី​បក្ស​កុំ​មុ​យ​នី​ស្ត​ឥណ្ឌូ​ណេ​សី​ុ​PKI​។ ប៉ុន្តែ​តាម​ពិត​ទៅ​យើង​ពុំ​គិត​ពី​រឿង​នេះ យើង​គ្រាន់​ជា​អ្នកលក់​។

រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហាង​លក់​សៀវភៅ​ជា​ច្រើន​សិប​កន្លែង​ត្រូវ គេ​លុក​ចូល​ឆែកឆេរ​រឹបអូស​យក​សៀវភៅ​ក្រ​ហាម​។ បណ្ដា​អង្គការ​សិ​ទិ្ធ​មនុស្ស បាន​អំពាវនាវ​ដល់​ប្រធានាធិបតី លោក​JODO WIDONO ឲ្យ​បញ្ចប់​ប្រតិបត្តិការ​ទាំងនេះ​របស់​ប៉ូលិស​និង​ទាហាន​។ លោក​ASVI WARWAN ADAM សាស្ត្រាចារ្យ ប្រវត្តិវិទ្យា​នយោបាយ​នៃ​វិទ្យា​ស្ដា​ន​វិទ្យាសាស្ត្រ​ឥណ្ឌូ​ណេ​ស៊ី​និយាយ​ថា ការ​ឆែកឆេរ​រឹបអូស​បែប​នោះ បង្ហាញ​ពី​ការ​នៅ​តែ​ខ្លាច​ស្រមោល​នៃ​ការ​វិល​ត្រឡប់ លទ្ធិ​កុំ​មុ​យ​នី​ស្ត​មុន​ពេល​បោះ​ឆ្នោត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ