ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ! ធ្វើ​ត្រាប់​សកម្មភាព​សម្លា.ប់​ដោយ​​ខ្សែរឹត​ជាប់​.​ក សែង​ទម្លាក់​ចោល​ក្នុង​ទឹក (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​២​និង​១៤​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នាំ​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​យក​ទៅ​ធ្វើ​ត្រាប់​ពី​សកម្ម​សម្លាប់​ជន​រង​គ្រោះ​ឡើង​វិញ ជុំវិញ​ករណី​សព​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្បែរ​មាត់ទឹក​ក្នុង​រណ្ដៅ​ដី​មួយ​កន្លែង​នៅ​ស្រុក​កំ​រៀង ដោយ​សមត្ថកិច្ច​អះអាង​ថា ការ​ស្លាប់​របស់​បុរស​រង​គ្រោះ​គឺជា​«​អំពើ​ឃាតកម្ម​»…

ខេត្តបាត់ដំបង​៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​២​និង​១៤​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នាំ​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​យក​ទៅ​ធ្វើ​ត្រាប់​ពី​សកម្ម​សម្លាប់​ជន​រង​គ្រោះ​ឡើង​វិញ ជុំវិញ​ករណី​សព​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្បែរ​មាត់ទឹក​ក្នុង​រណ្ដៅ​ដី​មួយ​កន្លែង​នៅ​ស្រុក​កំ​រៀង ដោយ​សមត្ថកិច្ច​អះអាង​ថា ការ​ស្លាប់​របស់​បុរស​រង​គ្រោះ​គឺជា​«​អំពើ​ឃាតកម្ម​» ដែល​ផ្ដើម​ចេញពី​ស្នេហា​ត្រីកោណ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​កាលពី​យប់​ថ្ងៃ​ទី​១៦ មីនា​ម្ល៉េះ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រួមដៃគ្នា​សម្លាប់​ជន​រង​គ្រោះ រួច​សែង​យក​ទៅ​បោះចោល​ក្នុង​ទឹក​។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ នោះ​ឈ្មោះ​ភេ​ន ភាព អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សែត ភាព អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ចំណែក​ជន​រង​គ្រោះ ឈ្មោះ សំ ម៉ៅ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង​។

មន្ត្រី​ដដែល​ប្រាប់​ថា ពេល​នាំ​ខ្លួន​មក​សាកសួរ​ដំបូង​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ព្យាយាមបដិសេធ ថែម​ទាំង​ផ្ដល់​ព័ត៌មាន​មិន​ពិត​មាន​ចេតនា​ចង់​បង្វែរ​កំហុស​នេះ​ទៅ​លើ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​ថា ជា​អ្នក​ប្រព្រឹត្តិ​ទៀត​ផង​។ ប៉ុន្តែ​បន្ទាប់​ពី​បង្ហាញ​ភស្ដុ​តាង និង​មានការ​ដាក់បន្ទុក​ពី​សាក្សី​មួយ​ចំនួន​ផង ទើប​ជនសង្ស័យ​នេះ​ព្រម​សារភាព​នូវ​ទ​ង្វើ​ដ៏​ឃោរឃៅ​របស់​ខ្លួន​ដែល​ផ្ដើម​ចេញពី​ការ «​ប្រច័ណ្ឌ​ប្រពន្ធ​ទៅ​នឹង​ជន​រង​គ្រោះ​» នោះ​។

បើ​តាម​ជនសង្ស័យ​ជា​ប្តី​សារភាព​ថា ខ្លួន​ជា​អ្នក​វាយ​សម្លាប់​ជន​រង​គ្រោះ រីឯ​ប្រពន្ធ​ជួយ​សែង​យក​ទៅ​ទម្លាក់​ចោល​នៅ​មាត់ទឹក​ក្នុងរ​ណ្ដៅ​ដី​ខាងក្រោយ​ភូមិ​។ ខ្លួន​បាន​យក​គល់​ឬ​ស្សី​វាយ​សម្លាប់​ជន​រង​គ្រោះ ដោយសារ​តែ​កន្លង​មក​ជន​រង​គ្រោះ​លួច​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​ខ្លួន​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ មីនា នៅ​នឹង​ផ្ទះ​របស់​ខ្លួន​តែ​ម្ដង​។ ជន​រង​គ្រោះ​និង​គ្រួសារ​ខ្លួន​ជា​មនុស្ស​ស្គាល់គ្នា ហើយ​ជន​រង​គ្រោះ​តែង​មក​ដេក​លេង​នៅផ្ទះ​ខ្លួន​ជា​ញឹកញាប់​ផង​ដែរ​។

ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​វិញ​ហាក់​មិន​បាន​និយាយ​ច្រើន​អំពី​រឿង​ខ្លួន​មាន​សហា​យ​ស្មន់​ជាមួយ​ជន​រង​គ្រោះ​តាម​ការ​ចោទប្រកាន់​ប្ដី​ទេ ប៉ុន្តែ​ស្ត្រី​រូប​នេះ​សារភាព​ដាក់បន្ទុក​លើ​ប្ដី​ខ្លួន​ថា ប្ដី​របស់​ខ្លួន​ពិតជា​វាយ​សម្លាប់​ជន​រង​គ្រោះ​មែន រីឯ​ខ្លួន​គ្រាន់តែ​ចូលរួម​សែង​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ទឹកតែ​ប៉ុណ្ណោះ​។

សូម​រំលឹកថា ជន​រង​គ្រោះ​ឈ្មោះ​សំ ម៉ៅ អាយុ​៤៩​ឆ្នាំ មានមុខ​របរ​លក់​សាច់​ពិសេស​(​សាច់​ឆ្កែ​) រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្បែរ​មាត់ទឹក​ក្នុង​រណ្ដៅ​ដី​មួយ​កន្លែង កាលពី​វេលា​​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ មីនា ក្នុងភូមិ​ស្វាយ​ធំ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​មាន​ខ្សែរឹត​ជាប់​.​ក និង​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង​នៅ​លើ​ត្របកភ្នែក និង​ត្រចៀក​ផង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅលើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ