ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់​លើ​ស្ពាន​គី​ហ្សុ៊ណា

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្រី្ត​ម្នាក់​បើកបរម៉ូតូ​​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​​ទិស​ដៅ​ពី​លិចទៅ​កើតឡើង​មក​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ត្រូវ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បុក និង​កិន​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ហើយ​រថយន្ត​បាន​បើក​គេច​ទៅ​ខេត្ត​ត្បូងឃ្មុំ​បាត់ ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០១៩…

ខេត្តកំពង់ចាម ៖ ស្រី្ត​ម្នាក់​បើកបរម៉ូតូ​​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​​ទិស​ដៅ​ពី​លិចទៅ​កើតឡើង​មក​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ត្រូវ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បុក និង​កិន​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ហើយ​រថយន្ត​បាន​បើក​គេច​ទៅ​ខេត្ត​ត្បូងឃ្មុំ​បាត់ ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

ស្ត្រី​ម្នាក់​ដែល​រង​គ្រោះ​ខាងលើ ដំបូង​គេ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ តែ​ដោយសារ​មាន​ទូរស័ព្ទ​១​គ្រឿង​នៅ​ជាប់​ខ្លួន​ស្ត្រី​រង​គ្រោះ លុះ​ពេល​ចុច​សួរនាំ​គេឯង ទើប​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហុង សុភា អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​ចក្រី ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១T-១៥៣៧ ។

លោក​វរ​សេនី​យ៍​ទោ ស៊ា​ម យូ​សេង អធិការ​ង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់
ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ទិស​ខាងលិច​ឆ្ពោះ​មក​ទិស​ខាងកើត ដោយ​បាន​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ លុះ​មក​ដល់​ត្រង់​ចំណុចកណ្តាល​ស្ពា
ន ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​របើក​បរ​ស្រប​ទិស​គ្នា​មក​ពី​ខាងក្រោយ និង​មិន​បាន​ប្រកាន់​ស្តាំ​នោះ​ទេ បាន​បុក និង​កិន​ស្ត្រី​រង​គ្រោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

លោក​អធិការរង​បាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ រថយន្ត​បង្ក​មិន​បាន​ឈប់​នោះ​ទេ រឹតតែ​បន្ថែម​យ៉ាង​ល្បឿន​បើក​ចេញ​ទៅ​ទិស​ខាងកើត​ចូល​ទៅ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​បាត់​ស្រមោល រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ក៏​នៅ​មិន​ទាន់​មាន​តម្រុយ​ណាមួយ​ពី​រថយន្ត​បង្ក​នៅឡើយ​ទេ ។ ទោះបីជា​បែប​ណា សាក្សី​គ្រាន់តែ​បានឃើញ​ស្លាក​លេខ​ខាង​មុខរបស់​​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​នោះ​គឺ ០២៤៥ ធ្វើ​ឱ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ស្រាវជ្រាវ​តាម​រក​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​៧​ដេ ស្រុក​កំពង់ សៀម ហើយ​នៅ​យប់​ថ្ងៃ​ដដែល​នោះ​ផង​ដែរ សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ម៉ូតូ​ត្រូវ​បាន​ដឹក​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ