ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា​គិត​ល្អ​ទៅ​កាន់​ស្ថាន​ទី​ក៏​ល្អ​…

5 ឆ្នាំ មុន

បើ​បុគ្គល​ចូល​ចិត្ត​សេពគប់​មនុស្ស​មិនល្អ ចិត្ត​រមែង​គិត​មិនល្អ និយាយ​មិនល្អ ធ្វើ​មិនល្អ និង​ទៅ​កាន់​ស្ថាន​ទី​ដែ​ល​មិនល្អ​ហើយ ។ បុគ្គល​នោះ​ក៏​ប្រៀប​ដូច​ជា​សត្វ​រុយ​ចូល​ចិត្ត​រោម​វត្ថុ​មិនល្អ​អ៊ីចឹង​ដែរ​គឹ មិន​បាន​សុខ​ឡើយ ។ ចំណែក​ជន​ណា​គិត​ល្អ…

បើ​បុគ្គល​ចូល​ចិត្ត​សេពគប់​មនុស្ស​មិនល្អ ចិត្ត​រមែង​គិត​មិនល្អ និយាយ​មិនល្អ ធ្វើ​មិនល្អ និង​ទៅ​កាន់​ស្ថាន​ទី​ដែ​ល​មិនល្អ​ហើយ ។ បុគ្គល​នោះ​ក៏​ប្រៀប​ដូច​ជា​សត្វ​រុយ​ចូល​ចិត្ត​រោម​វត្ថុ​មិនល្អ​អ៊ីចឹង​ដែរ​គឹ មិន​បាន​សុខ​ឡើយ ។

ចំណែក​ជន​ណា​គិត​ល្អ និយាយ​ល្អ ធ្វើ​ល្អ សេពគប់​មិត្ត​ល្អ និង​ទៅ​កាន់តែ​ស្ថាន​ទី​ដែល​ល្អ​ៗ បុគ្គល​នោះ​ក៏​ប្រាកដ​ដូច​ឃ្មុំ​ចូល​ចិត្ត​តែ​វត្ថុ​ផ្អែម​ដោយ​ពិត បាន​សុខ ត្រជាក់ចិត្ត​ណាស់ ។

បើ​អ្នកជា​ឃ្មុំ អ្នក​រមែង​បាន​ជួប​ជាមួយនឹង​ផ្កា តែបើ​អ្នកជា​រុយ​វិញ អ្នក​រមែង​បាន​ជួប​តែ​ជាមួយនឹង​របស់​ដែល​ស្អុយរលួយ សូមអ្នក​ជ្រើសរើស​ផ្លូវ​ដែល​ត្រូវ​ដើរ​ដោយ​ខ្លួនឯង​ចុះ ។​

ព្រះពុទ្ធ​គ្រាន់តែ​ជា​អ្នក​ចង្អុលបង្ហាញ​ប្រាប់ផ្លូវ​ប៉ុណ្ណោះ ត្រង់​ការ​ដើរ​ឬ​មិន​ដើរ​ជា​រឿង​របស់​មនុស្ស​គ្រប់​រូប​ជា​អ្នក​ជ្រើសរើស​ដោយ​ខ្លួនឯង ។