ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​ចេញ​ដីកាចាប់ខ្លួន​អតីតមេ​បក្ស ​ប្រឆាំង និង​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ មីនា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​នាំ​ខ្លួន​មនុស្ស​​ចំនួន៨​នាក់…

រាជធានី​ភ្នំពេញ ៖ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ មីនា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​នាំ​ខ្លួន​មនុស្ស​​ចំនួន៨​នាក់ រួម​មាន​លោក សម រ​ង្ស៊ី និង​មន្ត្រី​ជំនិត​៧​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ រួមគំនិត​ក្នុង​អំពើ​ក្បត់ជាតិ និង​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ។

ក្នុង​ដីកា​បង្គាប់​​ឲ្យ​ចាប់ខ្លួន និង​នាំ​ខ្លួន​អតីត​មេ​បក្ស​ប្រឆាំង និង​សកម្មជន​ទាំង​៧​នាក់​នោះ ត្រូវ​បាន​បែកធ្លាយ​ជា​សាធារណៈ នា​ថ្ងៃ​ទី​១៦ មីនា នេះ ។ ដីកាចាប់ខ្លួន និង​នាំ​ខ្លួន ១-​លោក សម រ​ង្ស៊ី ២-​លោក អេ​ង ឆៃ​អ៊ា​ង ៣-​លោក ហូរ វ៉ា​ន់ ៤-​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ៥-​លោក ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ ៦-​លោក ឡុ​ង រី ៧-​លោក តុ​ប វ៉ា​ន់​ចាន់ និង​៨-​លោកស្រី មូរ សុខ​ហួរ ។

អតីត​​មេ​បក្ស​ប្រឆាំង និង​ពួក​គាត់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ជាតិ និង​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ កាលពី​ថ្ងៃ​ទី​២០.២១.២២.២៥.២៦ និង​២៧ ខែមករា ឆ្នាំ​២០១៩ តាម​បញ្ញា​តិ្ត​មាត្រា ៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ