ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មានការ​កើនឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​មីន​កម្ពុជា​បាន​បង្ហាញ​ចំនួន​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩​នេះ​ថា​មាន​កើនឡើង ដោយ​សង្ស័យ​ថា​មក​ពី​ការ​ទន្ទ្រាន​យក​ដី​នៅ​ក្នុង​តំបន់​មាន​គ្រាប់​មីន ការ​រុករក​អនុ​ផល​ព្រៃឈើ ការ​ដើរ​បាញ់​សត្វព្រៃ​ខុសច្បាប់ រួម​និង​ការ​កែ​ច្នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាដើម​។ អាជ្ញាធរ​មីន​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ចាប់តាំងពី​ខែមករា​មក​ដល់​ត្រឹម​ថ្ងៃ​ពាក់កណ្ដាល​ខែមីនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​មីន​កម្ពុជា​បាន​បង្ហាញ​ចំនួន​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩​នេះ​ថា​មាន​កើនឡើង ដោយ​សង្ស័យ​ថា​មក​ពី​ការ​ទន្ទ្រាន​យក​ដី​នៅ​ក្នុង​តំបន់​មាន​គ្រាប់​មីន ការ​រុករក​អនុ​ផល​ព្រៃឈើ ការ​ដើរ​បាញ់​សត្វព្រៃ​ខុសច្បាប់ រួម​និង​ការ​កែ​ច្នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាដើម​។

អាជ្ញាធរ​មីន​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ចាប់តាំងពី​ខែមករា​មក​ដល់​ត្រឹម​ថ្ងៃ​ពាក់កណ្ដាល​ខែមីនា ឆ្នាំ​២០១៩ មាន​ជន​រង​គ្រោះ​ស្លាប់ ពិការ និង​រង​របួស​ដោយសារ​គ្រាប់​មីន ចំនួន​២៩​នាក់ ពិសេស​គ្រាន់តែ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមីនា មាន​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ចំនួន​៤​ករណី នៅ​ក្នុង​ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង​មាន​ចំនួន​២​ករណី និង​១​ករណី​ទៀត​នៅ​ខេត្ត​រតនៈគីរី បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​៥​នាក់​រង​គ្រោះ ក្នុង​នោះ មនុស្ស​២​នាក់​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​រង​របួស​។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សំដែង​ការ​សោកស្ដាយ ព្រមទាំង​អាណិតអាសូរ​ជាទី​បំផុត​ចំពោះ​ក្រុម​គ្រួសារ​និង​សាច់ញាតិ​ទាំងអស់​របស់​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ទាំងនោះ​។

អាជ្ញាធរ​មីន​កម្ពុជា​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​គ្រាប់​មីន មិន​ត្រូវ​កែ​ច្នៃ​គ្រឿងផ្ទុះ ឬ​ក៏​ប្រកប​មុខរបរ​ជាមួយ​គ្រឿងផ្ទុះ​នោះ​ទេ​។ សូមកុំ​ដើរ​បរបាញ់​សត្វព្រៃ ឬ​ក៏​រុករក​អនុ​ផល​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែល​សង្ស័យ​ថា​មាន​គ្រាប់​មីន និង​មិន​ត្រូវ​ប្រើ​គ្រឿងចក្រ​ធុន​ធ្ងន់ ចូល​ទៅ​រុករាន​ដី​ព្រៃ ដើម្បី​ធ្វើស្រែ ចំការ​នៅ​តំបន់​ដែល​មិន​ទាន់​បោសសំអាត​មីន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ