ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទាន់ហន់​ គេច​មិន​ទាន់ បុរស​ម្នាក់​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ជនបរទេស​ចំនួន​២​នាក់​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ កំពុង​តែ​ស្ថិត​នៅ​សាលាដំបូង​ខេត្ត ដោយសារ​តែ​មានការ​ធ្វេសប្រហែស​បំផ្ទុះ​ថ្ម​ក្នុង​ដី ដើម្បី​ដឹក​យក​មក​ធ្វើ​ផ្លូវ​បាន​បង្ក​ឲ្យ​ថ្ម​១​ដុំ​ថ្ម​ផ្លោង​ហោះ​មក​ត្រូវ​ក្បាល​អ្នកបើកបរ​រថយន្ត​ម្នាក់​ស្លាប់ ដែល​កើតឡើង​នៅ​ក្រុមហ៊ុន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អណ្តូង​ល្វេ…

ខេត្ត​ត្បូងឃ្មុំ ៖ ជនបរទេស​ចំនួន​២​នាក់​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ កំពុង​តែ​ស្ថិត​នៅ​សាលាដំបូង​ខេត្ត ដោយសារ​តែ​មានការ​ធ្វេសប្រហែស​បំផ្ទុះ​ថ្ម​ក្នុង​ដី ដើម្បី​ដឹក​យក​មក​ធ្វើ​ផ្លូវ​បាន​បង្ក​ឲ្យ​ថ្ម​១​ដុំ​ថ្ម​ផ្លោង​ហោះ​មក​ត្រូវ​ក្បាល​អ្នកបើកបរ​រថយន្ត​ម្នាក់​ស្លាប់ ដែល​កើតឡើង​នៅ​ក្រុមហ៊ុន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អណ្តូង​ល្វេ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ មីនា នៅ​ក្នុង​ការ
ដ្ឋា​ន​ម៉ាស៊ីន​កិន​ថ្ម​សម្ភារៈ​សំណង់​របស់​ក្រុមហ៊ុន បាន​ដុត​បំផ្ទុះ​រណ្តៅ​ថ្ម​ដោយ​សង្ស័យ​ខុស​បច្ចេកទេស​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ដុំ​ថ្ម​មួយ​ដុំ​ធំ​បាន​ផ្លោត​ខ្ទាត​មក​ត្រូវ​ក្បាល​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ថ្ម​ម្នាក់​ឈ្មោះ ជុំ រចនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្ថិត​នៅ​ចំងាយ​ប្រមាណ​២៥០​ម៉ែត្រ​ពីរ​ណ្តៅ​ផ្ទុះ ត្រូវ​ចំ​ក្បាល
ស្លាប់​ភ្លាម​ៗ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ការដ្ឋាន ។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា នៅ​ក្រោយ​កើតហេតុ​លោកស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ក​កន្លែង​កើតហេតុ ដោយ​មានការ​ចូលរួម​ពី​លោក​ប៉ុក តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង
ខេត្ត ធ្វើការ​ស្រាវជ្រាវ និង​សួរនាំ​មនុស្ស​ក្នុង​ការដ្ឋាន​នោះ ។ ហើយ​បាន​ឃាត់​ជនបរទេស​២​នាក់​ក្នុង​នោះ​មាន ១-​ឈ្មោះ​ព្រី​រ៉ាត់ ម៉ា​ថា​រ៉ុ​ន ប្រធាន​បច្ចេកទេស​បំផ្ទុះ ២-​ឈ្មោះ កេ​ត​សេនី ប៊ុ​ន​ម៉ា ប្រធាន​បច្ចេកទេស​ខួង​រណ្តៅ​បំផ្ទុះ ត្រូវ​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​សួរនាំ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៧ មីនា​នេះ ជនបរទេស​ទាំង​២​នាក់​កំពុង​តែ​ស្ថិត​នៅ​សាលាដំបូង​ខេត្ត ។

លោក​ប៊ុ​ន ធឿ​ន ប្រធាន​មន្ទីរ​រ៉ែ និង​សិប្បកម្ម​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ខាងលើ​នោះ​មិន​បាន
ធ្វើ​អាជីវកម្ម​យក​ថ្ម​ឡើយ គឺ​គ្រាន់តែ​បំផ្ទុះ​យក​ថ្ម​សម្រាប់​ទៅ​ធ្វើ​ផ្លូវជាតិ​លេខ​១១ ដែល​ត​ភ្ជាប់​ពី​ស្វាយ​អ​ន្ទ​រ
ខេត្តព្រៃវែង​មក​កាន់​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។ ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​បាន​ឃាត់​អ្នក​ពាក់ព័ន្ធ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ហើយ​ចាប់​តាំង​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ស្លាប់​មនុស្ស​មក ក៏​ក្រុមហ៊ុន​មិន​ទាន់​ដំណើរការ​សកម្មភាព​បន្ត​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ