ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ធុំក្លិន នាំ​គ្នា​គាស់​ទ្វារ​តែ​ជាប់​សោ ក៏​ផ្លោះ​របងខាង​មុខ​ផ្ទះ​ ពុទ្ធោ… ផ្អើល​សង្កាត់​អូរឫស្សី១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ជិតខាង​បាន​ធុំ​ក្លិនស្អុយ​ចេញ​មក​ពី​ក្នុងផ្ទះ​សង្ស័យ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ​នាំ​គ្នា​គាស់​ទ្វារផ្ទះ​ប៉ុន្តែ​ជាប់​សោ ក៏​សុំ​ផ្ទះ​អ្នក​ជិតខាង​ផ្លោះ​តាម​របង​ខាង​មុខ ស្រាប់តែ​ស្ត្រី​ម្នាក់​វ័យ​៤៩​ឆ្នាំ​បាន​ដេក​ស្លាប់​នៅ​លើ​ពូក​រហូត​ហើម​ស្អុយ​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​យប់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ អ្នក​ជិតខាង​បាន​ធុំ​ក្លិនស្អុយ​ចេញ​មក​ពី​ក្នុងផ្ទះ​សង្ស័យ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ​នាំ​គ្នា​គាស់​ទ្វារផ្ទះ​ប៉ុន្តែ​ជាប់​សោ ក៏​សុំ​ផ្ទះ​អ្នក​ជិតខាង​ផ្លោះ​តាម​របង​ខាង​មុខ ស្រាប់តែ​ស្ត្រី​ម្នាក់​វ័យ​៤៩​ឆ្នាំ​បាន​ដេក​ស្លាប់​នៅ​លើ​ពូក​រហូត​ហើម​ស្អុយ​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​យប់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១០៧ ក្នុង​ឌឿងហែម ស្ថិត​នៅ​ចំណុច​ផ្ទះ​46E3Z ក្នុង​សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ដួង ពុទ្ធា អាយុ​49​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាន់​ទី​៣ លេខ​46E3Z សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​អង្គរ​ជ័យ ខេត្តកំពត ដេក​ស្លាប់​នៅ​លើ​ពូក​។

តាម​ប្រភព​ព័ត៌មាន​ពី​ជុំវិញ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​នេះ មានកូន​ទាំងអស់​៣​នាក់ ក្នុង​ប្រុស​ម្នាក់ ហើយ​រាល់ថ្ងៃ​គឺ​គាត់​នៅ​តែ​ម្នាក់ឯង​តែ​ប៉ុណ្ណោះ រហូត​ដល់​ម៉ោង​6​ល្ងាច អ្នក​ជិតខាង​បាន​ធុំក្លិនស្អុយ​ចេញ​មក​ពី​ក្នុងផ្ទះ​កើតហេតុ​គួរ​ឲ្យ​សង្ស័យ​ក៏​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ចុះ​មក​ដល់​ហើយ គាត់​ក៏​គាស់​ទ្វារផ្ទះ​របស់​ជន​រង​គ្រោះ ប៉ុន្តែ​ទ្វារ​ក្រោយ​ចាក់សោរ សមត្ថកិច្ច​ក៏​សុំ​ផ្ទះ​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​ជិតខាង​ផ្លោះ​ចូល​ខាង​មុខ រួច​បើកទ្វារ​ទៅ​មើល ស្រាប់​តែ​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​លើ​ពូក ដោយ​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ។

តាម​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង​ពិត​ប្រាកដ​មែន ដោយ​ស្លាប់​៤​ទៅ​៥​ថ្ងៃ​មក​ហើយ ។ ក្រោយ​ពេល​កើតហេតុ សព​របស់​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ដំកល់​នៅ​វត្ត​ទួល​សង្កែ ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ