ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍​ត្រឹម​ក្រឡាប់​ផ្ងារជើង​… បែកធ្លាយ​ចេញ​ជាង​១០០ដុំ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រថយន្ត​ម៉ាក​ហ៊ី​ហាន់​ដាយ​1​គ្រឿង​ដឹក​ស្វាយ ស្រាប់តែ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ធ្លាយ​ចេញ​​សុទ្ធតែ​ឈើ​ប្រណីត ដែល​លួច​បន្លំ​ដឹកឈើ​ប្រភេទ​ធ្នង់​ចំនួន​104​ដុំ ស្មើនឹង​3026Kg​ស្មើនឹង 2;241​ម៉ែត្រគូប និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​6​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​16…

ខេត្តកណ្តាល ៖ រថយន្ត​ម៉ាក​ហ៊ី​ហាន់​ដាយ​1​គ្រឿង​ដឹក​ស្វាយ ស្រាប់តែ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ធ្លាយ​ចេញ​​សុទ្ធតែ​ឈើ​ប្រណីត ដែល​លួច​បន្លំ​ដឹកឈើ​ប្រភេទ​ធ្នង់​ចំនួន​104​ដុំ ស្មើនឹង​3026Kg​ស្មើនឹង 2;241​ម៉ែត្រគូប និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​6​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​16 ខែមីនា ឆ្នាំ​2019 នៅ​មាត់ទន្លេ​មេគង្គ ចំណុច​កំពង់ដរ​ផ្លូវ​ត្រី ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដី​ឥ​ដ្ធ ស្រុក​កៀនស្វាយ ។

តាម​របាយការណ៍​របស់​នគរបាល​ស្រុក​កៀនស្វាយ​ឱ្យ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ក្រោយ​ទទួល ព័ត៌មាន​ពី​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ដីឥដ្ឋ​ថា មាន​ករណី​ដឹក​ជញ្ជូន​ខុសច្បាប់​នូវ​អនុ​ផល​ព្រៃឈើ កម្លាំង​យើង​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ឃើញ​មាន​រថយន្ត​ប្រភេទ​ខាងលើ​ក្រឡាប់ និង​មាន​ឈើ​ខុសច្បាប់ តែ​ត្រូវ​បាន​មុខសញ្ញា​ល្មើស​ដឹក​ចេញ​តាម​ទូក​យក​ទៅ​ទំលាក់​ចោល​នៅ​ខាង​ស្រុក​ល្វាឯម មាត់ទន្លេ​។ ហើយ​កម្លាំង​យើង​បាន​តាម និង​រឹបអូស​យក​វត្ថុ​តាង​ខាងលើ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ និង​យក​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​បន្ត​នីតិវិធី​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​លួច​បង្ហើប​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ហាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C.9079 ចំណុះ​5​តោន​ដឹក​ក​ន្ទ្រ​ក់​ដាក់​ស្វាយ​បើក​មក​ពី​ថ្នល់ជាតិ​លេខ​1 ចូល​មក​កំពង់ដ​ផ្លូវ​ត្រី​ត្រើយ​ខាងលិច​ស្រុក​កៀនស្វាយ គោលបំណង​ឆ្លង​ដ​ទៅ​ត្រើយ​ខាងកើត​ស្រុក​ល្វាឯម ស្រាប់តែ​រថយន្ត​រ៉ឺ​យ៉ែ​ចុះ​ចំណោត​ទូកដ​ក៏​រេ​ចង្កូត​ខុសផ្លូវ​ក្រឡាប់​ផ្ញា​រ​ជើង​នៅ​មាត់ទឹក​ទន្លេ​ក្អួត​ចេញ​មក​សុទ្ធតែ​ឈើ​ប្រណីត​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​គេ​ឃើញ​ក្រុម​ឈ្មួញ​យក​ទូក​ធំ​ៗ2-3​គ្រឿង​មក​រំដោះ​ឈើ​នោះ​ចេញពី​ឡាន​យក​ទៅ​លាក់​ទុក​នៅ​ត្រើយម្ខាង (​ទឹកដី​ស្រុក​ល្វាឯម​)​អស់​មួយ​ចំនួន នៅ​សល់​មួយ​ចំនួន ទើប​សមត្ថកិច្ច​ចុះ​ទៅ​ដល់​រាយការណ៍​ទៅ​ប្រាប់​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ចុះ​មក​ប្រមូល​យក​វត្ថុ​តាង​មាន​រថយន្ត​ឈើ​នៅ​សល់​មួយ​ចំនួន​តូច ហើយ​ធ្វើការ​ស្រាវជ្រាវ​បន្ត​រហូត​ឈាន​ទៅ​ដល់​រក​ឃើញ​ឈើ​ដែល​ក្រុម​ជន​ល្មើស​ដឹក​យក​ទៅ​លាក់​ទុក​នៅ​ត្រើយម្ខាង​បាន​មួយ​ទូក​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ទោះ​យ៉ាងណា​សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​ប្រាប់​ពី​ឈ្មោះ​មុខសញ្ញា​ម្ចាស់​ឈើ​ឱ្យ​ដឹង​ដែរ​។ តែបើ​ប្រភព​ខ្លះ​លួច​បង្ហើប​ឱ្យ​ដឹង​ថា ឈ្មួញ​ដឹកឈើ​នេះ គឺជា​ជន​វៀតណាម ហើយ​ឈើ​នេះ​មាន​ឈើ​ឆ្នង់ គ្រ​ញួ​ង ប៉េង សឹងតែ​មួយ​ឡាន​ពេញ តែ​សមត្ថកិច្ច​រក​ឃើញ​ប្រមូល​យក​ទៅ​ខេត្ត​ប្រហែល​3​គីប​ប៉ុណ្ណោះ​។

លោក លី សុ​ជាតិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា នៅ​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៧ មីនា ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រគល់​វត្ថុ​តាង​ឈើ​ប្រណីត​ធ្នង់​ឱ្យទៅ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​កៀនស្វាយ អនុវត្ត​នីតិវិធី ហើយ​វត្ថុ​តាង​ប្រគល់​រួម​មាន រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ទម្ងន់​3,5​តោន ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3C-9079 ឈើ​អារ​ប្រណីត​ធ្នង់ ចំនួន​104​ដុំ​ស្មើនឹង​3026Kg ស្មើនឹង​2;241​ម្រ៉ែ​គូប​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ