ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus ថា​ទោះ​ឡើង​ភ្នំភ្លើង​ចុះ​ខ្ទះ​ខ្លាញ់​នឹង​នាំ​យក​ខ្សែប្រយុទ្ធ PSG ១​រូប​មក​លេង​ជាមួយ Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា នាយក​ផ្នែក​កីឡា​របស់​ក្លិប​សេះបង្កង់ Juventus លោក Fabio Paratici បាន​អ្នកគាំទ្រ​ថា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា នាយក​ផ្នែក​កីឡា​របស់​ក្លិប​សេះបង្កង់ Juventus លោក Fabio Paratici បាន​អ្នកគាំទ្រ​ថា នឹង​ទិញ​យក​កីឡាករ​បារាំង Kylian Mbappe ឱ្យ​បាន​នៅ​រដូវ​កាល​ខាង​មុខ​នេះ ដើម្បី​បង្កើត​ទៅ​ជា​ក្រុម​ឈានមុខ ជាមួយនឹង Ronaldo​។

កីឡាករ​បារាំង​រូប​នេះ​បាន​ចូល​លេង​នៅ​ក្លិប PSG ក្នុង​តម្លៃ ១៦៥​លាន​ផោន ក្នុង​ឆ្នាំ​២០១៧ ដែល​ជា​តម្លៃ​ថ្លៃ​ទី​ពីរ បន្ទាប់​ពី​កីឡាករ​រួម​ក្រុម Neymar Jr.​។ ក្នុង​ការ​ប្រកួត​ទាំង​៧៧​ដង​សម្រាប់ PSG កីឡាករ​រូប​នេះ បាន​រក​គ្រាប់​បាល់​ជូន​បាន ៥០​គ្រាប់​។

នៅ​ពេល​និយាយ​ជាមួយនឹង​អ្នកគាំទ្រ លោក Paratici បាន​ប្រាប់​ថា​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាមតែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​យក​កីឡាករ​ម្នាក់​នេះ​មក​ក្លិប​របស់​ខ្លួន​។ ប្រសិនបើ​ពិតជា​អាចយ​កមក Juventus មែន ក្លិប PSG ប្រាកដជា​ធ្ងន់​ក​ហើយ ព្រោះតែ​គេ​លឺដំណឹង​មក​ថា Neymar កំពុង​តែ​មាន​ទំនាក់ទំនង​អាច​បើ​មិន​ទៅ Barcelona វិញ ក៏​ទៅ Real Madrid ដែរ​។

បើ​ទោះបីជា​ខាង Juventus មានការ​លើក​ឡើង​បែប​នេះ​ក្តី យើង​ក៏​គួរតែ​ដឹង​ថា Mbappe ធ្លាប់​និយាយ​ថា ខ្លួន​នឹង​នៅ​លេង​ឱ្យ​ក្លិប PSG លើស​ពី​រដូវ​កាល​នេះ​ទៅ​ទៀត ហើយនឹង​បន្ត​នៅ​យូរ​តាមតែ​អាច​នៅ​បាន​។ ខាង​ក្លិប PSG ក៏​ទើបតែ​ប្រកាស​ក្តែ​ង​ៗ​ថា បើ​ទោះជា Real Madrid ជះ​លុយ ១០០០​លាន​ដុល្លារ​មក​ទិញ Mbappe ក៏​គេ​មិន​លក់​ឱ្យ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ