ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ើប​អង្កេត​ប្រធានាធិបតី ហ្វ៊ី​លី​ពី​ន​ចេញ​ពី ​CPI

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រទេស​ហ្វ៊ី​លី​ពី​ន​ត្រូវ​ដើរ​ចេញ​ជា​ផ្លូវការ ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​CPI ដែល​សើ​ុ​ប​អង្កេត​លើ​អំពើ​ហិង្សា​ដែល​កើត​មាន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បង្ក្រាប​យ៉ាង​សាហាវ ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​ប្រកាស​ដោយ​ប្រធានាធិបតី លោក​RODRIGO DUTERTE​។ ការ​ចាកចេញ​របស់​ហ្វ៊ី​លី​ពី​ន…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រទេស​ហ្វ៊ី​លី​ពី​ន​ត្រូវ​ដើរ​ចេញ​ជា​ផ្លូវការ ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​CPI ដែល​សើ​ុ​ប​អង្កេត​លើ​អំពើ​ហិង្សា​ដែល​កើត​មាន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បង្ក្រាប​យ៉ាង​សាហាវ ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​ប្រកាស​ដោយ​ប្រធានាធិបតី លោក​RODRIGO DUTERTE​។

ការ​ចាកចេញ​របស់​ហ្វ៊ី​លី​ពី​ន កើត​មាន​១​ឆ្នាំ​បន្ទាប់​ពី​ក្រុង​ម៉ានីល ប្រកាស​ថា​ខ្លួន​លែង​ចង់​ស្តិ​ត​នៅ​ជា​រដ្ឋ​សមាជិក​របស់​តុលាការ​នោះ ទៀត​ហើយ ព្រោះតែ​តុលារ​នោះ​ចាត់ការ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រឆាំង​ប្រធានាធិបតី​លោក​DUTERTE​។

តាំងពី​បង្កើត​ឡើង​ពី​ឆ្នាំ​២០០២​មក ហ្វ៊ី​លី​ពី​ន​ជា​ប្រទេស​ទី​២​ហើយ ដែល​ធ្វើ្វ​​របៀប​នេះ បន្ទាប់​ពី​ប្រទេស​ប៊ូ​រុន​ឌី​កាលពី​ឆ្នាំ​២០១៧​។ លោកស្រី​ERI KANEKO អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​ថ្លែង​ថា លោក​អគ្គលេខាធិការ​បាន​ប្រាប់​ដល់​បណ្ដា​រដ្ឋ​ជា​សមាជិក​ដែល​ទាន់​ទិន​ថា ការ​ដកខ្លួន​ថយ​នោះ​របស់​ហ្វ៊ី​លី​ពី​ន គឺ​ចាប់ពី​ថ្ងៃ​ទី​១៧​មីនា​ទៅ​។

កិត្យានុភាព​របស់​តុលាការ​CPI បាន​ធ្លាក់​ចុះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​បរាជ័យ​នៃ​នីតិវិធី ដែល​នាំ​ឲ្យ​មានការ​លុប​ចោលការ​ចោទប្រកាន់​នានា ឬ​ការ​គំរាមកំហែង​របស់​រដ្ឋ​ជា​សមាជិក​មួយ​ចំនួន​ដើរ​ចេញពី​ស្ថាប័ន​នោះ​។

ការ​ចាកចេញ​របស់​ហ្វ៊ី​លី​ពី​ន ពី​តុលាការ​CPI​បណ្ដាល​មក​ពី​ការ​បើក​ធ្វើការ​សើ​ុ​ប​អង្កេត​បឋម​មួយ កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨​ប្រឆាំង​ប្រធានាធិបតី​ប្រទេស​នោះ លោក​DUTERTE​ពី​បទ​ជម្រុញ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ការ​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ពាន់​នាក់​រួច​មក​ហើយ​។

បណ្ដា​មេដឹកនាំ​តុលាការ​CPI​គូសបញ្ជាក់​រួច​ហើយ​ថា ការ​ស៊ើប​អង្កេត​នោះ​នឹង​បន្ត​ទៅ​ទៀត​ទោះបី​មាន​អ្វី​កើត​មាន​ក៏​ដោយ ហើយ​បញ្ជាក់​ថា​ការ​ចាកចេញ​របស់​ប្រទេស​ជា​សមាជិក​ណាមួយ មិន​អាច​បិទ​បណ្ដា​នីតិវិធី​ដែល​ទាក់ទិន​នឹង​រដ្ឋ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ